ព័ត៌មានទាន់ហេតុការណ៍៖

ដាក់​ទូរស័ព្ទ​នៅ​ចង្កេះ​ជិះ​ម៉ូតូ​ត្រូវ​រន្ទះបាញ់​ពេល​ភ្លៀង​បើក​ថ្ងៃ​ស្លាប់​បុរស​ម្នាក់​

​ខេត្តរតនគិរី​ ៖​ បាតុភូត​ធម្មជាតិ​ រន្ទះបាញ់​ បាន​ឆក់​យក​ជិ​វីត​បុរស​ម្នាក់​ ទាំង​ភ្លៀង​បើក​ថ្ងៃ​ នៅ​ដីចំការ​មួយ​ កន្លែង​ក្នុងស្រុក​អូ​រយ៉ា​ដាវ​ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៥​ ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​យក​បាយ​ទៅ​ឲ្យ​កម្មករ​ធ្វើការ​របស់​ពេជ្រ​រិ​ទ្ធ​ ស្ថិត​នៅ​ភូមិ​ឡែក​ ឃុំ​លំ​ជ័រ​ ស្រុក​អូ​រយ៉ា​ដាវ​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្មករ​ដែល​ធ្វើការ​ក្នុង​ចំការ​នោះ​រត់​មក​មើល​ ហើយ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង​ ។​

​ ​លោក​ ង​យ​ ដ​ន​ អធិការរង​ទទួល​បន្ទុក​យុត្តិធម៌​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ប្រាកដ​មែន​ ។​ បើ​តាម​ការ​ពិនិត្យ​ស្លាកស្នាម​របួស​នេះ​ ដោយសារ​ជន​រង​គ្រោះ​ដាក់​ទូរស័ព្ទ​នៅ​ក្នុង​ ហោ​ប៉ាវ​អាវ​ ព្រោះ​រន្ទះបាញ់​ចំ​ចង្កេះ​ និង​ខ្ទេច​ទូរស័ព្ទ​ដែល​កំពុង​ជិះ​ម៉ូតូ​កាត់​ផ្លៀង​ទាំង​បើក​ថ្ងៃ​ ។​

​លោក​បន្ត​ថា​ ជន​រង​គ្រោះ​នោះ​ ឈ្មោះ​ ប៊ូ​ សម្បត្តិ​ ហៅ​ (​អា​ចាស់​)​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជាង​ម៉ូតូ​ មាន​ទីលំនៅ​ភូមិ​អ៊ុ​ន​ ឃុំ​លំ​ជ័រ​ ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​ ។​ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ សមត្ថកិច្ច​ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​ផង​ដែរ​ ៕​ អ៊ុ​ច​ សា​វុ​ទ្ធ​

Ratanakiri001-(1)

Ratanakiri001