ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនជនសង្សយ័បបួលនារីប្រើប្រាស់គ្រឿងញៀនរួចរំលោភបូកនៅក្នុងព្រៃ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ លោក សាយ សម្ភស្សសេរី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនជនសង្សយ័ម្នាក់ ក្នុងចំណោមពីរនាក់ ដែលបានបបួលនារី ប្រើប្រាស់គ្រឿងញៀនរួច រំលោភបូក នៅក្នុងព្រៃ ពីបទ” រំលោភ​សេពសន្ថវៈ​ មាន​ស្ថាន​ទម្ងន់​ទោស និង ផលិត ឬធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ ” កាលពី ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ២២ និង០០នាទី នៅចំណុច អូរអណ្តែង (ព្រៃអូយយះ) ស្ថិតក្នុងភូមិ ព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល តាមមាត្រា២៤០ នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសនេះកំណត់ផ្តន្ទាទោសពី៧(ប្រាំពីរ)ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ និងមាត្រា២៨៩ នៃក្រមព្រហ្មទណ្ឌ។ កំណត់ផ្តន្ទាទោសពី២(ពីរ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៤.០០០០០០ បួនលានរៀល ទៅ ១០.០០០ ០០០ ដប់លានរៀល។

ជនត្រូវចោទមានឈ្មោះ រ៉ុម ម៉ូលីកា ហៅអូន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ កំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ជាមុខសញ្ញាជួញដូរគ្រឿងញៀន ។ ជនរងគ្រោះម្នាក់ឈ្មោះ សួង រតនាហៅអាមុំ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មការនី ទីលំនៅភូមិ កំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

សូមរំលឹកថា កាលពីថ្ងៃ ពុធ ១២កើត ខែ ចេត្រ ឆ្នាំរកា ឆ្នាំ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ២២ និង០០នាទី នៅចំណុច ៖ អូរអណ្តែង (ព្រៃអូយយះ) ស្ថិតក្នុងភូមិ ព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ឈ្មោះ រ៉ុម ម៉ូលីកា (កាន់ដាវ) ឈ្មោះ ខុន រតនា (កាន់អាវុធឆ្នៃ) បានបបួលឈ្មោះ សួង រតនា (ជនរងគ្រោះ) ទៅប្រើប្រាស់គ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ពេលទៅដល់ អ្នកទាំង០៣ បានជក់គ្រឿងញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច រួចហើយទើបឈ្មោះ រ៉ុម ម៉ូលីកា បានរំលោភសេពសន្ថវៈ ឈ្មោះ សួង រតនា រយៈពេល១០នាទី មិនចេញទឹកកាមឡើយ បន្ទាប់មកឈ្មោះ ខុន រតនា បានរំលោភសេពសន្ថវៈបានសំរេចបំណង រួចក៏បែកគ្នាមកផ្ទះមុនឈ្មោះ សួង រតនា ។ ចំណែកឈ្មោះ សួង រតនា មកផ្ទះមិនរួចក៏នៅកន្លែងកើតហេតុ រហូតដល់វេលាម៉ោង ០៣ និង០០នាទី (យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨) ទើបឈ្មោះ សួង រតនា ទូរស័ព្ទមកម្តាយឈ្មោះ នួន សាន ដើម្បីទៅទទួលខ្លួន (ជនរងគ្រោះ) មកផ្ទះវិញ ។

នៅវេលាម៉ោង ០៥និង០០នាទី (ថ្ងៃខែឆ្នាំដ៏ដែល) ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍សិត្បូ ទទួលបានពត៍មានខាងលើ អន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនឈ្មោះ រ៉ុម ម៉ូលីកា ។ ចំណែកឈ្មោះ ខុន រតនា បានគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះបានសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ៕ ឆ ដា