ព័ត៌មានទាន់ហេតុការណ៍៖

ដូណាល់ ត្រាំ ជ្រើសរើសកូនប្រសារចូលកាន់តំណែងនៅសេតវិមាន

លោកប្រធានាធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រំា បានសម្រេចតែងតាំង កូនប្រសារបស់ខ្លួនម្នាក់ដែលមានឈ្មោះថា Jared Kushner ក្នុងការទទួលតំណែងជា មន្ត្រីទីប្រឹក្សាជាន់ខ្ពស់នៅសេតវិមាន។ ការសម្រេចខាងលើអាចជួយឲ្យលោក ដូណាល់ ត្រាំ ទទួលបានជោគជ័យនៅក្នុងការដឹកនាំប្រទេសមហាអំណាចទីមួយលើពិភពលោក។

កូនប្រសារទើបតែមានវ័យ៣៥ឆ្នាំធ្លាប់បានដើរតួយ៉ាងសំខាន់កាលពីពេលការ ប្រកួតប្រជែងការឃោសនាការបោះឆ្នោតអាមេរិកនាពេលកន្លងមកនោះនឹងទទួលបានការងារថ្មីមួយនៅសេតវិមានទទួល ខុសត្រូវលើការងារគោលនយោបាយក្នុងស្រុក និងគោលនយោបាយ អន្តរជាតិផង។

លោក Kushner ដែលជាស្វាមីរបស់ កូនស្រីលោក ដូណាល់ ត្រាំ អ្នកស្រី Ivanka Trump ក៏ជាអ្នកជំនួញអចលនទ្រព្យមួយ ផងដែរ ហើយការប្រកាសពីការគ្រោង តែងតាំងដែលត្រូវបានធ្វើឡើងដោយ អ្នកនាំពាក្យផ្ទាល់របស់លោក ដូណាល់ ត្រាំ Kellyanne Conway ដែលថែមទាំង ពណ៌នានេះគឺជាព័ត៌មានដ៏ល្អបំផុតសម្រាប់ ថ្ងៃនេះ។

NKD-36x6_outline

ការសម្រេចជ្រើសរើសសាច់ញាតិឲ្យ ចូលរួមក្នុងជួររដ្ឋាភិបាលនិងកាន់តំណែងខ្ពស់ចៀសវាងការធ្វើឲ្យមានកំហុសក្នុង ពេលដឹកនាំ។ លោកត្រាំបានដឹងយ៉ាងច្បាស់ ថា មន្ត្រីមួយចំនួនធំនៅក្នុងគណបក្ស សាធារណរដ្ឋមិនពេញចិត្តលោកតាំងពី ពេលឃោសនាបោះឆ្នោតមកម៉្លេះ ទើបលោកសម្រេចជ្រើសរើសកូនប្រសាឲ្យ ចូលរួមដឹកនាំជាមួយឪពុក៕ ម៉ែវ សាធី

kushner_824

កូនប្រសារលោកដូណាល់ ត្រាំ ឈ្មោះ Jared Kushner