ព័ត៌មានទាន់ហេតុការណ៍៖

តម្លាភាពរវាងជាតិសាសន៍អាមេរិក នៅតែជាក្តីស្រមៃដដែល

ការប្រកាន់ជាតិសាសន៍ នៅអាមេរិក នៅតែជាបញ្ហាចំបងដដែល ដោយអាមេរិកនៅតែមិនអាច ទប់ស្កាត់ការប្រកាន់ពូជសាសន៍ បើទោះបី ប្រធានាធិបតីដូណាល់ ត្រាំថ្កោលទោសយ៉ាងខ្លាំង ដល់ ការប្រកាន់ពូជសាសន៍ក្តី។

នៅក្នុងឱកាសខួបគម្រប់ ១ឆ្នាំនៃអំពើហិង្សា រវាងក្រុមជនជាតិស្បែកស នឹងក្រុមជនជាតិស្បែកខ្មៅនៅទីក្រុង Charlottesville រដ្ឋ Virginia កាលពីឆ្នាំ២០១៧ ក្រោយប៉ូលិសស្បែកស បាញ់សម្លាប់បុរសស្បែកខ្មៅ គ្មានអាវុធនៅក្នុងដៃម្នាក់ ធ្វើឲ្យមានបាតុកម្ម ក្លាយជាហិង្សាកើតឡើង ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកថា «អំពើហិង្សា នៅតំបន់ Charlottesville កាលពីមួយឆ្នាំមុន បានបង្កឲ្យមានអ្នកស្លាប់ និងបំបែកបំបាក់ជាតិសាសន៍ ។ ពេលនេះ យើងចាំបាច់ត្រូវតែសាមគ្គីគ្នារស់នៅក្នុងប្រទេសតែមួយ ។ ខ្ញុំប្រឆាំងយ៉ាងដាច់ខាតនូវការប្រកាន់ជាតិសាសន៍ តាមរូបភាពផ្សេងៗ »។

អាមេរិក គឺជាទឹកដី ដែលមនុស្ស គ្រប់ ជាតិសាសន៍ ពណ៌សម្បុរស្រមៃចង់ទៅរស់នៅទីនោះ ។ ប៉ុន្តែរយៈពេលជាង ១០ឆ្នាំកន្លងមក ចាប់តាំងពីរបបទាសករត្រូវបានលុបចោល និងជាង៥០ឆ្នាំចាប់តាំងពីច្បាប់ស្តីពីសិទ្ធិ ជនជាតិ និងមិនប្រកាន់ពូជសាសន៍ត្រូវបានបង្កើតឡើង ដោយហាមប្រកាន់ជាតិសាសន៍ នៅកន្លែងធ្វើការ កន្លែងអប់រំ និងទីសាធារណៈ ប៉ុន្តែការប្រកាន់ពូជសាសន៍នៅតែជា «ជំងឺ» ពិបាកព្យាបាលនៅក្នុងទឹកដីអាមេរិក។

បើទោះបីក្រុមជនជាតិស្បែកខ្មៅបានចូលរួមជួយដល់សង្គមជាច្រើន និងសិទ្ធិស្តីពីតម្លាភាព របស់ក្រុមជនជាតិស្បែកខ្មៅក៏បានកែប្រែ រីកចម្រើននៅក្នុងសង្គម ប៉ុន្តែក្រុមស្មែងខ្មៅ នៅតែត្រូវបានគេចាត់ទុកថា ជាក្រុម «ក្រៅសង្គម» អាមេរិកដដែល ។ នៅអាមេរិក ក្រុមជនជាតិស្បែកខ្មៅ ធ្វើការនៅក្នុងកម្រិតមធ្យម ដូចជាការងារ បោសសម្អាត បម្រើនៅតាមសណ្ឋាគារ ក្លឹប ជាដើម ។ ចំនួនក្រុមជនជាតិស្បែកខ្មៅធ្វើការនៅ តាមការិយាល័យ ឬក្រុមហ៊ុនធំៗ មានតិចតួចបំផុត។

តាមតួលសេខ បង្ហាញឲ្យឃើញថា ក្នុងចំណោមពលករ ស្បែកខ្មៅនៅអាមេរិកដែលមាន ៣៧ភាគរយ ក្នុងនោះមាន២ភាគ៣ ទទួលបានការងាធ្វើធម្មតា ទទួលបានប្រាក់ខែតិច ជាងក្រុមជនជាតិស្បែកស។ ក្រុមជនជាតិ មានដើមកំណើតមកពីអាហ្វ្រិកមាន១៣ភាគរយ ស្មើនឹង ៤៥លាននាក់ រស់នៅអាមេរិក ប៉ុន្តែនៅក្នុង មន្ទីឃុំឃាតិ មណ្ឌុលកែប្រែ មានជនជាតិ ស្បែកខ្មៅដល់ទៅ ជាង ៤០ភាគរយ ។ លើសពីនេះទៅទៀត ក្នុងចំណោមកុមារដែលមានឪពុកម្តាយដើមកំណើតអាហ្វ្រិក ១៥នាក់ គឺមានឪពុកម្តាយកុមារម្នាក់ធ្លាប់ជាប់គុក ។ ចំណែកក្រុមជនជាតិស្បែកសរ វិញ ចំនួននេះគឺមានតិចបំផុត ១/១១១នាក់។

អ្វីដែលគួរឲ្យបារម្ភជាងនេះ ក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ ការប្រកាន់ពូជសាសន៍នៅអាមេរិក បានកើនឡើងខ្ពស់ ក្នុងនោះការប្រឆាំងនឹងក្រុមជនជាតិកាន់សាសនាអិស្លាមក៏កើនឡើងផងដែរ ៕ ម៉ែវ សាធី