ព័ត៌មានទាន់ហេតុការណ៍៖

ណុប ប៊ុនធឿន ថៅកែរោងសិប្បកម្ម រយៈពេលបីថ្ងៃរុះរើឲ្យអស់ពីដីរបស់ខ្លួន

ខេត្តពោធិ៍សាត់៖ ណុប ប៊ុនធឿន ថៅកែរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើ បានធ្វើសកម្មភាពយ៉ាងសកម្មដោយគ្មានលិខិតអនុញាតិពីរដ្ឋបាលព្រៃឈើ ត្រូវបានមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ និងចូលរួមដោយនគរបាលមូលដ្ឋាន បានធ្វើកិច្ចសន្យាបញ្ជប់ និងកំណាត់ឲ្យធ្វើការរុះរើជាបន្ទាន់ត្រឹមរយៈ ៣ថ្ងៃ។

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិកណ្ដាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្រុមការងារមានមន្រ្តីជំនាញរដ្ឋបាលព្រៃឈើបានចុះអនុវត្តបានឲ្យដឹងថា ថៅកែរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើនេះឈ្មោះ ណុប ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នទីលំនៅភូមិកណ្ដាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ម្ចាស់រោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើឈ្មោះ ណុប ប៊ុនធឿន បានធ្វើសកម្មភាពរាល់ថ្ងៃដោយគ្មានលិខិតអនុញាតិពីមន្រ្តីជំនាញរដ្ឋបាលព្រៃឈើនោះឡើយ។

ប្រភពខាងលើបន្តថាបន្ទាប់ទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋភ្លាមនោះ កម្លាំងមន្រ្តីជំនាញរដ្ឋបាលព្រៃឈើបានសហការជាមួយនគរបាលមូលដ្ឋាន ដើម្បីធ្វើការចុះដល់កន្លែងកើតហេតុ និងពិនិត្យជាក់ស្តែង លទ្ធផល៖ ឃើញឈើប្រភេទប្រណិតធ្នង់ចំនួនច្រើនដុំ និងមានម៉ានតាបចំនួន ០១គ្រឿង ជារបោះឈ្មោះ ណុប ប៊ុនធឿន ដូចបានរាបរបខាងលើ។

ប្រភពដដែលខាងលើបន្តទៀតថា ដោយយោងតាមការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងសភាពការផ្សេងៗផងនោះ ទើបមន្រ្តីជំនាញសម្រេចមិនធ្វើការរិបរូសនោះទេ ដោយតំរ៉ូវឲ្យគាត់រុះរើដោយខ្លួនឯងត្រឹមរយៈពេលបីថ្ងៃចាប់រសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ដោយមានកិច្ចសន្យាត្រឹមត្រូវតាមផ្លូវច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ៕ បឹុម ពិន

NKD-36x6_outline