ព័ត៌មានទាន់ហេតុការណ៍៖

តើបេក្ខភាពប្រធានាធិបតីអាមេរិកទាំង២រូបមានគោលនយោបាយបែបណាចំពោះប្រទេសចិន?

ទំនាក់ទំនងអាមេរិក-ចិននិងវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងគឺជាប្រធានបទសំខាន់មួយនៅក្នុងការប្រជែងស្វែងរកសំឡេងគាំទ្រនៅក្នុងការបោះឆ្នោតអាមេរិក។

ចំពោះបេក្ខភាពមកពីគណបក្សប្រជា ធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន និយាយថា ប្រសិនបើលោកស្រីជាប់ឆ្នោត នោះលោកស្រីនឹងផ្តោតសំខាន់ទៅលើការការពារផលប្រយោជន៍របស់អាមេរិកនៅអាសីុប៉ាសីហ្វិក និងមិនចុះកិច្ចព្រមព្រៀងជាដៃគូពាណិជ្ជកម្មឆ្លងសមុទ្រ TPP ជា មួយចិនឡើយ។

ដោយឡែកមហាសេដ្ឋី ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋបានបញ្ជាក់​ថា អាមេរិកនឹងដំឡើងពន្ធនាំចូលពីចិន៤៥ភាគរយ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះ។

ចិនកំពុងតែព្យាយាមស្វែងរកឱកាសដើម្បីដោះស្រាយវិបត្តិពាណិជ្ជកម្ម និងវិនិ យោគជាមួយអាមេរិកក្រោយពេលលោក ត្រាំ ប្រកាសថា នឹងយកពន្ធនាំចូលដល់ទៅ ៤៥ភាគរយនោះ ។

រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុចិន លោក Zhu Goangyao បានបញ្ជាក់ថា ចិននឹងស្វែងរកការដោះស្រាយបញ្ចប់ បញ្ហាជាមួយអាមេរិកនៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ច និងយុទ្ធសាស្ត្រដែលត្រូវធ្វើឡើងនៅខែមិថុនាខាងមុខ។ អ្វីដែលចិនចង់បាននាពេលនេះគឺធ្វើយ៉ាងណាដើម្បីកែតម្រូវទំនាក់ ទំនងសេដ្ឋកិច្ចជាមួយអាមេរិក ដោយសារតែបក្ខភាពប្រធានាធិបតីអាមេរិកអាណត្តិក្រោយមានគោលនយោបាយប្រឆាំង ចិន។

បច្ចុប្បន្នអាមេរិកគឺជាទីផ្សារនាំចូលធំលំដាប់ទី២បស់ចិន។ ប៉ុន្តែតម្លៃចរាចរណ៍ថយចុះ៨,៩ភាគរយនៅក្នុងត្រីមាសឆ្នាំ ២០១៦ ចំណែកទំនិញនាំចូលពីអាមេរិកក៏ថយចុះ១៣,៥ភាគរយផងដែរ។

លោក ត្រាំ គឺជាបេក្ខភាពតែមួយគត់ របស់គណបក្សសាធារណរដ្ឋ បើទោះបី សមាជិកក្នុងបក្សជាច្រើនមិនពេញចិត្តរូបលោកក្តី។ លោក ត្រាំ មានគោលនយោ បាយហ្មឹងម៉ាតជាមួយប្រទេសដែលអាមេរិក ចាត់ទុកថា ជាសត្រូវដូចជាចិននិងរុស្ស៊ីជាដើម។

ជាមួយគ្នានេះអាមេរិកបានប្តេជ្ញាការពារ ហ្វុីលីពីនគេចផុតពីការគំរាមកំហែងរបស់ចិន។ មេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅ អាស៊ីប៉ាស៊ីហ្វិកបានប្រកាសថា តាមសន្ធិ សញ្ញាការពារជាតិរួមរវាងអាមេរិកនឹងហ្វុី លីពីន អាមេរិកប្ដេជ្ញាការពារហ្វុីលីពីនពាក់ព័ន្ធនឹងវិវាទដែនសមុទ្រចិនភាគខាងត្បូងជាមួយប្រទេសចិន។

នៅក្នុងសេចក្ដីប្រកាសយ៉ាងម៉ឺងម៉ាត់ មួយស្ដីអំពីសមុទ្រចិនខាងត្បូងដែលមិនធ្លាប់មានពីមុនមករបស់មេបញ្ជាការកងទ័ព អាមេរិកលោក Duane Thiessen អះអាង ថា ទំនាក់ទំនងយោធារវាងអាមេរិកនឹងហ្វុីលីពីនមានការប្រាស្រ័យទាក់ទងគ្នាតាមកិច្ច ព្រមព្រៀង។ អាមេរិកនិងហ្វុីលីពីនបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិរួម ដូច្នេះអាមេរិកនិងហ្វីលីពីនមានតួនាទីជួយការពារគ្នាទៅវិញទៅមក។

