ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ដំរីអាយុវែងបំផុត បានស្លាប់ហើយ ក្នុងអាយុ​៨៨ឆ្នាំ

ចែករំលែក៖

អាយុមធ្យមរបស់ដំរី មានត្រឹមតែ​៤០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែដំរី ​ឈ្មោះ Gaja Muthassi មានអាយុរហូតដល់ទៅ ជិត៩០ឆ្នាំ ទើបស្លាប់ ត្រូវបានគេចាត់ទុកថា ជាដំរីមានអាយុវែងបំផុតលើពិភពលោក ។

សត្វដំរីញីឈ្មោះ Gaja Muthassi នៅភាគខាងត្បូង រដ្ឋ Kerala ប្រទេសឥណ្ឌា បានស្លាប់កាលពីថ្ងៃអង្គារ បន្ទាប់ពីមិនអាចស៊ីអាហារ ឬទទួលការព្យាបាលបានពីសំណាក់ក្រុមពេទ្យសត្វ ។

ដំរីនេះ ត្រូវគេចាត់ទុកថា មានអាយុវែងជាងគេបំផុត លើសពីដំរីដែលកំណត់ត្រាពិភពលោកទៅទៀត ដែលមានអាយុតែ៨៦ឆ្នាំ ឈ្មោះ Lin Wang បានស្លាប់ក្នុងឆ្នាំ២០០៣ ក្នុងសួនសត្វ ប្រទេសតៃវ៉ាន់នោះ ។

ជាធម្មតា សត្វដំរី អាយុរបស់វា មានត្រឹមតែ៤០ឆ្នាំ ឬលើសពីនេះបន្តិចបន្តួចប៉ុណ្ណោះ ។ ក្រុមជំនាញសត្វព្រៃបានប៉ាន់ប្រមាណថា សត្វដំរីនៅក្នុងតំបន់អាស៊ីមានប្រហែល១៥,០០០ក្បាល ឬជិត១ភាគ៣នៃដំរីទាំងអស់នៅលើពិភពលោក ។ ប្រទេសឥណ្ឌាតែមួយ មានសត្វដំរីបហរែល២,៤៥៤ក្បាល ៕


ចែករំលែក៖