ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តនឹងឪពុក ម្តាយឈ្លោះគ្នា ចងកសម្លាប់ខ្លួនបានសម្រេច

ខេត្តស្វាយរៀង៖ ហេតុតែមិនចង់ឃើញ និងឮសំឡេងឪពុកម្តាយរស់នៅឈ្លោះប្រកែកគ្នា និងធ្លាប់ប្រើហិង្សាស្ទើរតែរៀងរាល់ថ្ងៃនោះ បុរសម្នាក់គិតខ្លីចងកធ្វើអត្តឃាតកាលពីវេលាម៉ោង១២យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសគិតខ្លីឈ្មោះ ទូច រតនា អាយុ ២០ឆ្នាំ មុខរបរជាកសិករ មានទីលំនៅភូមិ-សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ប្រភពបន្តថា មូលហេតុដោយសារតែតូចចិត្តនឹងឪពុកម្តាយរបស់ខ្លួន រស់នៅមិនចុះសម្រុងនឹងគ្នា រឿងរ៉ាវបន្តិចបន្តួច ក៏បង្កជាការឈ្លោះប្រកែកគ្នា ប្រើអំពើហិង្សា ហើយធ្លាប់បានលែងលះគ្នាម្តងជាពីរដង រួចមកជាហ្នឹងគ្នាវិញ ហើយនៅតែបង្កជាវិប្បត្តិក្នុងគ្រួសារទៀតជារើយៗខ្មាស់អស់អ្នកស្រុកអ្នកភូមិ ទើបធ្វើឱ្យបុរសឈ្មោះ សុខ រតនា ដែលត្រូវជាកូនសម្រេចចិត្តចង-កសម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិតទៅ។

ក្រោយពីសមត្ថកិច្ចជំនាញនិត្យសាកសពរួចរាល់ហើយនោះ សពបុរសខាងលើពិតជាចងកធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ពុំមែនជារឿងឃាដកម្មនោះទេ ។

ក្រោយពីពិនិត្យសាកសពរួចមក សមត្ថកិច្ចក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន

បុរសគិតខ្លី ខឹងឪពុកម្តាយទាស់គ្នា រត់ទៅចងកសម្លាប់ខ្លួន(រូបថតៈ យឹម សុថាន)

បុរសគិតខ្លី ខឹងឪពុកម្តាយទាស់គ្នា រត់ទៅចងកសម្លាប់ខ្លួន(រូបថតៈ យឹម សុថាន)

សាកសពជនរងគ្រោះត្រូវស្រាយពីលើដើមឈើមកដាក់នៅលើគ្រែ (រូបថតៈ យឹមសុថាន)

សាកសពជនរងគ្រោះត្រូវស្រាយពីលើដើមឈើមកដាក់នៅលើគ្រែ (រូបថតៈ យឹមសុថាន)

សាកសពបុរសកសិករ ត្រូវសមត្ថកិច្ចពិនិត្យពិច័យ (រូបថតៈ យឹម សុថាន)

សាកសពបុរសកសិករ ត្រូវសមត្ថកិច្ចពិនិត្យពិច័យ (រូបថតៈ យឹម សុថាន)

សាកសពបុរសកសិករគិតខ្លីត្រូវដាក់នៅលើគ្រែ​ដើម្បីរៀបចំធ្វើបុណ្យ (រូបថតៈ យឹម សុថាន)

សាកសពបុរសកសិករគិតខ្លីត្រូវដាក់នៅលើគ្រែ​ដើម្បីរៀបចំធ្វើបុណ្យ (រូបថតៈ យឹម សុថាន)