ព័ត៌មានទាន់ហេតុការណ៍៖

ដាក់ខ្សែភ្លើងឆក់កណ្តុរ បែរជាឆក់កម្មករសំណង់ម្នាក់ស្លាប់ ត្រូវនគរបាលចាប់ខ្លួន

ភ្នំពេញៈ បុរសម្នាក់ កម្មករសំណង់ត្រូវអគ្គិសនីឆក់ស្លាប់​ នៅកណ្តាលវាលស្រែ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់អាក្រាតកាយ​ (ស្លៀកខោលីអូ) និងមានស្លាកស្នាមនៅលើរាងកាយ កាលពីម៉ោង​ ៦ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦​ ដែលស្ថិតនៅក្រុម១៤ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ថន ហុកសេង អាយុ​ ៣៤ឆ្នាំ មុខរបរ​ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ​ មានស្រុកកំណើតនៅភូមិប្រាសាទ ឃុំក្រាំងលៀវ ស្រុកបាទី ខេត្តតាកែវ​ ។​ ចំណែកឯ​ម្ចាស់វាលស្រែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ មានឈ្មោះ​ សឹុម​ វណ្ណា​ ហៅទូច​ ភេទប្រុស​ អាយុ​ ៥២ឆ្នាំ​ មុខរបរ​ កសិករ​ មានទីលំនៅក្រុម១៤​ ភូមិក្តីចាស់​ សង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ វិន ដែលធ្វើការជាមួយគ្នា បានឲ្យដឹងថា នៅវេលាម៉ោង​ ៦ព្រឹក ថ្ងៃទី១៤ ខែកក្កដា ខ្លួនមិនបានឃើញជនរងគ្រោះងើបពីដេក ដើម្បីយកប្រេងទៅចាក់ អាអិុច ដូចសព្វដង ដើម្បីចាប់ផ្តើមធ្វើការដូចរាល់ថ្ងៃ​ ។ នៅពេលនោះ ខ្លួនក៏បានដើររកជនរងគ្រោះរហូតដល់វាលស្រែ ហើយឮសំឡេងម្ចាស់ស្រែបានស្រែកហៅខ្លួនថា “នែ!មកមើលស្អីគេនៀ”។ លុះពេលខ្លួនដើរទៅមើល ទើបដឹងថា ជាជនរងគ្រោះ ត្រូវបានឆក់ខ្សែភ្លើង ដែលគេដាក់ឆក់សត្វកណ្តុរ ស្លាប់បាត់ទៅហើយ​ ។

ក្រោយទទួលបានទទួលដំណឹងនេះ​ហើយ​ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើកោសល្យវិច័យ ហើយសមត្ថកិច្ចជំនាញបានដាក់ការសង្ស័យថា គឺបណ្តាលមកពីការឆក់ខ្សែភ្លើងពិតប្រាកដមែន​ ។

បច្ចុប្បន្នម្ចាស់ដីស្រែត្រូវបានសមត្ថកិច្ចឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿង​ បញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី​ ៕ជ្រោយពេជ្រ

image6

image5

image4

image3

image2

image1

image7

image8