ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនជនសង្ស័យ វាយជនរងគ្រោះដោយទាស់ពាក្យសម្តីពេលលេងបៀតៀងឡេន

ខេត្តកណ្តាល៖ លោក អុី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី១២ តុលា ២០១៨ បានសម្រេចចេញដីកាឃុំខ្លួន ជនសង្ស័យ វាយជនរងគ្រោះដោយទាស់ពាក្យសម្តីពេលលេងបៀ តៀង ឡេន ជាមួយគ្នា ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនា”ដែលប្រព្រឹត្តនៅភូមិគោកព្រីង ឃុំគោកត្រប់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី១១ តុលា ២០១៨ តាមមាត្រ២១៧ នៃក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទមានឈ្មោះ យី ផាន់នី ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិគោកព្រីង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមុខរបររត់រឺម៉កកង់បី ។

ជនរងគ្រោះឈ្មោះ វ៉ន សំណាង ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមគោកព្រីង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកម្មកសំណង់ ។

នគរបាលបានឲ្យដឹងថា នៅថ្ងៃទីខែឆ្នាំកើតហេតុជនរងគ្រោះ និងជនសង្ស័យបានបានលេង បៀតៀង ឡេនជាមួយគ្នាហើយក៏បានទាក់ពាក្យសម្តីគ្នាជនសង្ស័យក៏បានយកកំប៉ុងសាម៉ារ៉ៃរកវាយក្បាលជនរងគ្រោរួចក៏ឈប់លេងវិលត្រឡប់ទៅផ្ទះរៀងខ្លួន ។ លុះដល់វេលាម៉ោងកើតហេតុជនសង្ស័យក៏បានដើរទៅផ្ទះជនរងគ្រោះបបួលជនរងគ្រោះវាយគ្នាមួយស្មើដោយជនសង្ស័យនាំជនរងគ្រោះទៅផ្ទះមេភូមិផ្តិតមេដៃដឹងឮមិនមាននាក់ណាប្តឹងផ្តល់គ្នាទេ ។

នៅពេលនាក់ទាំងពីរនាក់ក៏នាំគ្នាដើរមកផ្ទះមេភូមិដើរបានពាក់កណ្តាលផ្លូវជនសង្ស័យក៏យកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះបែកក្បាល ។ រួចជនរងគ្រោះក៏បានច្រានជនសង្ស័យដួលហើយឈ្មោះនូវត្រូវជាឪពុកក្មេកជនសង្ស័យក៏ចាប់ជនរងគ្រោះ ។ ជនសង្ស័យក៏វាយជនរងគ្រោះមួយខ្សែក្រវ៉ាត់ទៀត ។ ក្រោយមកជនរងគ្រោះមកប្រាប់លោកនាយប៉ុស្តិ៍ផ្ទាល់មាត់ និងដាក់ពាក្យប្តឹងសម្ថកិច្ចក៏ហៅជនសង្ស័យមកសាកសួរ និងបន្តមកអធិការដ្ឋាន៕ ឆ ដា