ព័ត៌មានទាន់ហេតុការណ៍៖

ឈីលីក្លាយជាភាពទន់ខ្សោយនៅពេលដែលទីក្រុង Santiago រងគ្រោះដោយការធ្លាក់ព្រឹលខុសពីធម្មតា

ការធ្លាក់ព្រឹលដ៏កម្រនៅរដ្ឋធានីសាន់ត្យាហ្គោ (Santiago)របស់ប្រទេសឈីលី បានបណ្តាលឲ្យមានការរំខាន និងការដាច់ចរន្តអគ្គីសនី ដែលធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់បានញ័រញាក់នៅក្នុងទីងងឹតសូន្យសុង ។

មន្រ្តីបានថ្លែងថា មនុស្សប្រហែល ២៥០.០០០ នាក់បានរងផលប៉ះពាល់ដោ យសារតែការដាច់ចរន្តអគ្គីសនី ហើយដែលភាគច្រើនបណ្តាលមកពីដើមឈើធំៗ ដែលពោរពេញទៅដោយព្រឹលនោះបាក់ធ្លាក់នៅលើខ្សែកាប។

សារព័ត៌មានរបស់ឈីលីបាននិយាយថា មានមនុស្សស្លាប់ម្នាក់ ដែលជាកម្មករខណៈកំពុងព្យាយាមបំបែកទឹកកក ហើយមនុស្ស២នាក់ផ្សេងទៀតបានរងរបួសដោយសារខ្សែភ្លើងធ្លាក់។

ក្រុមឧតុនិយមប្រទេសនេះបានប្រកាសថាវាជាព្រឹលធ្លាក់ខ្លាំងបំផុតនៅក្នុងទីក្រុងសាន់ត្យាហ្គោ ចាប់តាំងពីឆ្នាំ២០០៧មក ។ វាបានកើតឡើង នៅពេលដែលទីក្រុង និងតំបន់ជុំវិញនោះ បានរងនូវអាកាសធាតុត្រជាក់ខុសធម្មតា។

NKD-36x6_outline

ក្រៅពីការដាច់ចរន្តអគ្គីសនី បញ្ហាអាកាសធាតុក៏បានបណ្តាលឲ្យមានការរំខានក្នុងការធ្វើចរាចរណ៍ទៅមកក្នុងរដ្ឋធានីផងដែរ ។ ការប្រកួតកីឡាជាច្រើនត្រូវបានប្រកាសពន្យារពេលដោយសារតែបញ្ហាខាងលើនេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការបង្កកធំ មិនមែនជាដំណឹងអាក្រក់សម្រាប់មនុស្សគ្រប់គ្នានោះទេ ហើយក្មេងៗរាប់ពាន់នាក់បាននាំគ្នាចេញទៅក្រៅដើម្បីបង្កើតដុំព្រិល និងបោះព្រិលលេង។

ក្រុមអ្នកព្យាករណ៍បាននិយាយថា បរិមាណព្រឹលនឹងធ្លាក់ចុះមកតិចតួចវិញ ៕ ថាច់ យ៉ាត