ព័ត៌មានទាន់ហេតុការណ៍៖

ដំណាំស្រូវរាប់រយហិកតានិងផ្លូវច្រើនខ្សែក្នុងក្រុងស្វាយរៀងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ខេត្តស្វាយរៀង ៖ ដំណាំស្រូវជាច្រើន ហិកតា និងផ្លូវកៅស៊ូ ផ្លូវលំ ជាច្រើនរយ ម៉ែត្រនៅក្នុងក្រុងស្វាយរៀងបាននិងកំពុងយាយីដោយជំនន់ទឹកភ្លៀងដែលបង្កដោយការធ្លាក់ភ្លៀងខ្លាំងជាប់គ្នាក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ ។

មន្ត្រីក្រុងស្វាយរៀង ខេត្តស្វាយរៀង បានឲ្យដឹងថាក្នុងរយៈពេល២ទៅ៣ថ្ងៃចុងក្រោយនេះស្រូវជិត៤០០ហិកតាផ្លូវថ្នល់ក្រាលកៅស៊ូ និងផ្លូវលំជាង១០០០ម៉ែត្រ នៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបានរំខានដល់ការលូតលាស់ និងការធ្វើចរាចររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

អភិបាលក្រុងស្វាយរៀងលោក យូ ប៊ុន្នី បានឲ្យដឹងនៅចុងសប្តាហ៍មុននេះថានៅ ទូទាំងក្រុងនាពាក់ណ្តាលខែតុលានេះបាន រងឥទ្ធិពលទឹកភ្លៀងជន់លិច ជាពិសេស នៅក្នុងសង្កាត់គយត្របែក សង្កាត់ពោធិ៍តាហោ សង្កាត់ចេក និងសង្កាត់សង្ឃ័រដែលរហូតមកដល់ពេលនេះទឹកមិនទាន់បានស្រកអស់នោះទេ ។

NKD-36x6_outline

លោកបានបញ្ជាក់ថាក្រៅពីជន់លិចផ្លូវថ្នល់និងដំណាំស្រូវទឹកភ្លៀងក៏បានយាយី ភូមិឋានប្រជាពលរដ្ឋជាងមួយពាន់គ្រួសារ ក្នុងនោះក្រុងបានជម្លៀសប្រជាពលរដ្ឋដែលប្រឈមនឹងជំនន់ទឹកភ្លៀងយាយី ខ្លាំងជាង៣០គ្រួសារនិងសត្វទៅកាន់ទីទួលសុវត្ថិភាព ។

លោកអភិបាលក្រុងស្វាយរៀងបានបញ្ជាក់ថាទន្ទឹមនឹងមានគ្រោះធម្មជាតិនេះគណៈបញ្ជាការឯកភាពនិងអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបានចុះជំរឿនលើ ផលប៉ះពាល់ដើម្បីត្រៀមរួចរាល់ហើយនៅប៉ុន្មានថ្ងៃមុននេះដែរតាមរយៈលោកវេជ្ជ បណ្ឌិត កែ រដ្ឋា ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀងបាននាំអំណោយគ្រឿងឧបភោគ បរិភោគថវិការបស់លោកស្រី ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្ត និងរបស់ព្រះសង្ឃ វត្តសន្តិភាព ក្រុងស្វាយរៀងទៅចែកជូនប្រជាពលរដ្ឋដែលប្រឈមមួយចំនួននៅសង្កាត់ស្វាយរៀងរួចរាល់ ហើយដែរ ៕ ហេង សូរិយា

ase-2 ase-3