ព័ត៌មានទាន់ហេតុការណ៍៖

តុលាការបង្គាប់ឲ្យសង្គ្រោះជាតិត្រៀមឯកសារឆ្លើយតបទៅនឹងពាក្យបណ្ដឹងសុំរំលាយគណបក្ស

ភ្នំពេញ៖ លោកស្រី សែម សក្ដិកូឡា ដោយទទួលបញ្ជារបស់ក្រុមប្រឹក្សាជំនុំ ជម្រះនៃតុលាការកំពូលបានចេញដីកា បង្គាប់ទៅប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដាក់ឯកសារត្រៀមឆ្លើយតបទៅនឹងពាក្យបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ របស់ក្រសួងមហាផ្ទៃមកកាន់តុលាការ កំពូលវិញក្នុងអំឡុងពេល២០ថ្ងៃចាប់គិតពីថ្ងៃទទួលបានដីកាបង្គាប់ឲ្យដាក់ឯកសារត្រៀមនេះ ។

ដីកាបង្គាប់ឲ្យដាក់ឯកសារត្រៀមចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ អមដោយហត្ថ លេខាលោកស្រី សែម សក្ដិកូឡា និងបានយកទៅបិទនៅជាប់នឹងរបស់ទ្វារគណបក្សសង្គ្រោះជាតិនោះអាសយដ្ឋានផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានទុក ពេលត្រឹម២០ថ្ងៃប៉ុណ្ណោះដើម្បីឲ្យគណ បក្សសង្គ្រោះជាតិត្រៀមឯកសានានាដើម្បីតបនឹងការចោទប្រកាន់ ។

គួររំលឹកថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៧ក្រសួងមហាផ្ទៃតំណាងដោយ មេធាវី៥រូបបានដាក់ពាក្យបណ្តឹងទៅតុលាការកំពូលដោយប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិដោយសំអាងទៅលើក្យបណ្តឹង គណបក្សហ្វុ៊នស៊ិនប៉ិច និងគណបក្សយុវ ជនកម្ពុជា ។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា គណបក្សទើបតែទទួលព័ត៌មានពីដីកាបង្គាប់ឲ្យគណបក្សសង្គ្រោះ ជាតិដាក់ឯកសារត្រៀមតបតនៅតុលាការ កំពូលដែលគណបក្សសង្គ្រោះជាតិនឹង ពិភាក្សាជាមួយមេធាវីដើម្បិសិក្សាក្នុងការដាក់ឯកសារតតំាងក្នុងសំណុំរឿងប្តឹង រំលាយគណបក្ស ។

លោក សុន ឆ័យ អ្នកនំាពាក្យគណបក្ស សង្គ្រោះជាតិឲ្យដឹងក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សកាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ថា យើងទើបតែទទួលបានព័ត៌មានពីតុលាការកំពូលឲ្យ ដាក់ឯកសាត្រៀមតតំាង។ លោកនឹង ពិភាក្សាជាមួយមេធាវីដើម្បីរកនីតិវិធី ព្រោះ ថាយើងដឹងហើយថាការប្តឹងទៅតុលាការកំពូលជានីតិវិធីមិនធម្មតាដូចករណីនៅ តុលាការដំបូង និងសាលាឧទ្ធរណ៍នោះទេ គឺធ្វើតាមរយៈការប្រើប្រាស់ច្បាប់ស្តីពី គណបក្សនយោបាយ ។

NKD-36x6_outline

លោកបានបញ្ជាក់ថា ដូច្នេះយើងនឹង ពិគ្រោះជាមួយមេធាវីដើម្បីនៅល្ងាចនេះ ដើម្បីឲ្យគាត់ពិនិត្យមើលបញ្ហាជាក់ស្តែង ហើយគាត់ឲ្យយោបល់មកគណបក្សយ៉ាង ម៉េចមុននឹងប្តឹង។ សង្គ្រោះជាតិនឹងពិភាក្សា ជាមួយមេធាវីចំនួន៧រូបដែលអ្នកទំាងនោះជាអ្នកពិភាក្សាផ្នែកច្បាប់ជូនគណបក្ស សង្គ្រោះជាតិ ។

