ព័ត៌មានទាន់ហេតុការណ៍៖

តាមពិតជម្រើសទីមួយរបស់ Cristiano Ronaldo មិនមែនJuventus ឡើយក្រោយ សម្រេចចិត្តចេញពីReal Madrid

ប្រភពព័ត៌មាននៅក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo ចង់ផ្លាស់មកកាន់ក្លិប Napoli ទៅវិញទេ បន្ទាប់ពីគាត់សម្រេចចិត្តចាកចេញ ពីក្រុមយក្សអេស្ប៉ាញReal Madrid។
ប្រភពខាងលើអះអាងថា ដំបូងឡើយ Ronaldo ចង់ផ្លាស់មកលេងឲ្យក្លិប Napoli ដែលអាចឲ្យគាត់ជួបជាមួយនឹងគ្រូបង្វឹCarlo Ancelotti ដែលធ្លាប់នៅជាមួយគ្នាកាលពីនៅ ក្នុងក្រុមReal Madrid ប៉ុន្តែអ្វីដែលធ្វើឲ្យ Ronaldo ជ្រើសរើសយកគម្រោងការទី២ទៅលេង ឲ្យសេះបង្កង់Juventus ដោយសារតែប្រធានក្លិប Napoli លោកAurelio De Laurentiis មិនហ៊ានចាយលុយធំ ។
កីឡាករCristiano Ronaldoបានថ្លែងនៅក្នុងកម្មវិធីបង្ហាញជាផ្លូវការរបស់ក្លិបJuventus ថា “នេះគឺជាឱកាសដ៏ល្អខ្លាំងណាស់សម្រាប់ខ្ញុំដែលបានមកកាន់Juventus ដោយសារតែ កីឡាករក្នុងវ័យចាស់ដូចជារូបខ្ញុំភាគច្រើនផ្លាស់ទៅលេងនៅប្រទេសចិនឬកាតារ” ។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ៣៣ឆ្នាំរូបនេះបាននិយាយបន្តថា “ខ្ញុំខុសពីកីឡាករផ្សេងទៀតដែលគិតថាអាជីពរបស់ពួកគេដល់ទីបញ្ចប់នៅពេលពួកគេឈានចូលដល់វ័យដូចខ្ញុំ។ ខ្ញុំចង់បង្ហាញពួកគេថា ខ្ញុំខុសពីពួកគេស្រឡះតែម្តង។ ខ្ញុំចង់ឈ្នះខ្ញុំចង់ក្លាយទៅជាកីឡាករល្អបំផុតដែលអាចឈ្នះពាន Ballon d’Or ម្តងទៀត” ។
គួរបញ្ជាក់ថា ចាប់តាំងពីផ្លាស់ចេញពីក្រុមបិសាចក្រហម Manchester United កាលពីឆ្នាំ២០០៩ កីឡាករRonaldoរកគ្រាប់បាល់ឲ្យក្លិប Real Madrid ៤៥០គ្រាប់ ឈ្នះជើងឯក Champions Leagues ៤សម័យ និងអេស្ប៉ាញ La Liga ២សម័យ។ គាត់បានឈ្នះពាន រង្វាន់កីឡាករលេងល្អបំផុតរបស់ពិភពលោក Ballon d’Or ចំនួន៥សម័យ ៕