ព័ត៌មានទាន់ហេតុការណ៍៖

តែកុងរថយន្តសាំយ៉ុងរកស៊ីដឹកមនុស្សមិនសូវកាក់កប ប្តូរដឹកឈើខុសច្បាប់ ត្រូវបានសមត្ថកិច្ចក្របួច

ខេត្តសៀមរាប៖ តៃកុងរថយន្តសាំយ៉ុងមួយគ្រឿង ទម្លាប់ដឹកម៉ូយមិនសូវកាកកប បែកគំនិតដឹកឈើខុសច្បាប់ បន្លំភ្នែកសមត្ថកិច្ច ក៏ត្រូវបានសមត្ថកិច្ចក្របួចបាន ខណៈដែល កំពុងដឹកបទល្មើសព្រៃឈើចេញពីស្រុកស្វយលើ និងត្រូវឆ្លងកាត់ស្រុកសូទ្រនិគមឆ្ពោះទៅក្រុងសៀមរាប នៅវេលាម៉ោង៧និង៤០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៨។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានឲ្យដឹងថា មុនពេលបង្រ្កាបរថយន្ត ដឹកបទល្មើសព្រៃឈើនេះ លោក បានសេចក្តីរាយការណ៍មកថា មានរថយន្ដម៉ាកសាំយ៉ុង ស្លាកលេខ ភ្នំពេញ 2Z 2061 កំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើ តាមបណ្តោយផ្លូវ ដែលលាតសន្ធឹងពីស្រុកស្វាយលើ មកឃុំដំដែក ស្រុកសូទ្រនិគម ក៏បានដាក់កម្លាំង ស្ទាក់ឃាត់រថយ្ដខាងលើនោះ នៅចំណុចខាងជើងផ្សារដំដែក ស្ថិតនៅភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បាននាំយករថយន្ត មករក្សាទុកនៅអធិការដ្ឋានស្រុកសូទ្រនិគម។

អ្នកបើករថយន្ត ឈ្មោះ មឿន ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិថ្នាល់បំបែក ឃុំថ្មី ស្រុកគូលេន ខេត្តព្រះវិហ៑ារ ក្រោមការ ណែនាំចង្អុលបង្ហាញពី លោកស្នងការរង និងជាប្រធានផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបានប្រគល់វត្ថុតាង មានឈើ និងរថយន្ត រួមទាំងតៃកុងឡាន ជូនដល់សមត្ថកិច្ច សង្កាត់រដ្ឋបាលព្រៃឈើ សូទ្រនិគម ក្រោយពីវាស់វែងរួច ដែលមានឈើប្រភេទលេខ១ គគី និងផ្ចឹក គ្មានច្បាប់ចំនួន ៤៦ដុំ ស្មើ០.៩០ម៉ែត្រគូប(០៩ផ្លាន) ។

ក្នុងនោះក៏មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ដែលកម្លាំងនៃអធិការនគរបាល ស្រុកសូទ្រនិគម និងកម្លាំង សង្កាត់រដ្ឋបាលព្រៃឈើសូត្រនិគម ដែលមានវិធានការចាត់ការ បង្រ្កាបបទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ និងបានសំណូមពរ ឲ្យសមត្ថកិច្ច ទាំងពីរអង្គភាព ជួយបង្រ្កាប រថយន្តដឹកឈើរបស់លោក ចាន់ណា ផងដែល ត្រូវបានគេដឹងថា ជាឈ្មួញឈើដុះស្លែរ ដឹកជញ្ជូនគ្មានច្បាប់ និងគ្មានខ្លាចក្រែងសមត្ថកិច្ចនោះឡើយ ៕ ប៊ុនរិទ្ធី