ព័ត៌មានទាន់ហេតុការណ៍៖

ឈប់មើលម៉ាស៊ីនរថយន្ត ត្រូវរថយន្តសាំយ៉ុងបុកប៉ើងស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពក្រាំងស្គារ

ខេត្តកំពង់ឆ្នាំង៖ មនុស្សម្នាក់បានស្លាប់នៅពេលបញ្ជូនមកដល់មណ្ឌលសុខភាពឃុំក្រាំងស្គារ ស្រុកទឺកផុស ក្រោយពេលរថយន្តពីរគ្រឿងបានបុកគ្នាពេញមួយទំហឹង ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវក្រាលក្រួសក្រហមមួយកន្លែង ត្រង់នៅចំណុចទព័អង្គ ស្ថិតក្នុងភូមិក្រាំងស្គារខាងត្បូង ឃុំក្រាំងស្គារ ស្រុកទឹលផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលបានឲ្យដឹងថារថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-9462បើកបរក្នុងទិសដៅពីកើតទៅលិចនៅពេលមកមកដល់ចំណុចកើតហេតុបានបុករថយន្តមួយគ្រឿងផ្សេងទៀតម៉ាកអាហ្ស៊ីបអាឌឺចំពីក្រោយនៅពេលដែលកុំពុងឈប់នៅលើផ្លូវក្នុងទិសដៅស្របគ្នាបណ្តាលឲ្យម្ចាស់រថយន្តម៉ាក ហ្ស៊ីបអាឌឺដែលកំពង់ឈពីមុខមើលម៉ាស៊ីនពីមុខចូលក្រោមរថយន្តបណ្តាលឲ្យរងរបួសធ្ងន់ ដោយឡែករថយន្តប៉ើងធ្លាក់ផ្លូវចូលព្រៃ ។

សមត្ថកិច្ចខាងលើដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះគួន ពៅ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិបឹងកុក សង្កាត់បឹងកុក ក្រុង និងខេត្តកំពង់ចាម រងរបួសធ្ងន់ក្រោយពេលកើតហេតុត្រូវបានក្រុមគ្រួសាអ្នកស្រុកនាំគ្នាដឹកមកសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពក្រាំងស្គារ នៅពេលមកដល់មណ្ឌលសុខភាព ដោយសារអការធ្ងន់ធ្ងរ បណ្តាលឲ្យជនរងស្លាប់តេម្តង ។

សមត្ថកិច្ចបានឲ្យដឹងថាក្រោយពេលកើតហេតុ អ្នកបើកបររថយន្តសាំយ៉ុងបានចុះរត់គេចខ្លួនបាត់ ដោយទុករថយន្តចោលនៅលើផ្លូវ ខណៈដែលសមត្ថកិច្ចកំពុងស្រាវជ្រាវយកជនបង្កមកផន្ទាទោសទៅតាមផ្លូវច្បាប់ ដោយឡែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសាសាច់ញាតិដឹកយកទៅលំនៅឋានរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕ ចន្ថា