ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារ​ជីវភាព​ក្រីក្រ​ពេក​ នារី​ម្នាក់​បែកគំនិត​ឆក់​ទូរស័ព្ទ​

​ភ្នំពេញៈ​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣​នាទី​ព្រឹក​ ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ផ្សារ​ឈូក​មាស​ ភូមិ​ក្រាំង​អ​ង្រ​ង​ សង្កាត់​ក្រាំង​ឃ្នង​ ខណ្ឌ​សែន​សុខ​ បន្ទាប់​ពី​មានការ​ដេញចាប់​ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ ប៉ុន្តែ​មិនបាច​សម្រេច​ ម្ចាស់​ចាប់​ទាន់​។​

​សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា​ ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់​ទូរស័ព្ទ​បាន​ចូល​ទៅ​ក្នុង​ផ្សារ​ ហើយ​រក​មើល​ទិញ​ម្ហូបអាហារ​ ខណៈនោះ​ស្រាប់តែ​មាន​ស្ត្រីជន​សង្ស័យ​ម្នាក់​បាន​មក​ក្បែរ​ ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​អ្នករក​ទិញ​ម្ហូបអាហារ​ ប៉ុន្តែ​មានការ​ដឹងខ្លួន​ទាន់​ ក៏​ស្រែក​ផ្អើល​ឆោ​ល​ឡោ​ឡើង​តែ​ម្តង​។​

​ដោយ​ឃើញ​ហេតុការណ៍​នេះ​ ពលរដ្ឋ​ក្បែរ​ខាង​បាន​នាំ​គ្នា​ព័ទ្ធ​ចាប់​ជនសង្ស័យ​រួច​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ក្រាំង​ឃ្នង​ដើម្បី​ចាត់ការ​បន្ត​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ ស្ត្រី​សង្ស័យ​បាន​និយាយ​ថា​ ខ្លួន​មានឈ្មោះ​ សា​វឿ​ន​ អាយុ​២៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ដំណាក់​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​ ចំណែក​ស្ត្រី​ជា​ម្ចាស់​ទូរស័ព្ទ​ ឈ្មោះ​ ព្រំ​ ណា​វ៉ី​ អាយុ​៤០​ឆ្នាំ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅ​ភូមិ​ច្រេះ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​

​ក្រោយ​ការ​សាកសួរ​ពី​សមត្ថកិច្ច​ ស្ត្រី​សង្ស័យ​បាន​សារភាព​ថា​ មូលហេតុ​ដែល​ខ្លួន​ឆក់​ទូរស័ព្ទ​នេះ​ ដោយសារ​តែ​ជីវភាព​ក្រីក្រ​ពេក​ ៕​ តុង​ សីហា​

dweeed

IMG-20150605-WA0005

IMG-20150605-WA0006