ព័ត៌មានទាន់ហេតុការណ៍៖

ជំនាញខាងកាច់សោម៉ូតូប៉ះចំថ្ងៃស៊យទ្រមខ្លួនទាំងព្រឹក

 

ភ្នំពេញ៖ ជនសង្ស័យជាចោរកាច់កម៉ូតូម្នាក់ បានធ្វើសកម្មភាពកាច់សោរកម៉ូតូរបស់ស្រ្តីម្នាក់បានសម្រេច និង បម្រុងជិះគេចខ្លួនទៅហើយ ប៉ុន្តែត្រូវបានស្រ្តីចំណាស់ដែលជាម្ចាស់ម៉ូតូឃើញទាន់ ក៏បានសួរថា តើយកម៉ូតូ ខ្ញុំទៅណា? ខណៈនោះគាត់រួមជាមួយប្រជាលរដ្ឋស្រែកថា ចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលរួចបានចាប់វាយ ម្នាក់មួយដៃមួយជើង បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ហើយបើកុំតែបានក្រុមសន្តិសុខផ្សារជួយរំដោះប្រហែល ត្រូវស្លាប់បាត់ទៅហើយ។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងផ្សារជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះ ថោង ភក្ដី អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិថ្មគោល សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ ហើយនគរបាលដកហូតបានឧបករណ៏សម្រាប់កាច់សោ កម៉ូតូ១កំប្លេរ ,សម្បុតផ្ញើរ ម៉ូតូមួយចំនួន ,កូនសោរម៉ូតូ,និងកាបូបដៃ១ ព្រមទាំងសម្ភារៈមួយចំនួនទៀត។

ចំណែកឯស្រ្តីរងគ្រោះឈ្មោះ ផាត រឹម អាយុ៦០ឆ្នាំ មានមុខរបរជាអ្នកអនាម័យ នៅសាលារៀន មានស្រុកកំណើតនៅក្នុងភូមិតាំងបន្ទាយ ឃុំវាពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សព្វថ្ងៃស្នាក់នៅ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

រីឯម៉ូតូរបស់ជនរងគ្រោះដែលត្រូវចោរលួច យកបានសម្រេចហើយជិះចេញមិនរួចនោះ ម៉ាកហុងដា គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-6287 ។

NKD-36x6_outline

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានជិះម៉ូតូ១គ្រឿងខាងលើ ទៅរកទិញ បន្លែនៅក្នុងផ្សារជម្ពូវ័ន លុះពេលទៅដល់គាត់បានទុកម៉ូតូនៅក្នុងផ្សារនោះ ដោយចាក់សោកត្រឹមត្រូវហើយ បានដើរទៅទិញបន្លែនៅជិតនោះ ហើយគ្រាន់តែដើរចូលទៅដល់ ស្រាប់តែក្រឡេកមើលទៅម៉ូតូឃើញជន សង្ស័យឡើងជិះបម្រុងគេចខ្លួន ។ ភ្លាមៗនោះស្រ្តីម្ចាស់ម៉ូតូបានរត់ទៅសួរថា យកម៉ូតូខ្ញុំទៅណា?

បន្ទាប់មកស្រ្តីរូបនោះរួមជាមួយប្រជាពលរដ្ឋ នាំគ្នាស្រែកថាចោរៗបង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់វាយទ្រមខ្លួន ហើយបើកុំតែបានសន្តិសុខជួយទាន់ ប្រហែកត្រូវក្សិណក្ស័យបាត់ទៅហើយ។

ក្រោយពេលកើតហេតុ សន្តិសុខផ្សារខាងលើបានហៅឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ទៅយកជននោះទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