ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ដើម្បីចូលរួមឆាកនយោបាយ ព្រះរាម Ubolratana នឹងបោះបង់តំណែងរាជវង្ស

ចែករំលែក៖

ថៃបានហាមប្រាម រាជវង្សចូលរួមនៅក្នុងឆាកនយោបាយ​ ដោយតាំងពីដើមមកមិនមាន​ សមាជិករាជវង្សចូលរួមនយោបាយនោះឡើយ ។ នៅពេលនេះ ព្រះនាងម្ចាស់​ Ubolratana ដែលជាព្រះរាមរបស់ព្រះមហាក្សត្រ​ Maha Majiralongkorn បានសម្រេចចូលរួម នយោបាយ ដោយឈរឈ្មោះជាបេក្ខភាព នាយករដ្ឋមន្ត្រី នៅក្នុងគណបក្ស រក្សាជាតិថៃ ។​

ដោយមានការជំទាស់ខ្លាំង ព្រះនាងអាចនឹង លាលែងចេញពីរាជវង្ស ទៅជាប្រជារាស្ត្រសាមញ្ញវិញ ដើម្បីបម្រើ នយោបាយ ប្រទេសជាតិ ។ កន្លងមក កាលពីថ្ងៃទី​៨ ខែកុម្ភៈ ព្រះមហាក្សត្រថៃ Maha Majiralongkorn បានមានព្រះបន្ទូលថា​ គណបក្សនយោបាយ​មួយបានសម្រេចជ្រើសរើស ព្រះរាម របស់ព្រះអង្គធ្វើជាបេក្ខភាព នយោបាយ ដើម្បីទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ គឺជារឿង ខុស នឹងរដ្ឋធម្មនុញ្ញ។

នៅក្នុងសេចក្តីប្រកាស​ រាជវាំងថៃ បានបញ្ជាក់ថា​«ការបញ្ជូនសមាជិក រាជវង្ស ជាន់ខ្ពស់ ចូលក្នុងនយោបាយ គឺជារឿងដើរផ្ទុយ​ជាមួយប្រពៃណីរាជវង្ស និងច្បាប់ធម្មនុញ្ញ…​ទាំងនោះមិនសមហេតុផលឡើយ។

កន្លងមកគណបក្ស រក្សាជាតិថៃ ​ដែលជាគណបក្សនយោបាយ ​ដោយមានសមាជិក ជាបុគ្គលមានទំនាក់ទំនង ជិតស្និទ្ធ នឹងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ បានសម្រេចជ្រើសរើស ព្រះរាម Ubolratana ជាបេក្ខភាព​សម្រាប់តំណែងនាយករដ្ឋមន្ត្រី ប្រសិនបើគណបក្សទទួលបានជ័យជំនៈ នៅក្នុងការបោះឆ្នោតនាពីថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩ ។

ចំណែកព្រះនាង ម្ចាស់ Ubolratana Rajakanya Sirivadhana Barnavadi ក៏បានលើកឡើងផងដែរថា ព្រះនាងបានអនុវត្តសិទ្ធិពលរដ្ឋ​របស់ខ្លួន ទើបទទួលយកនូវសំណើ ជាបេក្ខភាពនាយករដ្ឋមន្ត្រី​ របស់គណបក្សនយោបាយមួយ សម្រាប់ការបោះឆ្នោតខាងមុខ ។

នៅក្នុងបណ្តាញ​ Instagram ​ព្រះនាងម្ចាស់ Ubolratana ព្រះជន្ម៦៧ព្រះវស្សា បានមានព្រះបន្ទូលថា​«ខ្ញុំសុខចិត្តបោះបង់ តំណែង រាជវង្ស ដោយរស់នៅជាពលរដ្ឋធម្មតា ។ ខ្ញុំទទួលយកនូវសំណើរបស់គណបក្ស រក្សាជាតិថៃ ធ្វើជាបេក្ខភាព ​ដើម្បីបង្ហាញពីសិទ្ធិ សេរីភាព របស់ពលរដ្ឋថៃ ​មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ» ៕


ចែករំលែក៖