ព័ត៌មានទាន់ហេតុការណ៍៖

ដំណាំស្រូវសង្កាត់ភ្នៀតក្រុងសិរីសោភ័ណច្រើនរយហិតតាកំពុងប្រឈម ការខូចខាតដោយគ្រោះរាំងស្ងួត

ខេត្តបន្ទាយមានជ័យ៖ ដំណាំស្រូវរាប់រយហិកតានៅក្នុងសង្កាត់ភ្នៀតក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញថា កំពុងតែប្រឈមរងការខូចខាតយ៉ាងធ្ងន់នៅពេលខាងមុខ បើសិនអាជ្ញាធរ និងមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធគ្មានវិធានការជួយសង្រ្គោះទាន់ពេលវេលាទេនោះ ។

ភាពប្រឈមនិងការខូចខាតដំណាំ ស្រូវនៅសង្កាត់ភ្នៀត គ្រាដែលមើលឃើញថា ខេត្តបន្ទាយមានជ័យ បានទទួលរបបទឹកភ្លៀងក្នុងរដូវវស្សាមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេកន្លែងខ្លះមានភ្លៀងធ្លាក់ច្រើននិងកន្លែងផ្សេងទៀតភ្លៀងធ្លាក់តិចតួចដែលធ្វើតំបន់មួយចំនួនទទួលរងភាពរាំងស្ងួតកើតឡើង ហើយទឹកអូរប្រឡាយ មួយចំនួន ក៏មិនទាន់មានទឹកនោះផងដែរ ។

ពាក់ព័ន្ធ និងបញ្ហានេះ លោកទុំ មៀល ចៅសង្កាត់ភ្នៀតប្រាប់ឱ្យដឹងតាមនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នេះថា សង្កាត់ភ្នៀតការដាំដុះដំណាំស្រូវឡើងទឹករបស់ប្រជាកសិករ លើផ្ទៃសរុប១៥០០ហិកតា ហើយកំពុងប្រឈមរងការខូចខាតប្រហែល៨០០ហិកតា ដោយសង្កាត់ភ្នៀតទទួលនូវរបបទឹកភ្លៀងតិចតួចក្នុងរយៈពេលជាង១ខែចុងក្រោយមកនេះ។

លោកចៅសង្កាត់ប្រាប់ឱ្យដឹងទៀតថា មកដល់ពេលនេះគេមិនទាន់ឃើញមន្រ្តី ជំនាញពាក់ព័ន្ធចុះមកជួយអន្តរាគមន៍នៅឡើយនោះទេ ។

ជុំវិញបញ្ហានេះអ្នកយកព័ត៌មាន បានទំនាក់ទំនងលោក វ៉ាយ កេងលី អភិបាល ក្រុងសិរីសោភ័ណ និងលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តឱ្យជួយបំភ្លឺផងដែរ ប៉ុន្តែទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបានឡើយ។

NKD-36x6_outline

លោក យឹម ប៊ុនរុំ ប្រធានមន្ទីរធនធានទឹកខេត្តប្រាប់ឱ្យដឹងថា បញ្ហាភាពរាំងស្ងួតផលប៉ះពាល់ដំណាំស្រូវ ខាងមន្ទីរកន្លងមកតែងតែយកចិត្តទុកដាក់ជួយបូមទឹកសង្រ្គោះស្រូវរបស់ប្រជាកសិករយើងបានមួយចំនួនធំនៅក្នុងស្រុក មង្គលបុរីនិងស្រុកភ្នំស្រុក ចំពោះទីតាំង ស្រែនៅក្បែរប្រភពទឹក ដោយឡែកសម្រាប់ដំណាំស្រូវដែលនៅឆ្ងាយពីប្រភពទឹកយើងមិនអាច ជួយបាននោះទេ។ដំណាំស្រូវដែលជួយសង្រ្គោះនៅស្រុកមង្គលបុរី និងស្រុកភ្នំស្រុកសរុបបានប្រហែល៦០០ហិកតា ។ ស្រុកដែលប្រឈមខ្វះទឹករងផលប៉ះពាល់ដំណាំស្រូវរួមមានស្រុកថ្មពួក ស្រុកស្វាយចេកនិង ស្រុកព្រះនេត្រព្រះ ។

សូមបញ្ជាក់ថា ជុំវិញបញ្ហាដំណាំស្រូវរងផលប៉ះពាល់ខូចខាតនេះនេះ សេចក្តីរាយការណ៍ឱ្យដឹងថា ដំណាំស្រូវនៅស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ មួយចំនួនធំក៏កំពុងប្រឈមរងផលប៉ះពាល់ខូចខាតនោះដែរ ខណៈដែលប្រជាកសិករខ្លះបានយកត្រាក់ទ័រភ្ជួរដីដាំដុះស្រូវឡើង បន្ទាប់ពីដំណាំស្រូវរបស់ពួកគាត់បានរងការខូចទាំងស្រុងនោះ ៕ សំ វិច្ឆិកា

IMG_9055

IMG_9054

IMG_9053

IMG_9052

IMG_9057

13413928_1105772689483917_530224842_n