ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ឈ្មួញចាក់ដីរំលោភយកដីចំណីស្ទឹងពួកទាំងបំពាន់ទោះមានការហាមឃាត់ពីអាជ្ញាធរក៏ដោយ

ខេត្តសៀមរាប៖ ស្ទឹងពួករួមតួច ក៏ដោយសារឈ្មួញចាក់រំលោភយកចំណីមាត់ស្ទឹងទាំងបំពាន ដោយមិនខ្លាចរអាពីសំណាញច្បាប់ ជាពិសេសគឺមិនខ្លាចរអាពីសំណាក់អាជ្ញាធរស្រុកពួកឡើយ ទោះបើមានការណែនាំ២ទៅ៣ដងក៏ដោយ ក៏ទង្វើបែបនេះ ត្រូវបានគេសំឡឹងឃើញថា​ ការចាក់បំពាន់ទាំងនេះ បានស្រេចបាច់១០០ភាគរយ ដោយមិនខ្វល់ខ្វាយ ឬឈឺក្បាលឡើយ ។

តាមប្រភពច្បាស់ការមួយបានឲ្យដឹងថា បើអាជ្ញាធរ ភូមិ ឃុំ មិន បើកភ្លើងខៀវទេ​ គឺឈ្មួញមិនហ៊ានទេ ចង់និយាយថា បើខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃមិនហ៊ានឡើយ ។

ពាក់ព័ន្ធនឹងរឿងនឹងលោក​ម៉ៅ វិសុទ្ធ អភិបាលស្រុកពួកបានប្រាប់ក្នុងកិច្ចសម្ភាសថា​ លោកបានឲ្យមន្រ្ដីរបស់លោក ទៅដល់កន្លែង និងបានណែនាំដល់ម្ចាស់ដី​ ម្ដងជាពីរដងរួចមកហើយ តែម្ចាស់មិនស្ដាប់សោះ​។ ក្នុងនោះលោកបានបញ្ជាក់ថា ស្រុក និងអាជ្ញាធរអប្សារា មានគំរោងស្តារស្ទឹង​​ដើម្បីបើកចំហរមាត់ស្ទឹងឲ្យធំ កុំឲ្យស្ទះទឹកក្នុងពេលឆាប់ៗខាងមុខនេះ ។

លោក កុយ នឹល ម្ចាស់ដី​ មិនអាចទំនាក់ទំនងសួរនាំបានទេ ដោយសារពុំស្គាល់លេខទូរស័ព្ទ ៕ ប៊ុន រិទ្ធី​