ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញ​ នាំ​ត្រី​៣​នាក់​ ក្រឡុក​ផ្អើល​រដ្ឋបាល​ ជលផល​

ខេត្ដកណ្ដាល​ ៖​ ក្រុម​អ្នក​រកស៊ី​ទិញ​ ត្រី​ពី​ឈ្មួញ​ធំៗ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​មាន​មេ​ឈ្មួញ​ជួញដូរ​ត្រី​ រ៉ស់​ ត្រី​ឆ្ដោ​ ត្រី​ចាប​ ឆ្លង​ដែន​ពី​ប្រទេស​វៀត​ ណា​ម​ធំៗ​៣​នាក់​កំពុង​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ដ្រី​រដ្ឋបាល​ជលផល​ផ្ដាច់មុខ​ចំនួន​ពីរ​ ច្រក​គឺ​តាម​ច្រក​ទ្វារ​ទ្វេភាគី​បន្ទាយ​ចក្រី​ ខេត្ដព្រៃវែង​ និង​តាម​ច្រក​ទ្វារ​អន្ដរជាតិ​ ភ្នំ​ដិ​ន​ ស្រុក​គិរីវង់​ ខេត្ដតាកែវ​ គឺ​តាម​ ផ្លូវជាតិ​លេខ​(១-២)​ចូល​មក​ចែកចាយ​ នៅ​យឿ​ត្រី​គីឡូម៉ែត្រ​លេខ​៩​និង​១១​ ខណ្ឌ​ ឫស្សី​កែវ​ ហើយ​ការ​ដឹក​ជញ្ជូន​របស់​មេ​ ឈ្មួញ​ទាំង​៣​នាក់​នោះ​ធ្វើ​ឡើង​ទាំង​បំពាន​ទៅ​លើ​លិខិតអនុញ្ញាត​ដែល​បាន​ចេញ​ ដោយ​លោ​កអេង​ ជា​សាន​ ប្រធាន​នាយក​ ដ្ឋា​ន​រដ្ឋបាល​ជលផល​ទៀត​ផង​ ។​

​មេ​ឈ្មួញ​ទាំង​៣​នាក់​ខាងលើ​នោះ​ត្រូវ​បាន​គេ​ស្គាល់​ ទី​១-​ឈ្មោះ​ហុ​ក​ ជ្រា​ ជា​ជន​ ជាតិ​វៀតណាម​ រស់នៅ​ខេត្ដកំពង់ចាម​ ទី​២ជាជនជាតិ​ វៀតណាម​ ទី​៣-​ឈ្មោះ​ វ៉ា​ន់​ ជនជាតិ​ខ្មែរ​ កម្ពុជា​ក្រោម​។​ ឈ្មួញ​ទាំង​៣​នាក់​នេះ​បាន​ ប្រើ​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​ទិញ​ទឹកចិត្ដ​ មន្ដ្រី​ជលផល​ពី​ថ្នាក់​សង្កាត់​រហូត​អធិការ​ ដ្ឋា​ន​ចតុមុខ​និង​នាយកដ្ឋាន​រដ្ឋបាល​ជលផល​ដើម្បី​ធ្វើ​ជំនួញ​ត្រី​ឆ្ដោ​ត្រី​រ៉ស់​ផ្ដាច់​ មុខ​ដោយ​ធ្វើការ​ដឹក​ជញ្ជូន​រៀងរាល់ថ្ងៃ​ ដោយ​ប្រើ​រថយន្ដ​ធំៗ​ត្រី​ទម្ងន់​ដឹក​រាប់​ សិប​តោន​ពី​ប្រទេស​វៀតណាម​តាម​ ច្រក​ទ្វារ​អន្ដរជាតិ​ភ្នំ​ដិ​ន​និង​ច្រក​ទ្វារ​ទ្វេ​ ភាគី​បន្ទាយ​ចក្រី​ចូល​មក​រាជធានី​ភ្នំពេញ​ នៅ​កន្លែង​ចែកចាយ​ផល​នេសាទ​គីឡូម៉ែត្រ​ លេខ​៩​ និង​យឿ​ទឹក​គីឡូម៉ែត្រ​លេខ​១១​ ខណ្ឌឫស្សីកែវ​ដែល​ការ​ដឹក​ជញ្ជូន​ប្រភេទ​ ត្រី​រ៉ស់​ ត្រី​ឆ្ដោ​នេះ​ ធ្វើ​ឡើង​ផ្ទុយ​ពី​លិខិត​ អនុញ្ញាត​ដែល​ចេញ​ដោយ​លោក​ អេ​ង​ ជា​សាន​ ប្រធាន​រដ្ឋបាល​ជលផល​ទាំង​ ស្រុង​ ។​

