ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួន ក្រុមជួញដូរគ្រឿងញៀនឆ្លងខេត្ត ដែលអាវុធហត្ថខេត្តកណ្តាល សហការជាមួយអាវុធហត្ថខេត្តតាកែវ បំបែកបាន

ខេត្តកណ្តាល៖ នៅថ្ងៃព្រហស្សតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ លោក សាយ សម្ភសសេរី ចៅក្រមសើមសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមជួញដូរគ្រឿងញៀនឆ្លងខេត្ត ដែលអាវុធហត្ថខេត្តកណ្តាល សហការជាមួយអាវុធហត្ថខេត្តតាកែវ បំបែកបានដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន” ដែលប្រព្រឹត្តនៅភូមិ ព្រែកថីឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង១៥នាទី តាមមាត្រា៤០ និងមាត្រា៤៥នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនត្រូវចោទទី០១ឈ្មោះ ស្រេងសំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដទីលំនៅបច្ចុប្បន្នភូមិព្រែកថីឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ០២ ឈ្មោះ ឡុងគីម ជី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដមានទីលំនៅភូមិព្រែកត្រែត្រែងឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ០៣ ឈ្មោះ សុបិន រតនា ហៅ(ឌឹក) ប្រុស អាយុ២៩ឆ្នាំ ទីលំនៅ ភូមិព្រែកតាព្រីង ឃុំសិត្បូ ០៤ឈ្មោះ ព្រីង ភឿន ប្រុស អាយុ34ឆ្នាំ ទីលំនៅ ភូមិលេខ៥ ឃុំស្វាយរលំមុខកសិករ ទី០៥ ឈ្មោះហុង រត្ថាហៅ(ឌីត) ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិកំពុងស្វាយឃុំកំពុងស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិតប្រាកដ និងទី០៦ឈ្មោះ អៀ អុីលិង ភេទស្រីអាយុ១៩ឆ្នាំមានទីលំនៅភូមិព្រែកតាចៅ ឃុំព្រែកនរិន ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ ។

សូមរំលឹកថា ក្រុមជួញដូរគ្រឿងញៀនឆ្លងខេត្ត យ៉ាងសកម្មត្រូវបានកម្លាំងកងរាជអាវុធ ខេត្តកណ្តាលដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយអាវុធហត្ថខេត្តតាកែវ ធ្វើការបំបែកសំបុកគ្រឿងញៀនបានជនសង្សយ័០៦នាក់ ថ្នាំញៀន២០កញ្ចប់ ទម្ងន់២០៩,២ក្រាម កាំភ្លើងពីដើម កាំភ្លើងកែច្នៃមួយដើម រួមនិងវត្ថុតាងមួយចំនួនធំ។

មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថខេត្តកណ្តាលបានបន្ថែមទៀតថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោង ខាងលើក្រោយពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំង អ•ហ ស្រុកស្អាង បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់តូច នៅខ្លួនឈ្មោះ ស្រេងសំណាងដោយបានការសម្របសម្រួលពីលោក លាវស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងការអនុញាតពីលោក ឧត្តមសេនីយ៍មេបញ្ជាការ អ•ហ ខេត្ត ដឹកនាំដោយលោក វ/ទោ ពិនចន្ទ័តារា ឆែកឆេរផ្ទះ ឈ្មោះស្រេង សំណាង រកឃើញថ្នាំញៀនចំនួន១២កញ្ចប់តូចនៅក្នុងថូផ្កានិងប្រដាប់ប្រើប្រាស់វិចខ្ចប់មួយចំនួន។

