ព័ត៌មានទាន់ហេតុការណ៍៖

ដឹកគោទៅឱ្យផឹកទឹកអណ្ដូងដូចទៅឱ្យប្រុសព្រានចាប់រំលោភប្ដឹងទារ៧០០០ដុល្លារ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលព័ទ្ធចាប់បានភ្លាមៗ បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីនារីម្នាក់ថាបុរសកំហូចរូបនេះចាប់រំលោភនាងទាំងកម្រោលនៅក្រោមដើមស្វាយចន្ទីពេលនាងដឹកគោយកទៅឲ្យផឹកទឹកអណ្ដូងខាងក្រោយផ្ទះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោមដើមស្វាយចន្ទីរក្បែអណ្ដូងទឹកខាងក្រោយផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិជ្រណង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នគរបាលស្រុកក្រគរបានឲ្យដឹងថាអន្ទិតជាជនសង្ស័យត្រូវបានចាប់ខ្លួនឈ្មោះ ផាត់ វិរៈ អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ប្រភពបន្តថាការឃាត់ខ្លួនអន្ទិតសង្ស័យខាងលើនេះ បន្ទាប់ពីទទួលពាក្យបណ្ដឹងនារីរងគ្រោះឈ្មោះ ទ.ស.ភ. អាយុ២០ឆ្នាំ មានទីលំនៅឃុំជាមួយគ្នា ។ នៅក្នុងពាក្យបណ្ដឹងរបស់នារីរងគ្រោះបានប្តឹងទាមទារសំណងជំងឺ ចិត្តចំនួន៧.០០០ដុល្លារសហរដ្ឋអាមេរិកនិងសុំឲ្យសមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់។

នៅក្នុងពាក្យបណ្ដឹងនារីរងគ្រោះបានរាបរាប់ទៀតថា នៅវេលាម៉ោងខាងលើនាងបានដឹកគោយ កទៅឲ្យផឹកទឹកអណ្ដូងខាងក្រោយផ្ទះអន្ទិតរូបនោះដូចសព្វដង គ្រានោះជនសង្ស័យបានដើរសំដៅទៅខ្ចីយោងដងទឹករបស់នាង ដោយប្រាប់ថាគេដងទឹកងូតនៅចំណុចកើតហេតុ ។ នៅពេលនោះជនសង្ស័យងូតទឹករួចក៏បានស្រែកហៅនាងឲ្យទៅយកយោងទឹកវិញ ស្រាប់តែជនសង្ស័យចាប់នាងរំលោភទាំងកម្រោលក្បែរអណ្តូងទឹករហូតបានសម្រេច ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ កម្លាំងសមត្តកិច្ចជំនាញស្រុកកំពុងបំពេញសំណំបែបបទ ដើម្បីបញ្ជូនជនសង្ស័យទៅការិល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បន្តតាមនីតិវិធី ៕ ប៉ឹម ពិន

11