ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ដុតសំរាមខ្វះការប្រុងប្រយ័ត្ន រាលដាលឆេះទីតាំងរក្សាទុកកង់រថយន្តចាស់ៗ អស់ប្រមាណ២០តោន នៅស្រុកព្រៃឈរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ទីតាំងរក្សាទុកកៅស៊ូកង់រថយន្តចាស់ៗមួយកន្លែង ត្រូវអគ្គិភ័យរាលដាលឆាបឆេះអស់ប្រមាណ ២០តោន ហើយបានបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកអ្នកភូមិ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្រោយឃ្លាំង ស្ថិតក្នុងភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ទីតាំងខាងលើនេះ ជាកម្មសិទ្ធរបស់ឈ្មោះ ជិន សាវ៉ាត ភេទប្រុស អាយុ៤៥ឆ្នាំ ជាតិខ្មែរ ។ លោកថា បានបញ្ជាឲ្យលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការស្រុកព្រៃឈរបានដឹកនាំក្រុមជំនាញខាងរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង ក្នុង នោះរថយន្តរបស់អធិការដ្ឋានស្រុកព្រៃឈរចំនួន២គ្រឿង រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន១គ្រឿង រថយន្តអធិការស្រុកកំពង់សៀម១គ្រឿង និងរថយន្តអធិការស្រុកជើងព្រៃចំនួន១គ្រឿង ក្នុងនោះជំនាញបានប្រើ ប្រាស់អស់ទឹកចំនួន៥រថយន្ត។

លោកបញ្ជាក់ថា ចំពោះមូលហេតុគឺបណ្តាលមកពីការឆេះរាលដាលគំនរសំរាមដុតចោលដោយមិនមានការប្រុងប្រយ័ត្ន ។ ករណីអគ្គិភ័យនេះផងដែរ បណ្តាលឲ្យខូចខាតកៅស៊ូកង់ រថយន្តចាស់ៗអស់ចំនួន២០តោន។ ដោយបានជំនាញចេញរថយន្តអគ្គិភ័យទៅជួយអន្តរាគមន៍ទាន់ពេល ដើម្បីបាញ់ទឹកទប់ស្កាត់មិនបណ្តាលឲ្យឆេះរាលដល់ផ្ទះរបស់ប្រជាពលរដ្ឋ និងមិនមានបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។ លោកអះអាងថា រយៈពេល១ម៉ោងទើបកម្លាំងអាចគ្រប់គ្រងស្ថានការណ៍ ពោលគឺអគ្គិភ័យត្រូវបានពន្លត់ទាំងស្រុងនៅវេលាម៉ោង១២និង៥០ នាទី ៕ វណ្ណៈ


ចែករំលែក៖