ព័ត៌មានទាន់ហេតុការណ៍៖

ឌុបស្រីស្នេហ៍ទៅបន្ទប់ជួល ត្រឡប់មកវិញចោរដេញវាយប្លន់ម៉ូតូបាត់

ភ្នំពេញ៖ បុរសម្នាក់ឌុបស្រីស្នេហ៍មកលេងដល់បន្ទប់ជួល លុះពេលយប់ជ្រៅបានឌុបស្រីស្នេហ៍ ទៅបន្ទុបជួលវិញ ខណៈត្រឡប់មកវិញបានបន្តិច ត្រូវក្រុមចោរដេញវាយហើយរត់ចោលម៉ូតូ ហើយត្រូវជនសង្ស័យយកម៉ូតូបាត់ បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ១២និង២០រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០១៧ នៅផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ អ៊ួច ឆែងហុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បើករថយន្ត ស្នាក់នៅភូមិចោមចៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិធ្លក់ស្វាយ ឃុំអញ្ជឹប ស្រុកបសែធ ខេត្តកំពង់ស្ពឺ ម៉ូតូដែលជនសង្ស័យវាយយក ម៉ាកគប់ជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 1BK-1128។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុ ដោយស្រីស្នេហ៍មកលេងបន្ទប់របស់ខ្លួន ហើយនៅពេលយប់ជ្រៅ បានជូននារីមិត្តស្រីទៅផ្ទះវិញ លុះពេលជូនលុះពេលជូនមិត្តស្រីដល់បន្ទប់ ហើយបានត្រឡប់មកវិញ បានប្រមាណជាង១០០ម៉ែត្រ ស្រាប់តែឃើញជនសង្ស័យមានគ្នាប្រមាណ៤នាក់ នឹងម៉ូតូចំនួន៣គ្រឿង បន្ទាប់មកមានជនសង្ស័យគ្នា៣នាក់ បានដើរមកស្កាត់មុខដោយឃើញដូចនេះ រួបគាត់ក៏ភ័យ ហើយបានជាន់ហ្គាម៉ូតូបណ្តាលឲ្យដួល រត់ចោលម៉ូតូបាត់។

NKD-36x6_outline

ប្រភពដដែលបានបន្តទៀតថា ពេលដែលគាត់រត់មានជនសង្ស័យរត់ដេញគាត់ដែរ ហើយគាត់បានពួនសម្ងំ មួយសន្ទុះក្រោយមក រូបគាត់មកមើលម៉ូតូរបស់ខ្លួន ស្រាប់តែត្រូវជនសង្ស័យយកទៅបាត់។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឹមទៅដាក់ពាក់បណ្តឹងនៅប៉ុសិ៍្តនគរបាលចោមចៅ៕ សុខាសែនជ័យ

ជនរងគ្រោះម្ចាស់ម៉ូតូ