ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ឈាមស្រែក ស្បែកហៅ…ឃាតករស្ត្រីឈាមត្រជាក់ សម្លាប់ស្ត្រីនៅស្រុកកណ្ដាលស្ទឹងត្រូវនគរបាលចាប់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តកណ្ដាល៖នគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលខេត្តកំពង់ធំ ធ្វើការស៊ើបអង្កេតស្រាវជ្រាវចាប់ខ្លួនមុខសញ្ញាជនសង្ស័យសម្លាប់ស្ត្រីប្លន់យកទ្រព្យសម្បត្តិនៅស្រុកកណ្ដាលស្ទឹង ឥឡូវត្រូវចាប់ខ្លួនបានហើយ នៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះបងថ្លៃជនសង្ស័យ ស្ថិតក្នុងភូមិកំពង់សំរោង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា៖ ឃាតករសម្លាប់ស្ត្រីប្លន់យកទ្រព្យសម្បត្តិឈ្មោះ សុខ ចាន់ថា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅ ភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ប្រភពដដែលបន្តថា៖ បន្ទាប់ពីមានករណីឃាតកម្មសម្លាប់ទៅលើស្ត្រីជាអ្នកចងការប្រាក់រួចមក នគរបាលខេត្តកណ្ដាលបានធ្វើការស៊ើបអង្កេត រហូតកំណត់មុខសញ្ញាជនសង្ស័យបានយ៉ាងច្បាស់ រហូតកំណត់មុខសញ្ញាថា ជនសង្ស័យបានព្យាយាមគេចខ្លួនដោយរស់នៅក្នុងមូលដ្ឋានខេត្ដកំពង់ធំ ភ្លាមនោះនគរបាលខេត្តកណ្ដាលបានសហការជាមួយកម្លាំងនគរបាលខត្ដកំពង់ធំ រួចធ្វើការចាប់ខ្លួនជនសង្ស័យយកមកស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលដើម្បីធ្វើការសាកសួរ ។
ប្រភពដដែលបន្ដទៀតថា៖ ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យសារភាពថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ស្រ្ដីរងគ្រោះពិតប្រាកដមែន ដោយខ្លួនបានយកខ្សែអង្រឹងប្រវែងប្រហែលមួយម៉ែត្រដែលបានត្រៀមទុកក្នុងហោប៉ៅខោ ពីផ្ទះ យកមករួចជាស្រេច ទាក់រឹតកស្រ្ដីរងគ្រោះពីក្រោយ ខណៈដែលមកលេងផ្ទះស្រ្ដីរងគ្រោះដើម្បីមើលកំរាលពូកនៅក្នុងបន្ទប់ នៅវេលាម៉ោងប្រហែលប្រមាណ១១ រួចដោះយកខ្សែកមាស ខ្សែដៃមាស ពីជនរងគ្រោះ នឹងបើកយកលុយពីក្នុងកាបូខ្មៅដាក់ក្នុងទូរជ័រ បានប្រាក់ ដុល្លារចំនួន ៦៣២សហរដ្ឋអាមេរិក និងប្រាក់រៀលចំនួន ៤៦០,០០០រៀល រួចរត់គេចខ្លួនចេញតាមទ្វារក្រោយ ដោយផ្លោះរបងលួសខាងត្បូងផ្ទះជនរងគ្រោះសំដៅទៅផ្ទះយាយនី ស្ថិតក្នុងភូមិគ ឃុំព្រះនិពាន្ដ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រហូតម៉ោង ប្រហែលជាង៦ល្ងាច ទើបត្រឡប់មកផ្ទះវិញ ដោយមិនបានប្រាប់ប្តីពីសកម្មភាពនោះទេ ។ លុះដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៥និង៣០នាទីព្រឹក ស្រ្ដីសង្ស័យបាននាំប្ដី និងកូន ប្រុស៣នាក់ទៀតជិះម៉ូតូ រួចធ្វើដំណើរមកបេនឡាននៅភ្នំពេញជិះឡានឈ្នួលដឹកម៉ូតូមកផ្ទះបងថ្លៃ នៅខេត្តកំពង់ធំ ដល់វេលាម៉ោងប្រហែលជាង៣រសៀល រួចសម្រាកមួយយប់ ទើបព្រឹកឡើងថ្ងៃទី១៧ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ។
នៅមុខសមត្ថកិច្ចជនសង្ស័យសារភាពបន្ដទៀតថា មូលហេតុដែលខ្លួនសម្លាប់ជនរងគ្រោះដើម្បីប្លន់យកទ្រព្យសម្បត្តិ ដោយសារតែខ្លួនជំពាក់ប្រាក់ធនាគារ និងអ្នកក្នុងភូមិសរុបជាង៤ពាន់ដុល្លារសហរដ្ឋអាមេរិក ទើខ្លួនបែកគំនិតធ្វើរឿងបែបនេះ ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