ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃប្រេងសាំងគ្រប់ប្រភេទបន្តឡើងថ្លៃចាប់ពីថ្ងៃទី២ ខែឧសភា

ភ្នំពេញ ៖ តម្លៃប្រេងសាំងនៅតាម ស្ថានីយប្រេងទាំងអស់ទូទាំងប្រទេស ជា ពិសេសនៅរាជធានីភ្នំពេញបានបន្តឡើងថ្លៃក្នុងរយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី២ដល់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨។ តម្លៃប្រេងម៉ាស៊ូតថ្លៃ៣.៩០០រៀលក្នុង១លីត្រ, ប្រេងសាំងធម្មតាថ្លៃ៤.១០០រៀលក្នុង១លីត្រ និងប្រេងសាំងស៊ូពែរថ្លៃ៤៤.០០រៀលក្នុង១លីត្រ ។

តម្លៃប្រេងឥន្ធនៈក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី២ ខែឧសភាដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ត្រូវបានកំណត់ដោយ ក្រសួងពាណិជ្ជកម្ម។ ប៉ុន្តែសម្រាប់តម្លៃប្រេង សាំងស៊ូពែរគឺក្រសួងពាណិជ្ជកម្មមិនបានកំណត់យូរខែមកហើយ ពីព្រោះក្រសួង ពាណិជ្ជកម្មបញ្ជាក់ថា ដើម្បីឲ្យមានការ ប្រកួតប្រជែងតម្លៃ ។

តម្លៃប្រកួតប្រជែងប្រេងសាំងស៊ូពែរ នៅតាមស្ថានីយប្រេងនានាក្នុងរាជធានី ភ្នំពេញខុសគ្នា៥០រៀលក្នុង១លីត្រ ពោលគឺ ប្រេងសាំងស៊ូពែរនៅស្ថានីយប្រេងសាំងកាល់តិច និងស្ថានីយប្រេងសាំងតេលាជា ដើមថ្លៃ៤.៤៥០រៀលក្នុង១លីត្រ។ រីឯប្រេងសាំងស៊ូពែរនៅស្ថានីយប្រេងសាំងតូតាល់ ថ្លៃ៤.៤០០រៀលក្នុង១លីត្រ ។

សូមរំលឹកថា តម្លៃប្រេងឥន្ធនៈក្នុងរយៈពេល១០ថ្ងៃគិតចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ត្រូវបានក្រសួងពាណិជ្ជកម្មកំណត់ថា ប្រេងសាំង ធម្មតាថ្លៃ៤.០០០រៀលក្នុង១លីត្រ រីឯប្រេងម៉ាស៊ូតថ្លៃ៣.៨៥០រៀលក្នុង១លីត្រ។ ដោយ ឡែកប្រេងសាំងស៊ូពែរត្រូវបានស្ថានីយប្រេងឥន្ធនៈលក់ចន្លោះពី៤.៣០០រៀលទៅ៤.៣៥០រៀលក្នុង១លីត្រ ។

ជាការកត់សម្គាល់ប្រេងសាំងបានឡើងថ្លៃជាបន្តបន្ទាប់ចាប់តាំងពីដើមខែមេសាក្នុងអំឡុងពេលមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ ៕ ហេង សូរិយា