ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

តើតម្លៃប្រេងនៅលើពិភពលោក នឹងឈានដល់១១២ដុល្លារ ក្នុងមួយបារ៉ែល នាឆ្នាំ ២០៤០ឬ?

ចែករំលែក៖

ស្ថានភាពនយោបាយ និងសន្តិសុខ នៅលើពិភពលោក មានការប្រែប្រួលឆ្ពោះទៅរកភាពតានតឹង ជាកត្តា នាំឲ្យប្រេងនៅលើពិភពលោកកើនឡើងតម្លៃខ្ពស់ជាបន្តបន្ទាប់ ។ ពិសេសគឺប្រទេស ផលិតប្រេងសំខាន់ៗនៅលើពិភពលោកប្រឈមនឹងវិបត្តិ ក្នុងនោះមានអ៊ីរ៉ង់ និង តំបន់ជម្ឈិមបូព៌ា ។ តាមការវាយតម្លៃ ប្រេងនឹងឡើងថ្លៃដល់ទៅ ៨៨ដុល្លារ ក្នុង១បារ៉ែល នាឆ្នាំ ២០២៥ និងកើនឡើង១១២ដុល្លារនៅឆ្នាំ២០៤០ ។

ទីភ្នាក់ងារថាមពលអន្តរជាតិ IEA បានដំឡើងការព្យាករណ៍របស់ខ្លួនសម្រាប់តម្លៃប្រេងក្នុងអត្រា០៦ភាគរយ គឺទៅដល់៨៨ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ២០២៥ និងក្នុងអត្រា០.៩ភាគរយដល់១១២ដុល្លារបារ៉ែលនៅឆ្នាំ២០៤០ ។

យោងតាមរបាយការណ៍ស្តីពីចក្ខុវិស័យនៃវិស័យថាមពលពិភពលោកឆ្នាំ២០១៨របស់ IEA កាលពីខែកញ្ញាកន្លងទៅ តម្លៃប្រេងបានកើនលើសពី៨០ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូង ចាប់តាំងពីវិបត្តិប្រេងឆ្នាំ២០១៤ នៅចំពោះមុខព្រឹត្តិការណ៍ភូមិសាស្រ្តនយោបាយសំខាន់ៗ ព្រមទាំងការថយចុះទិន្នផលប្រេងរបស់វេណេស៊ុយអេឡា និងការសម្រេចចិត្តដោយប្រទេសនាំចេញប្រេងធំៗ ដែលសុទ្ធតែមានឥទ្ធិពលលើលទ្ធភាពនាពេលអនាគតនៃការផលិតប្រេង ។

របាយការណ៍ខាងលើបានលើកឡើងទៀតថា ដោយគិតគូរអំពីគោលនយោបាយវិស័យថាមពលនាពេលបច្ចុប្បន្នរបស់ប្រទេសនានានៅលើពិភពលោក រួមជាមួយផែនការផ្សេងៗនៃប្រទេសទាំងនោះ តម្លៃប្រេងត្រូវគេព្យាករណ៍ថានឹងកើនឡើងដោយសន្សឹមៗពីតម្លៃមធ្យម៥២ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ២០១៧ ទៅ៨៨ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ២០២៥ ៩៦ដុល្លារនៅឆ្នាំ២០៣០ ១០៥ដុល្លារនៅឆ្នាំ២០៣៥ និង១១២ដុល្លារនៅឆ្នាំ២០៤០ ។

លើសពីនេះទៀត ទីភ្នាក់ងារ IEA រំពឹងថាតម្រូវការប្រេងលើសកលលោកនឹងកើនពី៩៤.៨បារ៉ែលក្នុងមួយថ្ងៃនាឆ្នាំ២០១៧ទៅ១០៦.៣លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០៤០ ។

អ៊ីរ៉ង់ប្រកាសពីការប្តេជ្ញា ការពារ នាវាដឹកប្រេង របស់ខ្លួនទុបទល់ទណ្ឌកម្មអាមេរិក

កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នឹងការពារកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ប្រឆាំងនឹងរាល់ការគំរាមកំហែងទាំងឡាយ បន្ទាប់ពីសហរដ្ឋអាមេរិកព្រមានបណ្ដាប្រទេសទាំងអស់ កុំឱ្យស្វាគម៍កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ។

ការព្រមានរបស់មេបញ្ជាការរងកងទ័ពអ៊ីរ៉ង់ លោក ម៉ាហ៍មួដ មួសាវី (Mahmoud Mousavi )ធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយ ប្រាប់ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ISNA នៅថ្ងៃចន្ទនេះ ។ នាឱកាសនោះ លោក Mousavi បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដូចដែលធ្លាប់បានធ្វើពីអតីតកាល ដើម្បីការពារកប៉ាល់ដឹកប្រេងរបស់យើង ប្រឆាំងនឹងរាល់ការគំរាមកំហែង… ដូច្នេះយើងនឹងអាចបន្តធ្វើប្រើប្រាស់ផ្លូវទឹកក្នុងការដឹកជញ្ជូន» ។

គួរជម្រាបថា សហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើអ៊ីរ៉ង់ឡើងវិញហើយ កាលពីថ្ងៃចន្ទសប្ដាហ៍មុនបន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសដកទីក្រុងវ៉ាស៉ីនតោន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ជាអ្នកកៀរគរបង្កើតឡើងរួមគ្នាកាលពីឆ្នាំ២០១៥ ។ ម្យ៉ាងវិញទៀតការដាក់ទណ្ឌកម្មឡើងវិញនេះ គឺផ្ដោតសំខាន់លើវិស័យប្រេង ធនាគារ និងការដឹកជញ្ជូនរបស់អ៊ីរ៉ង់៕


ចែករំលែក៖