ព័ត៌មានទាន់ហេតុការណ៍៖

ដោះលែងអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់ឲ្យមានសេរីភាព

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកកាលពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ថា អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី២រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែងចេញពីពន្ធនាគារជាបណ្ដោះអាសន្នហើយ ។

លោក អ៊ួន ឈិន និងលោក​ ​យាង សុធារិន​ ​ហៅ​យាង ​សុជាមេត្តា ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ រយៈពេលជាង៨ខែមកហើយ ក្រោមបទចោទប្រកាន់ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលនាំឲ្យអន្ដរាយដល់ការការពារជាតិ ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុង ឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ» ៕