ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញ​ប្រុស​ស្រី​ដុះ​ស្លែ​៨​នាក់​ដឹកឈើ​ជ្រាយ​និង​ប្រណីតខុសច្បាប់ចេញពី​ស្រុក​គូលែន​ចូល​ក្រុង​សៀមរាប​សមត្ថកិច្ច​មិន​បង្ក្រាប​

ចែករំលែក៖

​ខេត្ដព្រះវិហារ​ ៖​ តាម​សេចក្ដី​រាយ​ការណ៍​ពី​ភ្នាក់ងារ​បានឱ្យ​ដឹង​ថា​ បទល្មើស​ ព្រៃឈើ​បាន​ចរាចរ​យ៉ាង​រលូន​ដឹក​តាម​ រថយន្ដ​សាំង​យ៉ុ​ង​ និង​យី​ឌុ​ប​ប្រមាណ​១០​ គ្រឿង​និង​រថយន្ដ​តា​កូ​ម៉ា​ចំណុះ​១​បាំង​កន្លះ​ ប្រមាណ​១០​គ្រឿង​ផ្សេង​ទៀត​ចេញពី​ឃុំ​ ស្រយង់​ខេត្ដព្រះវិហារ​ឆ្ពោះទៅ​កាន់​ស្រុក​ស្វាយ​លើ​ ខេត្ដសៀមរាប​ ដោយ​គ្មាន​ការ​ បង្ក្រាប​ទប់ស្កាត់​ពី​សមត្ថកិច្ច​នោះ​ឡើយ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​ មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ប្រភព​ឈើ​ប្រណីត​ និង​ឈើ​ជ្រាយ​ប្រភេទ​ដួងចែម​,​ ផ្ដៀក​,​ គគីរ​,​ សុ​ក្រំ​ដឹក​ចេញពី​ស្រុក​សង្គម​ថ្មី​ និង​ ឃុំ​ត្បែង​២​ ស្រុក​គូលែន​ ខេត្ដព្រះវិហារ​ និង​១​ភាគ​ធំ​ទៀត​ជនខិលខូច​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តាម​តំបន់​ភ្នំ​ត្បែងមានជ័យ​ ដែល​ជា​តំបន់​ការពារ​អភិរក្ស​ដ៏​តឹងរ៉ឹង​ ។​

ប្រភព​ព័ត៌មាន​បន្ដ​ទៀត​ថា​ នៅ​តាម​ ដងផ្លូវ​ឃើញ​មាន​សមត្ថកិច្ច​ជា​ច្រើន​ ស្ថាប័ន​ប្រចាំ​តាម​ទីស្នាក់ការ​រាយ​គ្នា​ បណ្ដាក់​ដូច​ខ្យង​ ប៉ុន្ដែ​សង្ស័យ​ត្រូវរ៉ូវ​គ្នា​ជា​ មួយ​ក្រុម​ឈ្មួញ​ឈើ​ទទួលផល​ប្រយោជន៍​ជា​ថ្នូរ​មិន​ចាប់​បង្ក្រាប​ ។​

ពលរដ្ឋ​បញ្ជាក់​ថា​ ក្រុម​ឈ្មួញ​ឈើ​រត់​ ការ​បង់លុយ​ក្បាល​រថយន្ដ​ឱ្យ​គ្រប់​ស្ថាប័ន​សមត្ថកិច្ច​ទើប​ឈ្មួញ​អាច​មាន​លទ្ធភាព​ រកស៊ី​ដឹកឈើ​ខុសច្បាប់​យ៉ាង​កាក់កប​រហូត​ ឈាន​ដល់​ពង្រីក​មុខរបរ​នេះ​ថែម​ទៀត​គឺ​បាន​ដើមទុន​ទិញ​រថយន្ដ​សាំ​យ៉ុ​ង​២​ទៅ​៣​ គ្រឿងក្នុង​ឈ្មួញ​ម្នាក់​ដើម្បី​ដឹកឈើ​ ។​

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ ដឹង​ថា​ ឈ្មួញ​ឈើ​ដុះ​ស្លែ​ប្រចាំ​តំបន់​ស្រយង់​ រួម​មាន​ទី​១​ឈ្មោះ​ យាយ​ លី​ ជា​ឈ្មួញ​ឈើ​ ជើង​ខ្លាំង​ខាង​ចេញ​ក្បាច់គុន​វាយតប់​ អ្នកកាសែត​និង​សមត្ថកិច្ច​ ក្នុង​នោះ​មាន​ ឈ្មួញ​ឈ្មោះ​វ៉ា​,​ ហាក់​,​ ណា​ក់​,​ យាយ​លី​ ដែល​មាន​រថយន្ដ​សាំ​យ៉ុ​ង​ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2N-0597​ ឈ្មួញ​ ឈ្មោះ​ តាំង​ គា​ និង​យាយ​បារាំង​ប្រពន្ធ​ តា​គិត​,​ យាយ​អេ​ង​ ឈ្មួញ​ឈើ​ធំ​ប្រចាំ​ ទីរួមស្រុក​គូលែន​ ។​

ក្រុម​ឈ្មួញ​ប្រុស​ស្រី​រកស៊ី​ដឹកឈើ​ គេចពន្ធ​ទាំង​៨​នាក់​នេះ​បាន​ធ្វើ​អធិរាជ​ ដឹកឈើ​ប្រណីត​និង​ឈើ​ជ្រាយ​យក​ទៅ​ លក់​នៅ​ខេត្ដសៀមរាប​បាន​ចំណូល​យ៉ាង​ កាក់កប​និង​យ៉ាង​រលូន​ជិត​២០​ឆ្នាំ​មក​ ហើយ​ ។​

ជំនាញ​មេព្រៃ​ប្រចាំ​សង្កាត់​រដ្ឋបាល​ ព្រៃឈើ​គូលែន​បាន​ប្រាប់​កាសែត​នគរ​ វត្ដ​ឱ្យ​ដឹង​ថា​ សព្វ​ថ្ងៃនេះ​មិនឃើញ​មាន​ ក្រុម​ឈ្មួញ​ឈើ​ដឹក​ឆ្លងកាត់​តំបន់​គាត់​ គ្រប់គ្រង​ឡើយ​ ។​

​រីឯ​ឈ្មួញ​ឈើ​ខ្លះ​ក្នុង​ចំណោម​ឈ្មួញ​ ឈើ​ទាំង​៨​នាក់​ខាងលើ​បាន​និយាយ​បោះ​ ពាក្យ​សម្ដី​ថា​ ពួក​គាត់​បង់លុយ​ក្នុង​១​ រថយន្ដ​ចំនួន​១០​ម៉ឺន​រៀល​ទៅ​ឱ្យ​គ្រប់​ជំនាញ​ មេព្រៃ​នៅ​តាម​ទីស្នាក់ការ​ជាប់​ដងផ្លូវ​ ជាតិ​និង​បង់​ចំនួន​៤​ម៉ឺន​រៀល​ផ្សេង​ទៀត​ ទៅ​ឱ្យ​គ្រប់​ស្ថាប័ន​សមត្ថកិច្ច​ចម្រុះ​រាប់​សិប​កន្លែង​ឈរជើង​នៅ​តាម​ដងផ្លូវ​ទើប​ពួក​គាត់​អាច​ដឹកឈើ​យក​ទៅ​លក់​ឱ្យ​ ឈ្មួញកណ្ដាល​ដល់​គោលដៅ​បាន​ ៕

IMG_2209

IMG_2212

20140314_161756


ចែករំលែក៖