នៅ​ក្នុង​លិខិតអនុញ្ញាត​លេខ​(០១២៣៦​ ជ​ជ​)​ តាម​លិខិតស្នើ​សុំ​របស់​ក្រុម​ ហ៊ុន​ ហុ​ក​ ជ្រា​ ចុះ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​ រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​ លោក​ អេ​ង​ ជា​សាន​ បាន​ចុះ​ ហត្ថលេខា​និង​ប្រថាប់ត្រា​លើ​លិខិត​អនុ​ ញ្ញាត​ឱ្យ​ក្រុមហ៊ុន​ ហុ​ក​ ជ្រា​ នាំ​ត្រី​ផ្ទុក​ឆ្លង​ កាត់​ តែ​ទម្ងន់​១០​តោន​ប៉ុណ្ណោះ​ក្នុង​រយៈ​ ពេល​មួយ​សបា្ដហ៍​ដោយ​ដឹក​ពី​ច្រក​បន្ទាយ​ ចក្រី​ខេត្ដព្រៃវែង​ឆ្ពោះទៅ​លក់​នៅ​ខេត្ដ​ កំពង់ធំ​ ខេត្ដសៀមរាប​ និង​ក្រុង​ប៉ោយ​ ប៉ែ​ត​ ប៉ុន្ដែ​ ឈ្មួញ​ហុ​ក​ជ្រា​ បាន​ដឹក​រាប់​ ម៉ឺន​តោន​យក​មក​លក់​នៅ​ភ្នំពេញ​ដោយ​មិន​គោរព​លិខិត​ស្នាម​របស់​នាយ​ដ្ឋា​ន​ ជលផល​ឡើយ​។​

​រីឯឈ្មួញ​ឈ្មោះ​ វ៉ា​ន់​ ទិញ​ទឹកចិត្ដ​មន្ដ្រី​ជលផល​ឱ្យ​ល្បាត​ ដោយ​ដាក់​ឡានស្ទូច​ពីរ​គ្រឿង​នៅ​ច្រក​ ចក្រី​និង​ភ្នំ​ដិ​ន​ដើម្បី​ចាប់​ប្រដេញ​ស្ទាក់​ ចាប់​រថយន្ដ​ប្រជាពលរដ្ឋ​រកស៊ី​តូចតាច​ ហើយ​ពិន័យ​យក​ប្រាក់​ចាប់ពី​១០​ទៅ​២០​ លាន​រៀល​ជា​ប្រយោជន៍​បំបាក់ស្មារតី​ពួក​គាត់​ឱ្យ​បញ្ឈប់​ការ​រកស៊ី​មុខរបរ​លក់ដូរ​ ត្រី​ដើម្បី​ពួក​គេ​ទាំង​៣​នាក់​ប៉ាវ​ផ្ដាច់មុខ​ តែ​ម្ដង​ ដែល​នៅ​តាម​ច្រក​បន្ទាយ​ចក្រី​ ខេត្ដព្រៃវែង​ត្រូវ​ឈ្មួញ​ជើង​ខ្លាំង​ទាំង​៣​ ជួល​រថយន្ដ​ស្ទូច​មួយ​គ្រឿង​និង​ដាក់​មន្ដ្រី​ជលផល​ចតុមុខ​ ឈ្មោះ​ អ៊ុ​ន​ បូ​រ៉ា​ ឈ្មោះ​ គង់​ សិទ្ធ​ និង​មន្ដ្រី​ជលផល​ពីរ​រូប​ទៀត​ ប្រចាំការ​នៅ​ផ្លូវជាតិ​លេខ​១​ និង​រាជធានី​ ឈ្មោះ​សុង​ ហុង​ ប្រធាន​អធិការដ្ឋាន​ ជលផល​ចតុមុខ​ឈ្មោះ​ ម៉ា​ញ​ ពៅ​ នាយ​ រង​ ឈ្មោះ​ ម៉ែ​ន​ វិបុល​ នាយក្រុម​បង្ក្រាប​ និង​ឈ្មោះ​ កុសល​ ។​

ចំណែក​នៅ​ផ្លូវ​លេខ​២​ច្រក​អន្ដរជាតិ​ភ្នំ​ដិ​ន​ ខេត្ដតាកែវ​ មានឈ្មោះ​ កើត​គា​ ឈ្មោះ​ គឹ​ម​ សា​រិ​ទ្ធ​ ជាម​ន្ដ្រី​ជលផល​ថ្នាក់​ នាយកដ្ឋាន​ដើម្បី​ចាំ​ស្ទាក់​ចាប់​ឡាន​ដឹក​ ត្រី​ពលរដ្ឋ​តូចតាច​ពិន័យ​ហើយ​បង្ខំ​ឱ្យ​ ផ្ដិត​មេដៃ​លើ​លិខិត​កិច្ចសន្យា​បញ្ឈប់​ ការ​រកស៊ី​។​ ចំណុច​នេះ​ពលរដ្ឋ​ជា​ឈ្មួញ​ តូចតាច​មិន​យល់ព្រម​ទេ​ហើយ​សំណូមពរ​យ៉ាង​ទទូច​ដល់​លោក​ អេ​ង​ ជា​សាន​ ប្រធាន​នាយកដ្ឋាន​ជលផល​ទើប​ឡើង​ កាន់​តំណែង​ថ្មីៗ​ពិនិត្យ​មើល​សកម្មភាព​ពួក​ឈ្មួញ​ទាំង​នេះ​​ ៕ ​ហេង​ ន​រិ​ន្ទ្រ​

Narin

Narin1