ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរការចាកចេញពីអឺរ៉ុបមិនរងផលប៉ះពាល់នោះឡើយទោះបីមន្ត្រីជាន់ខ្ពស់អង់គ្លេសបន្តលាលែងតំណែងក៏ដោយ

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានប្រកាសថា ដំណើរការ ចាកចេញពីអឺរ៉ុបនៅតែបន្តដដែល បើទោះ បីក្នុងជួររដ្ឋាភិបាលបច្ចុប្បន្នមានមន្ត្រីជាច្រើនបានចាកចេញក្តី ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅ រសៀលថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨ បានផ្សាយថា មន្រ្តីជំនិតៗរបស់នាយករដ្ឋ មន្ត្រីបានដាក់ពាក្យលាឈប់ជាបន្តបន្ទាប់ ដោយសារបញ្ហាវិវាទនៃការចរចាគម្រោង Brexit នោះក៏ដោយក៏នាយករដ្ឋមន្រ្តីអង់ គ្លេសលោកស្រី ថេរ៉េសា ម៉ាយ (Theresa May) នៅតែទទូចថា រូបលោកស្រី មាន សមត្ថភាពអាចសម្រេចគម្រោងដកខ្លួន ចេញពីសហភាពអឺរ៉ុបបានដោយមាន របៀបរៀបរយដដែល ។

ចាប់តាំងតែពីលោកស្រីបានបើកកិច្ច ប្រជុំគណៈរដ្ឋមន្រ្តីកាលពីសប្តាហ៍មុន ដែលសម្រេចបាននូវគម្រោង Brexit ដែល ទន់ជ្រាយមួយនោះ មន្រ្តីជំនិតរបស់លោក ស្រីចំនួន៥នាក់ហើយបានដាក់ពាក្យលា លែងពីតំណែងដោយក្នុងនោះរួមមាន សមាជិកសភាពីររូប ដែលបានចុះចេញពី តំណែងក្នុងនាមជាអនុប្រធាននៃបក្ស កាន់អំណាច «អភិរក្សនិយម» របស់លោក ស្រី May បន្ទាប់ពីការប្រកាសលាលែង របស់រដ្ឋមន្រ្តីការបរទេស លោក បូរីស ចនសុន (Boris Johnson), រដ្ឋមន្រ្តីទទួល បន្ទុកដំណើរការ Brexit ផ្ទាល់លោក ដេវីដ ដាវីស (David Davis) និងអនុរដ្ឋមន្រ្តី Brexit លោក ស្ទេវ បាគើរ (Steve Baker) ។

គួរជម្រាបថា ជាមួយគ្នានេះមានសេចក្តី រាយការណ៍ថា សមាជិកសភាម្នាក់របស់ បក្សអភិរក្សនិយម បានផ្ញើលិខិតដែលស្នើ ឲ្យមានការបោះឆ្នោតស្តីពីទំនុកចិត្តលើលោកស្រី May ក្នុងនាមជាប្រធានគណ បក្ស ហើយប្រសិនបើសមាជិកសភាអភិរក្ស និយមចំនួន៤៧នាក់ទៀតធ្វើការដាក់ជូន នូវលិខិតដូចគ្នានោះការបោះឆ្នោតនឹងត្រូវ ប្រព្រឹត្តទៅតែម្តង ។

ក្រុមអ្នកជំនាញផ្នែកនយោបាយបានឲ្យ ដឹងថា ទោះជាបែបនេះក្តី លោកស្រី May នឹងអាចផ្តួលគូប្រកួតបានទាំងអស់ ប៉ុន្តែ ប្រឈមមុខជាមួយការបោះឆ្នោតបែបនេះ នឹងធ្វើឲ្យអាប់ឱនភាពជឿជាក់ទៅលើរូប លោកស្រី ទោះបីជាវាមិនអាចធ្វើឲ្យលោក ស្រីធ្លាក់ចេញពីតំណែងក៏ដោយ ។ ជាមួយ គ្នានេះ អ្នកវិភាគក៏បានធ្វើការទស្សន៍ទាយ ផងដែរថា មន្រ្តីបក្សអភិរក្សនិយមឯទៀតៗ នឹងដើរចេញពីតួនាទីរបស់ខ្លួនថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខ៕ ម៉ែវ សាធី