ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃដំឡូងមីនៅខេត្តមណ្ឌលគិរីកំពុងធ្លាក់ចុះពេលកសិករប្រមូលផល

ខេត្តមណ្ឌលគិរី ៖ កសិករប្រកបរបរដាំដំឡូងមីនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងសម្ដែងក្ដីបារម្ភយ៉ាងខ្លាំង ដោយសារ ហាងឆេងតម្លៃដំឡូងមីនៅចុងខែវិច្ឆកានេះ ស្ថិតនៅក្នុងតម្លៃមួយទាបនៅឡើយបើធៀបនឹងឆ្នាំមុន ហើយពួកគេអះអាងថាប្រសិនបើតម្លៃទីផ្សារទទួលទិញដំឡូងមី ស្ថិតក្នុងតម្លៃនេះមិនស្មើនឹងឆ្នាំមុនពួកគេអាច ប្រឈមនឹងការខាតបង់ឬចំណេញក្នុង កម្រិតតិចតួចប៉ុណ្ណោះ ព្រោះកសិករខ្លះគឺ ពួកគេជួលដីពីគេមកដាំដំណាំនេះ ចំណែក ខ្លះទៀតគឺចងការលុយពីធនាគារឬចងការប្រាក់ឯកជនយកមកប្រកបរបរកសិកម្ម មួយនេះ ។

អ្នកស្រី មុត យឹង ជាកសិករមួយរូបរស់ នៅភូមិអូរអាម ឃុំស្រែក្ទម្ព ស្រុកកែវសីមា បានលើកឡើងថា សម្រាប់ការដាំដំណាំ ដំឡូងមីនេះក៏ត្រូវចំណាយដើមទុនច្រើន ព្រោះអ្នកស្រីជួលដីពីគេមកប្រកបរបរនេះដើម្បីចិញ្ចឹមជីវិត ហើយដំណាំដំឡូងមីមុននឹងទទួលបានផលក៏ត្រូវថែទាំដាក់ជីផងដែរទើបទទួលបានទិន្នផលល្អ។ ចំណែក ក្នុងអំឡុងពេលប្រមូលផលត្រូវមានមើម ដំឡូងខ្លះខូចមិនអាចលក់បានបូករួមទាំងត្រូវជួលកម្លាំងពលកម្មដកដំឡូងមីផង ដូច្នេះបើតម្លៃដំឡូងមីស្រស់ស្ថិតក្នុងតម្លៃ ២១០រៀល ដូចក្នុងបច្ចុប្បន្ននេះគឺទទួលបានប្រាក់ចំណេញតិចតួចប៉ុណ្ណោះ។

ដូច្នេះអ្នកស្រីសំណូមពរដល់អាជ្ញាធរ សូមជួយធ្វើឲ្យទីផ្សារតម្លៃដំឡូងមីស្រស់ឡើងត្រឹម២៥០ទៅ២៦០រៀលក្នុង១គីឡូក្រាម ទើបអាចទទួលបានផលចំណេញ ច្រើនមិនប្រឈមជាមួយការខាតបង់ ។

NKD-36x6_outline

លោក យន្ត ជី ជាកសិករមួយរូបរស់នៅ ភូមិឃុំដូចគ្នាបានលើកឡើងដែរថា សម្រាប់ការចំណាយទាំងអស់លើការបង្កបង្កើន ផលដំណាំដំឡូងមីគឺចំណាយប្រមាណ៣លាន៥សែនរៀលទៅ៤លាន រៀលទាំងការចំណាយលើថ្លៃជីថ្លៃពលកម្មផ្សេងៗ ទាំងអស់ក្នុង១ហិកតា ចំណែកទិន្នផល វិញអាចទទួលបានក្នុង១ហិកតាចន្លោះពី ១២តោនទៅ១៧តោនដូច្នេះប្រសិនបើតម្លៃ ដំឡូងមីស្រស់ស្ថិតក្នុងតម្លៃ២១០រៀល ក្នុង១គីឡូក្រាមកសិករអាចប្រឈមនឹង ការខាតបង់។

លោកក៏ចង់ឲ្យតម្លៃដំឡូងមីស្រស់ឡើងដល់២៥០ទៅ២៦០រៀលក្នុង១គីឡូក្រាម ទើបសក្តិកសមនឹងកម្លាំងពលកម្មរបស់ កសិករ ដែលខំប្រឹងប្រែងដាំដំណាំដំឡូងមីនេះ ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីបានថ្លែងថាចំពោះទីផ្សារ តម្លៃដំឡូងមីគឺលោកមិនអាចសន្និដ្ឋាន បានទេថា ដំឡូងមីនឹងអាចហក់ឡើងក្នុង តម្លៃខ្ពស់ឬយ៉ាងណានោះព្រោះហាងឆេងដំឡូងមីពឹងផ្អែកទៅលើទីផ្សារសកលមិន អាចកំណត់បាននោះទេ ៕ សហការី

15300696_748097295341976_1089589728_n image13