លោក Duane Thiessen ឆ្លើយតបនឹង សំណួររបស់ក្រុមអ្នកសារព័ត៌មានដែល បានចោទសួរថា តើអាមេរិកអាចជួយហ្វុី លីពីនដែរទេ ប្រសិនបើត្រូវកម្លាំងទាហានចិនវាយប្រហារពាក់ព័ន្ធវិវាទអធិបតេយ្យ ភាពដែនសមុទ្រនោះ? មេបញ្ជាការកង ទ័ពអាមេរិកបានអះអាងថា អាមេរិកនឹង ហ្វុីលីពីនមានតួនាទីការពារគ្នាទៅវិញ ទៅ មកមិនអាចភ្លេចបាន។ ទោះបីអាមេរិក បានបញ្ជាក់ពីការជួយដល់ទីក្រុងម៉ានីល ក្នុងជម្លោះដែនសមុទ្រជាមួយចិន ប៉ុន្ដែ អាមេរិកមិនបានបញ្ជាក់ថា ជួយដោយរូប ភាពណានោះឡើយ។

លោក Duane Thiessen បញ្ជាក់ទៀត ថា សមយុទ្ធរួមរវាងអាមេរិកនឹងហ្វុីលីពីន ដែលផ្ដើមឡើងកាលពីសប្ដាហ៍មុនមិនមែន សំដៅទៅលើប្រទេសចិននោះឡើយ ហើយ ក៏មិនជាប់ពាក់ព័ន្ធនឹងភាពតានតឹងក្នុងតំបន់ នោះដែរ។

ប៉ុន្ដែប្រព័ន្ធផ្សព្វផ្សាយនានារបស់ចិន បានព្រមានថា ការធ្វើសមយុទ្ធរួមរវាងអាមេ រិកនឹងហ្វុីលីពីនជំរុញឱ្យមានការប្រឈម មុខច្រើនថែមទៀតរវាងចិននឹងហ្វុីលីពីន។ ពាក់ព័ន្ធនឹងស្ថានភាពនៅដែនសមុទ្រចិនខាងត្បូងនោះផងដែរ រដ្ឋមន្ដ្រីក្រសួងការ បរទេសហ្វុីលីពីនលោក Albert Del Rosario បានអំពាវនាវឱ្យបណ្ដាប្រទេសក្នុង តំបន់បង្ហាញគោលជំហរទៅលើអ្វីដែល ប្រទេសហ្វុីលីពីនចាត់ទុកថា ជាការចង់ធ្វើសង្គ្រាមរបស់ចិនក្នុងតំបន់។

រដ្ឋមន្ដ្រីក្រសួងការបរទេសហ្វុីលីពីន បានបញ្ជាក់ថា ដើម្បីសេរីភាពចរាចរពា ណិជ្ជកម្មនៅលើដែនសមុទ្រចិនខាងត្បូងមានសារសំខាន់យ៉ាងខ្លាំងទៅលើ ប្រទេស ជាច្រើន ដូច្នេះយើងទាំងអស់គ្នាត្រូវតែ ត្រួតពិនិត្យមើលថា ចិនត្រូវតែធ្វើអ្វីពាក់ព័ន្ធនឹងតំបន់ទាំងនោះ។ ប្រទេសទាំងអស់ មិនមែនតែហ្វុីលីពីននោះឡើយដែលរង ផលប៉ះពាល់ប្រសិនបើយើងគ្មានគោល ជំហររួមគ្នាច្បាស់លាស់នោះ។

ភាពតានតឹងនៅដែនសមុទ្រចិនខាង ត្បូងកាន់តែកើនខ្លាំងឡើងៗ ពិសេស ក្រោយពេលយន្ដហោះយាមល្បាតរបស់ ហ្វុីលីពីនប្រទះឃើញនាវានេសាទរបស់ ចិន៨គ្រឿងចូលលុកលុយនៅតំបន់សមុទ្រ ដែលហ្វុីលីពីនអះអាងថា ជាអធិបតេយ្យ ភាពរបស់ខ្លួន។ ពេលនោះហ្វុីលីពីនក៏បានបញ្ជូននាវាយាមល្បាតដ៏ធំរបស់ខ្លួនទៅ ត្រួតពិនិត្យ។ មិនទាន់ទៅដល់កន្លែងផងក៏មាននាវាចម្បាំងចិន២គ្រឿងបានចេញមក ស្ទាក់ដំណើរការពារក្រុមអ្នកនេសាទជៀស វាងទាហានហ្វុីលីពីនឃាត់ខ្លួន។

ការប្រឈមមុខជាបន្ដបន្ទាប់រវាងចិន នឹងហ្វីលីពីនពាក់ព័ន្ធអធិបតេយ្យភាពដែន សមុទ្របានធ្វើឱ្យពិភពលោកព្រួយបារម្ភ ពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធទ្រង់ ទ្រាយធំនៅក្នុងតំបន់នេះ។

ក្រោយតុលាការអាជ្ញាកណ្តាលអន្តរ ជាតិបានសម្រេចឲ្យហ្វីលីពីនឈ្នះក្តីនៅ សមុទ្រចិនភាគខាងត្បូងចិនបានស្នើឲ្យ ប្រទេសដទៃទៀតកំលូកដៃចូលទុកឲ្យចិននិងប្រទេសពាក់ព័ន្ធដោះស្រាយដោយ សន្តិវិធី។ ប៉ុន្តែរយៈចុងក្រោយនេះចិនបានត្រៀមលក្ខណៈដើម្បីទប់ទល់ការពារផលប្រយោជន៍ខ្លាចមានសង្គ្រាមកើតឡើង៕ ម៉ែវ សាធី

download

691485195425137b96adf