តាមការបំភ្លឺរបស់ឈ្មោះស្រេង សំណាងថាពិតបានយកថ្នាំញៀនពីឈ្មោះ ឡុង គីមជី លុះវេលាម៉ោង១៦”៣០នាទីកម្លាំង អ•ហ ស្រុកបានឃាត់ខ្លួនឡុង គីមជី មកសាកសួរនៅមូលដ្ឋានអ•ហស្រុក ឈ្មោះឡុង គីមជី បានសារភាពថា បានយក គ្រឿងញៀនពី ឈ្មោះ សុបិន្ត រតនា ហៅ(ឌឹក) ០១កញ្ចប់ធំតំលៃ២៥០ដុល្លា ដើម្បីយកមករំលែកលក់បន្ត។ លុះថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៨. វេលាម៉ោង៨”០០នាទីកម្លាំងបានចុះឃាត់ឈ្មោះ សុបិន្ត រតនា ហៅ(ឌឹក) និងឈ្មោះ ព្រីង ភឿននៅចំណុចំការស្វាយស្ថិត ក្នុងភូមិលេខ៥ឃុំស្វាយរលំ ដោយមានការចូលរួមជាមួយលោកមេភូមិ បានធ្វេីការឆែកឆេររកឃើញមានប្រដាប់ប្រើប្រាស់វិចខ្ចប់និងកាំភ្លើងកែឆ្នៃចំនួន០១ដើម លុះដល់ម៉ោង ២០”៣០នាទីឈ្មោះព្រីងភឿន បានសារភាពថាខ្លួនបានលាក់ទុកថ្នាំញៀនចំនួន០២កញ្ចប់ធំក្នុងប្រអប់ម៉ូតូខាងឆ្វេងដែលខ្លួន(ព្រីង ភឿន) បានទិញពីឈ្មោះ ហុង រត្ថាហៅ(ឌីត) ក្នុងតំលៃ៣៥០០០០រៀលដើម្បីចែកចាយបន្ត។

លុះវេលាម៉ោង១២”១០នាទីកម្លាំង អ•ហ ខេត្តនិងអ•ហ ស្រុកស្អាងដឹកនាំដោយលោក វ/ទោ ពិនចន្ទ័តារា នាយរង សេនាធិការ អ•ហ ខេត្តបានសហការជាមួយ អ•ហ ខេត្តតាកែវ ដោយមានការសំរបសំរួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងខេត្តតាកែវ និងមានការអនុញ្ញាតិពីលោក ឧត្តមសេនីយ៍ បញ្ជាការខេត្តកណ្តាលនិិងខេត្តតាកែវ បានចុះឆែកឆេរលំនៅដ្ឋានឈ្មោះ អ៊ុច ធីវ ភេទស្រីអាយុ៥៤ឆ្នាំមានទីលំនៅភូមិថ្មី ឃុំរវាង ស្រុកសំរោងខេត្តតាកែវ ។ វត្ថុតាងចាប់យកបានសារធាតុញៀន(ម៉ាទឹកកក) ចំនួន២០ កញ្ចប់ (ធំ០៤កញ្ចប់) អាវុធកែឆ្នៃចំនួន០១ដើម អាវុធខ្លីចំនួន០២ដើម ម៉ាក K៥៤លេខ ៥៤០០២៦៣៥ ម៉ាកK៥៤ គ្មានលេខ (ឈូសលេខ) បង់ គ្រាប់កាំភ្លើងK៥៤ចំនួន ០៩គ្រាប់ គ្រាប់ឡុកកែឆ្នៃចំនួន១៤គ្រាប់ គ្រាប់វាំងដើឡុងចំនួន១៤គ្រាប់ ម៉ូតូ០២គ្រឿងម៉ាក អុិសុីទរ័ ពណ៌ ក្រហម ផ្លាកលេខភ្នំពេញ-1JT-2458 និងម៉ូតូគុបជ្រុងចំនួន០១គ្រឿង បណ្ណបើកបរចំនួន០១សន្លឹក អត្តសញ្ញាណខ្មែរចំនួន០២សន្លឹក បណ្ណសំគាល់យានយន្ត០៥សន្លឹក ដាវចំនួន០១ដើម ប្រាក់ដុល្លាចំនួន១០០ដុល្លារ ប្រាក់រៀលចំនួន១០មុឺនរៀល និងប្រដាប់ប្រើប្រាស់វិចខ្ចប់មួយចំនួន -ទូរសព្ទ័ចំនួន០២គ្រឿង ៕ ឆ ដា