ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ដោយពេលវេលាចុងក្រោយ ក្នុងវិស័យពាណិជ្ជកម្មជិតផុតកំណត់​ អាមេរិកសម្រេច​ពន្យារពេលវេលា​បន្ថែមទៀត

ចែករំលែក៖

ដំណើរការពិភាក្សា​ក្នុងវិស័យពាណិជ្ជកម្មរវាងអាមេរិក នឹងចិន កំពងតែបន្តទៅមុខ ហើយគណៈប្រតិភូអាមេរិក​នឹងបន្តទៅពិភាក្សានៅក្នុងប្រទេសចិន​ជាបន្តទៀត ។​ ពេលវេលាសម្រាប់ពិភាក្សា នៅសល់តែ​៣សប្តាហ៍ប៉ុណ្ណោះ​ មិនគ្រប់គ្រាន់នោះឡើយ ។ដូច្នេះកាលពីថ្ងៃទី​១២ខែកុម្ភៈ ប្រធានាធិបតីអាមេរិក​លោកដូណាលត្រាំ​បានប្រកាសថា បើទោះបីមិនចង់ ប៉ុន្តែលោកបានត្រួតពិនិត្យឡើងវិញ​ បន្ថែមពេលវេលាសម្រាប់​កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយចិន ។

ទន្ទឹមនឹងនោះ​ លោកត្រាំ​ កំពុងរង់ចាំជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោកស៊ី ជីងពីង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ វិវាទក្នុងវិស័យពាណិជ្ជកម្ម ដែលបានធ្វើឲ្យភាគីទាំងពីរខាតបង់ដូចគ្នា ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន​ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រធានាធិបតីដូណាលត្រាំ បានបញ្ជាក់ថា គណៈប្រតិភូ ពិភាក្សា របស់អាមេរិកបានទៅកាន់ប្រទេសចិន ដើម្បីពិភាក្សា ពាណិជ្ជកម្ម​និងជាការត្រៀមលក្ខណៈសម្រាប់ជំនួប ជាមួយ​ ប្រធានាធិបតីចិន ។ ពេលវេលាផុតកំណត់នៃ កិច្ចពិភាក្សា គឺនៅថ្ងៃទី​១ខែមីនាឆ្នាំ​២០១៩នេះ ហើយលោកត្រាំគ្រោងជួបជាមួយប្រធានាធិបតីចិននៅចុងខែកុម្ភៈ ។ ដោយសារតែពេលវេលា​ខ្លី លោកត្រាំសម្រេច​បន្ថែមពេលវេលា សម្រាប់បន្តពិភាក្សា ថែមទៀត។

តាមគម្រោង តំណាងគណៈប្រតិភូអាមេរិកដឹកនាំដោយ​លោក​ Robert Lighthizer និងរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្មអាមេរិក លោក​ Steven Mnuchin ​នឹងទៅចូលរួមពិភាក្សា​នៅថ្ងៃទី​១៤និង​១៥ខែកុម្ភៈ ខាងមុខនៅក្នុងប្រទេសចិន ។

ក្នុងករណីភាគីមិនអាចព្រមព្រៀងគ្នា ឲ្យបានមុនថ្ងៃទី​១ខែមីនា នោះ អាមេរិក និងតម្លើងពន្ធ ពី១០ភាគរយ ឡើយដល់​២៥ភាគរយ រាល់ទំនិញនាំចូលពីប្រទេសចិន មានតម្លៃសរុប ២០០ពាន់លានដុល្លារអាមេរិក ៕


ចែករំលែក៖