ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ដូណាល់ ត្រាំបានមើលឃើញពីសារសំខាន់នៅក្នុងទំនាក់ទំនងជាមួយចិន

កន្លងមកអាមេរិកបានរិះគន់យ៉ាងខ្លាំងដល់ប្រទេសចិន ដែលបានជះទឹកប្រាក់ ចូលទៅកាន់តំបន់អាមេរិកឡាទីន ហើយអាមេរិកបានបង្កើនពន្ធដារនាំចូលពីប្រទេសចិនធ្វើឲ្យអ្នកជំនួញ អាមេរិកបង្ហាញពីការ ខកចិត្តយ៉ាងខ្លាំង ។ ប៉ុន្តែនៅពេលនេះ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបាន បានប្រកាសថាទំនាក់ទំនងរវាងអាមេរិក នឹងចិនគឺមានសារសំខាន់ខ្លាំងក្រៃលែង ហើយទីក្រុងវ៉ាស៊ីនតោនរីករាយ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ទំនាក់ទំនងអាមេរិក -ចិន មានសារសំខាន់ខ្លាំងក្រៃលែង ហើយទីក្រុងវ៉ាស៊ីនតោនស្ម័គ្រចិត្តជានិច្ច ដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក្នុងគោលបំណងលើកកម្ពស់ចំណងទ្វេភាគី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃ សុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ បានធ្វើអត្ថាធិ ប្បាយបែបនេះ ក្នុងឱកាសនៃការទទួលជួប ជាមួយប្រធានក្រុមប្រឹក្សារដ្ឋមកពីប្រទេសចិន លោក យ៉ាង ជីឈី (Yang Jiechi) នៅឯបន្ទប់ Oval Office របស់សេតវិមាន។ ដោយនិយាយថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ទៅកាន់ប្រទេសចិនកាលពីខែវិច្ឆិកាឆ្នាំទៅ គឺជាជោគជ័យដ៏ធំសម្បើម មួយលោក ត្រាំ បានយល់ស្របថា ភាគីទាំងពីរគួរតែអនុវត្តឲ្យពេញលេញនូវកិច្ចព្រមព្រៀង ដែលសម្រេចបានដោយប្រធានា ធិបតីចិន លោក ស៊ី ជីនពីង ហើយនិងរូប លោកកាលពីជំនួប នៃមេដឹកនាំទាំងពីរ នៅឯទីក្រុងប៉េកាំង។

គួរជម្រាបថា លោក Yang Jiechi បានបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ហើយក៏បាន ជួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន (Rex Tillerson) ផងដែរ៕ ម៉ែវ សាធី