ព័ត៌មានទាន់ហេតុការណ៍៖

ដឹកស្រីស្នេហ៍ចូលផ្ទះសំណាក់ កិនក្បាលជនអនាថាស្លាប់រួចបើករថយន្តគេចដោយសុវត្ថិភាព

ភ្នំពេញ៖ ជនអនាថាម្នាក់កំពុងដេក នៅមុខផ្ទះសំណាក់ ត្រូវបុរសម្នាក់បើករថយន្តដឹកស្រីស្នេហ៍ បត់ចូលផ្ទះសំណាក់បម្រុងឡើងឋានសួគ៌តែមើលអត់ឃើញក៏កិនបែកក្បាលស្លាប់ហូរឈាមជោកថ្នល់ ហើយពេលឃើញដូច្នេះបុរសនេះបានបត់រថយន្តគេចចេញពីក្នុងផ្ទះសំណាក់ដោយសុវត្ថិភាព។

គេចខ្លួនបាត់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៧០កែងផ្លូវK5 ត្រង់មុខផ្ទះសំណាក់យីហោហ្វ័រឡេក ស្ថិតនៅក្នុងក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនអនាថាមិនស្គាល់ឈ្មោះម្នាក់មានវ័យជាង៥០ឆ្នាំ សម្បុរស្រអែម ពាក់អាវដៃវែងឆ្នូតសដែលរស់នៅគ្មានគោលដៅពិតប្រាកដនិងតែងតែស្រវឹងស្រាជារៀងរាល់ថ្ងៃ បានដើរតាមផ្លូវលេខ៧០ពីកើតទៅលិច។ពេលដើរមកដល់លមុខផ្ទះសំណាក់កើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-9869 ជិះគ្នា ២នាក់នឹងស្រីស្នេហ៍បំណងបត់ចូលផ្ទះសំណាក់ដើម្បីរួមភេទ ហើយទំនងជាមើលអត់ឃើញថាមានមនុស្សដេកក្បែរបង្គោលភ្លើង ក៏បានបត់ចូលធ្វើឲ្យកិនចំក្បាលជនអនាថារូបនោះបែកក្បាលហូរឈាមស្លាប់ភ្លាមៗតែម្តង ។

NKD-36x6_outline

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីកើតហេតុនេះភ្លាមអ្នកបើករថយន្តបង្ក ប្រញាប់ប្រញាល់បើកចេញគេចខ្លួនបាត់ស្រមោល គ្រាដែលអ្នករស់នៅជិតនោះកត់ចំណាំលេខបានរួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យជួយស្រាវជ្រាវ រកអ្នកបើកបរបុកមនុស្សស្លាប់ហើយមិនទទួលខុសត្រូវ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានដឹកយកទៅវត្តទឹកថ្លា ខណ្ឌសែនសុខដើម្បីបូជា ៕ អរុណរះ

dr (1) dr (2)