ពាក់ព័ន្ធនឹងការចូលប្រជុំសភានៅថ្ងៃទី ១២ ខែតុលាខាងមុខវិញ លោក សុន ឆ័យ បានលើកឡើងថា គណបក្សមិនទាន់សម្រេច យ៉ាងណានោះទេ។ លោកបានបន្តថា «យើងក៏កំពុងនៅពិចារណាដែរទេក្នុង ករណីហ្នឹង។ ខ្ញុំជម្រាបឲ្យត្រង់ទៅវាមានការមិនទាន់សម្រេចគ្នាជាឯកច្ឆន្ទនោះទេ

ព្រោះថា យើងមានថ្នាក់ដឹកនាំមួយចំនួននៅក្រៅប្រទេស ប៉ុន្តែយើងចង់ឲ្យមានការសម្រេចជាឯកច្ឆន្ទផ្ទៃក្នុង។ ពេលនេះយើង កំពុងទាក់ទងទៅដើម្បីបញ្ជាក់ថា ឲ្យច្បាប់ ថាតើពួកគាត់ចូលរួមប្រជុំសភាថ្ងៃទី១២ ខែតុលានោះ? ខ្ញុំសង្ឃឹមថា នៅរសៀលថ្ងៃ នេះនឹងដឹងលទ្ធផលហើយ ព្រោះថាគណបក្សនឹងចេញសេចក្តិថ្លែងការណ៍ឬចម្លើយជាផ្លូវការមួយជាក់លាក់» ។

លោក សុន ឆ័យ បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះមានអ្នកតំណាង រាស្ត្រគណបក្សសង្គ្រោះជាតិក្នុងប្រទេស ចំនួន២៤រូប ហើយក្រៅពីនឹងនៅក្រៅ ប្រទេស ហើយនឹងមានតំណាងរាស្ត្រ៣រូប ទៀតនឹងត្រឡប់មកកម្ពុជាវិញនៅរយៈ ពេល២ឬ៣ថ្ងៃខាងមុខនេះ។ យ៉ាងណាក្តី អ្នកនំាពាក្យគណបក្សប្រឆាំងបានឲ្យដឹងថា អ្នកតំណាងរាស្ត្រដទៃទៀតមិនទាន់ដឹងថា ពួកគាត់ត្រឡប់មកវិញពេលណានោះ ឡើយ ។

លោក សុន ឆ័យ បានបញ្ជាក់ថា «យើង ដឹងហើយថារដ្ឋសភាចូលធ្វើការចាប់ពីថ្ងៃ ១២ ខែតុលាខាងមុខនេះ។ គណបក្សបាន ណែនាំដល់ពួកគាត់ក្នុងការទទួលខុសត្រូវចំពោះការងារនៅក្នុងរដ្ឋសភារួចហើយ។ យើងទុកឱកាសឲ្យពួកគាត់សម្រេចតែរហូតមកដល់ពេលនេះមិនទាន់មានចម្លើយក្រៅពីអ្នកតំណាងរាស្ត្រ៣រូបដែលនឹងមកនៅពេលខាងមុននេះនោះទេ»។

លោកបានបន្តថា បើសិនជារំលាយ គណបក្សសង្គ្រោះជាតិមែនមានន័យថា តំណាងរាស្រ្តក្នុងរដ្ឋសភាដែលកើតចេញពីបក្សសង្គ្រោះជាតិនោះនឹងត្រូវរលាយទៅជាមួយដែរ ហើយរដ្ឋសភាក៏នឹងបាត់សំឡេង ប្រជាពលរដ្ឋតាមរយៈតំណាងរបស់ខ្លួន ជិតកន្លះប្រទេសដែរ ៕ ហេង សូរិយា