ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនកម្មការីនីរោងចក្រក្លាយជាចោរវះកាបូបយ៉ាងសកម្ម

ខេត្តកណ្តាល៖ នៅព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ លោក អីុ សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួននារីម្នាក់ ជាកម្មកររោងចក្រ បានបែកគំនិតក្លាយជាចោរដើរវះកាបូប យកលុយ យ៉ាងសកម្ម ចំនួន៥លើកមកហើយ ត្រូវបាននគរបាលស្រុកមុខកំពូលក្របួចជាប់ ពីបទ”លួច” ដែលប្រព្រឹត្តនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី១៨ សីហា ២០១៨ តាមមាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោសពី៦(ប្រាំមួយ)ខែ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់១.០០០.០០០ (មួយលានរៀល) ទៅ ៦.០០០.០០០( ប្រាំមួយលាន)រៀល។

ជនត្រូវចោទមានឈ្មោះឈុន ហួយ ភេទស្រីអាយុ២៤ ឆ្នាំទីលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះឆាយ សុខនី ភេទស្រី អាយុ៤៤ ឆ្នាំនៅភូមិប្រាំ យ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបរកម្មកររោងចក្រ។

សូមបញ្ជាក់ផងដែរថាកន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពវះកាបូបយកលុយគេបានចំនួន០៥លើក ជាមួយបក្សពួកម្នាក់ទៀតឈ្មោះស្រីពៅដែលមិនស្គាល់ទីលំនៅពិតប្រាកដ។ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះឈុនហួយបានសារភាពថាខ្លួននិងជនសង្ស័យឈ្មោះស្រី ពៅ បានធ្វើសកម្មភាពលួចប្រាក់ជនរងគ្រោះពិតប្រកដមែន។

សំភារះបាត់បង់រួមមាន:ប្រាក់ដុល្លា១២០០$,ប្រាក់រៀល១៤០០០០០រៀល។ វត្ថុតាងចាប់យកបានមាន÷ប្រាក់ដុល្លារចំនួន៩០០$,ប្រាក់រៀលចំនួន១៥០០០០៛,សៀវភៅបញ្ជីលុយចំនួន០២ក្បាល និងកាបូបជ័រព៌ណសស្នាមរហែកបណ្ដោយមួយចំហៀងមានដៃយួរចំនួន០១៕ ឆ ដា