ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញចាក់ដីគ្មានច្បាប់អនុញាតិ លុបមុខលូបង្ហូរទឹក រំលោភយកដីធ្វើកម្មសិទ្ធិ អាជ្ញាធរស្រុកបាគងឆ្លើយថាមិនដឹង

ខេត្តសៀមរាបៈ ឈ្មួញចាក់ដីលុបមុខអូរបង្ហូតទឹកយ៉ាងគឃ្លើនមិនខ្លាចរអារពីសំណាញច្បាប់សូម្បីតែបន្ដិចសោះ​ ទង្វើទាំងនេះ ត្រូវបានប្រជាពលរដ្នប្រតិកម្ម និងរិះគន់អភិបាលស្រុកប្រាសាទបាគងយ៉ាងខ្លាំង​ដោយសារឈ្មួញចាក់ដីគ្មានច្បាប់អនុញាតិ តែអភិបាលឆ្លើយថា មិនដឹង សូម្បីតែដីចំណីអូរ មុខលូបង្ហូរទឹក នៅជាប់និងផ្លូវជាតិលេខ០៦ ក្នុងភូមិ​រការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប​ នៅនិងមុខក៏ហ៊ានរំលោភយកដោយបំពាន ​ចុះទំរាំដីនៅឆ្ងាយភ្នែកនោះតើយ៉ាងណា។​

តាមប្រភពព័ត៌មានពីប្រជាពលរដ្នបានឲ្យដឹងថា គេកំពុងចាក់ដីដើម្បីបង្កើតហាង ខារ៉ាអូខេនៅទីនោះ ម្ចាស់ដី ឈ្មោះ កាំង និងម្នាក់ទៀត ឈ្មោះចៅ សែន អតីត ជាអភិបាលស្រុកប្រាសាទបាគង​ ​ បានលក់ដីនេះឲ្យឈ្មួញ តែត្រូវបានឈ្មួញ​ចាក់ដីបិទមុខទឹក​ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ប៉ះពាល់ ប្រយោជន៍របស់ពួកគាត់រាប់រយ គ្រួសារ ក៏ព្រោះតែប្រយោជន៍​បក្ខពួកមួយក្ដាប់តូចនេះ។

NKD-36x6_outline

ពាក់ព័ន្ធរឿងនេះ អ្នកសារព័ត៌មានបានធ្វើកិច្ចសម្ភាសទៅ លោក ភូ សំអាត អភិបាលស្រុកប្រាសាទបាគង តែលោកមិនបានបកស្រាយ នោះទេ​ ដោយលើក ហេតុផលថា មិនដែលស្គាល់​គ្នា​ហើយក៏មិនដែល​ស្គាល់លេខទូស័ព្ទ ក្រោយមក អ្នកសារព័ត៌មានម្នាក់ទៀត ធ្វើកិច្ចសម្ភាសតាមទូរស័ព្ទម្ដងទៀត លោកឆ្លើយថា លោកមិនដែលស្គាល់កន្លែងដីនោះទេ​ តែក្រោយមកលោកឆ្លើយតប តាម តេលេក្រាម ថា​ដីហ្នឹងមានប័ណ្ណ​ កម្មសិទ្ធិហើយម្ចាស់ឈ្មោះ​ ផែ ហុក ឈួន​ នៅក្រុងភ្នំពេញ​​ តែការចាក់ដីនេះគ្មានច្បាប់អនុញាតិនោះទេ ​គឺចាក់ តាមតែទំនើងចិត្ត៕ ប៊ុនរិទ្ធី