ព័ត៌មានទាន់ហេតុការណ៍៖

ញាក់សាច់ទទ្រើកម៉ង! នគរបាលបង្រ្កាបមុខសញ្ញាគ្រឿងញៀន ប៉ះគ្រាប់បែកដៃ

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោព័ទ្ធចាប់មុខសញ្ញាប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងដកហូតនូវឧបករណ៍ ប្រើប្រាស់ក្នុងបុព្វហេតុគ្រឿងញៀន បានមួយចំនួន និងសម្ភារ ជាពិសេសជាងនេះទៀតនោះក៏បានរកឃើញគ្រាប់បែកដៃចំនួន៣គ្រាប់ថែមទៀត។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃច័ន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចចំការមួយកន្លែង ស្ថិតក្នុងភូមិព្រៃតោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក អនុសេនីយ៍ឯក រ៉ង សុវណ្ណារឿង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួន ទី១ ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃតោ ឃុំតាលោ ស្រុកបាកាន និងទី២ ឈ្មោះ ថាន់ តូ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ដុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក អនុសេនីយ៍ឯក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនោះដែរកម្លាំងបានចាប់ប្រមូលនូវវត្ថុតាងរួមមាន ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាសក្នុងបុព្វហេតុគ្រឿងញៀនមួយកំប្លេ ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1D 6497 ចំនួន ០១គ្រឿង ក្នុងនោះដោយមានការសម្របសម្រួលពីថ្នាក់លើ និងតំណាងសាលាដំបូងខេត្តផងនោះ កម្លាំងបន្តធ្វើការឆែកឆេររុករកឃើញគ្រាប់បែកដៃចំនួន ០៣គ្រាប់ថែមទៀត ហើយគ្រាប់ដៃទាំងចំនួន ០៣គ្រាប់នេះ ជាប្រភេទគ្រាប់ធុនក្រឡាផ្លែទៀបចំនួន១គ្រាប់ និង០២គ្រាប់ទៀតជាប្រភេទផ្លែថ្ងាន់។

លោក អនុសេនីយ៍ឯកបន្តទៀតថា បើតាមការបញ្ជាក់ពីស្រ្តីជាម្ដាយជនសង្ស័យឈ្មោះ យឿន ពៅ បានប្រាប់សមត្ថកិច្ចគ្រាប់បែកដៃទាំងនេះ ជារបស់ខ្មោចប្តីរបស់គាត់ អតីត (មេភូមិ ព្រៃតោ) ប៉ុន្តែក្រុមគ្រួសាររបស់គាត់គ្មាននរណាម្នាក់ បានដឹងលាក់ទុកនៅកន្លែងណានោះឡើយ ជនសង្ស័យរួមទាំងវត្ថុតាង សម្ភារ និងគ្រាប់បែកបានយកទៅបន្តនីតិវិធី នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ ចំណែកជនសង្ស័យបានបញ្ជូនទៅចាត់ការបន្តនៅអធិការដ្ឋាននគរបាលស្រុកបាកាន៕ ប៉ឹម ពិន