ព័ត៌មានទាន់ហេតុការណ៍៖

ញាក់សាច់! ស្វាយ ពិសិដ្ឋ មន្ត្រីនាយកដ្ឋានស្ថិតិក្រសួងមហាផ្ទៃខឹងប្រពន្ធទាញកាំភ្លើងអាកាបាញ់៥គ្រាប់លេង ចាំមើល៍ នរណាហ៊ានធើអីកយ?

 

ភ្នំពេញ : មន្ត្រីនគរបាលជាតិមួយរូប បានធ្វើភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងបុរីសម្បត្តិមានហេង គឺភ័យខ្លាចដោយសារតែមន្ត្រីនគរបាលរូបនោះ មានឋានៈ យសស័ក្តិ និងតួនាទីជាអ្នកចេះច្បាប់ តែបំពានច្បាប់ទៅវិញ ដោយសារតែជម្លោះពាក្យសំដីតិចតួចជាមួយប្រពន្ធរបស់ខ្លួន ។ ជនសង្ស័យស្រាប់ទៅបើកទ្វាររថយន្តយកកាំភ្លើង AK បាញ់ទៅលើអាកាសជាច្រើនគ្រាប់ រួចហើយ បើករថយន្តគេចខ្លួនបាត់ ។ ចាំមើល៍ករណីនេះ នរណាហ៊ានធ្វើអីកយ?

ករណីមន្ត្រីនគរបាលប្រើប្រាស់អាវុធ AK បាញ់គំរាមស្ត្រីជាប្រពន្ធនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះលេខ២៦៤ ក្នុងបុរីសម្បត្តិមានហេង ក្រុមទី១ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យបង្កការផ្ទុះអាវុធដោយសារស្រវឹងស្រានេះ មានឈ្មោះ ស្វាយ ពិសិដ្ឋ ភេទ ប្រុស អាយុ៣៤ឆ្នាំ ជាមន្ត្រីនគរបាលជាតិបម្រើការនៅនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋនៃអគ្គនាយកដ្ឋានអត្ត សញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ ។

តាមប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានឲ្យដឹងថា មុនពេលកើតហេតុ មន្ត្រីនគរបាលចិត្តភ្លើងរូបនេះ បានផឹកស៊ីជាមួយមិត្តភក្តិ២នាក់ទៀត នៅក្នុងផ្ទះរបស់ ។ ពេលផឹកអស់ស្រាបៀរជាង១កេះ ម្នាក់ៗស្រវឹងបើកភ្នែកស្ទើរមិនរួច ហើយបែកគំនិតចេញទៅផឹកនៅកន្លែងមួយផ្សេង ។ លុះដល់ពេលល្ងាច ជនបសង្ស័យបានបើករថយន្តរបស់ខ្លួន ម៉ាកហាយឡេនឌ័រ ត្រឡប់មកផ្ទះវិញ លុះពេលមកដល់ អត់ឃើញប្រពន្ធនៅផ្ទះ គឺរវល់ទៅចូលរួមកម្មវិធីផ្ទះអ្នកជិតខាង ។ បន្ទាប់មក ស្ត្រីជាប្រពន្ធ ពេលឃើញប្តីត្រឡប់មកផ្ទះវិញ ក៏មកបបួលទៅផឹកស៊ី និងច្រៀងខារ៉ានៅផ្ទះអ្នកជិតខាងនោះ ស្រាប់តែមិនដឹងជាខឹងរឿងអ្វីនោះទេ បុរសជាប្តីបានប្រើពាក្យសំដីធ្ងន់ៗ និងអសុរោះដាក់ប្រពន្ធ ។ ដោយទ្រាំនឹងពាក្យសំដីរបស់ប្តីមិនបាន ស្ត្រីជាប្រពន្ធ ក៏បានតប់តទៅវិញ ធ្វើឲ្យជនសង្ស័យក្តៅស្លឹកត្រចៀកឆុលៗ ក៏ស្ទុះទៅបើកទ្វាររថយន្តហាយឡេនឌ័រ ទាញបានកាំភ្លើងម៉ាកអាការ បាញ់ឡើងលើអាកាសអស់ជាច្រើនគ្រាប់ រួចបើករថយន្តទៅបាត់ ។

NKD-36x6_outline

និយាយពីប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុវិញ គ្រានតែឮសូរសំឡេងផ្ទុះអាវុធភ្លាម ម្នាក់ៗនៅក្នុងបុរីសម្បត្តិមានហេងនេះ ញាប់ញ័រភ័យស្លន់ស្លោដូចគោត្រូវស្រាំងទិក១០មេអីចឹង ។

ប្រភពបានបន្តថា ករណីបាញ់ប្រហារទៅលើអាកាសនេះ មិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះឡើយ ។ បើតាមការចុះទៅពិនិត្យនៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញសំបកកាទូស្សជាប្រភេទគ្រាប់កាំភ្លើង AK ៥គ្រាប់ ។

តាមព័ត៌មានចុងក្រោយបានឲ្យដឹងថា ឥឡូវនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានចេញបញ្ជាឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនមន្ត្រីនគរបាលឈ្មោះស្វាយ ពសិដ្ឋ នោះហើយ ដើម្បីចាត់ការតាមនីតិវិធី ប៉ុន្តែមិនដឹងថា ចាប់បានឬក៏អត់នោះទេ ពីព្រោះកន្លែងលាក់ខ្លួនមានច្រើនណាស់ ៕ សណ្តោស

ae (1) ae (2) ae (3) ae (4) ae (5) ae (6)