ព័ត៌មានទាន់ហេតុការណ៍៖

ដឹងអត់ថា Pablo Zabaleta ចេញពីក្លិប Man Cityទៅកាន់ក្លិបណាវិញ?

ខ្សែខ្សែការពារជើងចាស់សញ្ជាតិអាហ្សង់ទីន Pablo Zabaleta សម្រេចចិត្តចាកចេញពីក្លិបManchester City ទៅបន្តអាជីពនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសដដែលដោយចូលរួមក្រុមញញួរធំ West Ham។

កីឡាករវ័យ៣២ឆ្នាំរូបនេះបានចុះហត្ថលេខាលេងឲ្យក្លិប West Ham រយៈពេល២ឆ្នាំដោយទទួលបានថ្លៃឈ្នួល៩ម៉ឺនផោនក្នុងមួយសប្តាហ៍។ គាត់បានក្លាយទៅជាកីឡាករទី១ដែលអ្នកចាត់ការទូរទៅSlaven Bilic ទិញសម្រាប់ក្រុមញញួរធំក្នុងយុទ្ធនាការដណ្តើមជើកឯកនៅរដូវកាលក្រោយ។

ខ្សែការពារ Zabaleta បាននិយាយថា “នេះគឺជាក្តីរំភើបរីករាយណាស់ដែលបានមកចូលរួមជាមួយនឹងក្រុម West Ham United ។ ពេលខ្លះការទទួលយកបទពិសោធន៍ថ្មីគឺជារឿងចំបាច់សម្រាប់មនុស្សរាល់គ្នា ឬក៏កីឡាករទាំងអស់ចង់បាន។ ខ្ញុំមកកាន់ទីនេះដើម្បីរីករាយនឹងការលេងបាល់ទាត់របស់ខ្ញុំ ហើយក៏សង្ឃឹមថាទទួលបានជោគជ័យទាំងអស់គ្នា” ៕ ដេវីត