ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ជំនន់ទឹកភ្លៀងជន់លិចលំនៅឋានពលរដ្ឋនៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ភ្លៀងធ្លាក់ស្ទើរពេញមួយថ្ងៃនៅស្រុកវាលវែង ធ្វើឲ្យតំបន់មួយចំនួននៃឃុំអន្លង់រាបកំពុងជន់លិចយ៉ាងកំហុក អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានកំពុងញាប់ដៃញាប់ជើង ជំលាសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព។

ទឹកភ្លៀងជន់លិចលំនៅឋានប្រជាពលរដ្ឋខាងលើនេះ បាននឹងកំពុងកើតឡើងនារសៀលថ្ងៃច័ន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅតំបន់មួយចំនួនពិសេសភូមិចំការជ្រៃខាងត្បូង នៃឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងនោះលោក វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងតាមទូរស័ព្ទថា បញ្ហាខាងលើគ្រួសារគ្រោះ និងរងការខូចខាងមួយចំនួនផងដែរដូចជា លិចទឹកចំនួន ៦ខ្នង ហូរទៅតាមទឹកចំនួន ១ខ្នង សម្ភារហូរទៅតាមទឹកចំនួន ៣ខ្នងផ្ទះ រួមទាំងមានសត្វពាហនៈផងដែរ ហើយនៅល្ងាចថ្ងៃដដែលនេះដែរ ជំនន់ទឹកភ្លៀងបានធូរស្រាលហើយ នៅយប់បន្តិចបើមេឃមិនបន្តភ្លៀងទៀតនោះនឹងស្រកអស់ ប៉ុន្តែទោសជាយ៉ាងណាក្តីពុំបង្កការរងគ្រោះដល់មនុស្សនោះទេ៕ ប៉ឹម ពិន


ចែករំលែក៖