ព័ត៌មានទាន់ហេតុការណ៍៖

តោខៀវចាញ់យ៉ាងអាម៉ាសទៀតហើយ! Watford​ 4-1Chelsea

ក្រុមតោខៀ វChelsea ដែលជាជើងឯកអង់គ្លេសPremier Leagueរដូវកាលមុន បានរងភាពអាម៉ាសសារជាថ្មីម្តងទៀតដោយប្រកួតចាញ់ក្រុម Watford ក្នុងលទ្ធផល៤ទល់នឹង១។

មុនពេលបរាជ័យនៅក្នុង ទឹកដីរបស់ Watford​នេះ ក្រុមតោខៀវបាន រងភាពអាម៉ាសដោយចាញ់ក្រុម Bournemouthក្នុងលទ្ធផល 3-0 នៅទឹកដីរបស់ខ្លួន។

ចំណែកការប្រកួតនៅក្នុងទឹកដី Watford​ ក្រុមតោខៀវChelsea ​សល់​គ្នា​១០​នាក់​តាំង​ពី​នាទី​៣០ បន្ទាប់​ពី​ Bakayoko ត្រូវ​ពិន័យ​កាត​លឿង​២​ ស្មើ​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន។

គ្រាប់​ទី​មួយ​​ម្ចាស់​ផ្ទះ​កើត​ឡើង​ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទី​នាទី​៤២ របស់​​ Troy Deeney ព្រោះ​តែ​ Thibaut Courtois បង្ក​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់​។ លុះ​នាទី​៨២​ Hazard ទាត់​ពី​ដំបូល​ទូក​តាម​ស្មើ​បាន​វិញ​ក្រោម​ការ​ហ៊ោកញ្ជ្រៀវ​ពី​សំណាក់​អ្នក​គាំទ្រ​ក្រុម​ភ្ញៀវ។

យ៉ាង​ណា​ម្ចាស់​ផ្ទះ​បាន​បើក​ការ​វាយ​លុក​យ៉ាង​ខ្លាំង​ហើយ​បន្ថែម​៣​គ្រាប់​ផ្ទួនៗ​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​ Daryl Janmaat នាទី​៨៤, សមាជិក​ថ្មី​ Gerard Deulofeu ទិញ​ពី​ Barca នៅ​នាទី​៨៨ និង​គ្រាប់​បិទ​ឆាក​ធ្វើ​បាន​ដោយ​ Roberto Pereyra នាទី​៩០+។

បរាជ័យនេះក៏បន្ថែមសំពាធកាន់តែខ្លាំងដល់លោក Conteដែលជាអ្នកចាត់ការទូទៅ ក្លិបតោខៀវ។ គាត់បានថ្លែងថា “ខ្ញុំធ្វើការហ្វឹកហាត់រាល់ថ្ងៃដោយខិតខំ១២០ ភាគរយប្រសិនបើនេះមិនទាន់គ្រប់គ្រាន់ទៀត ក្លិបអាចសម្រេចចិត្តចាត់វិធានការបាន” ។ សម្រាប់ក្រុមWatford វិញនេះគឺជាជោគជ័យដ៏អស្ចារ្យរបស់គ្រូបង្វឹកថ្មីលោក Javi Gracia។

ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨៖

England – Premier League
FT Watford 4 – 1 Chelsea View events More info
Italy – Serie A
FT Lazio 1 – 2 Genoa View events More info
Spain – La Liga
FT Las Palmas 1 – 0 Málaga
Argentina – Superliga
FT Racing Club 4 – 0 Huracán View events More info
FT Temperley 0 – 1 Talleres Córdoba View events More info
FT Chacarita Juniors 2 – 0 Vélez Sarsfield
Egypt – Premier League
FT Misr Lel Makasa 1 – 4 Al Masry
France – Ligue 2
FT Brest 0 – 0 Reims

 

Germany – 2. Bundesliga
FT Arminia Bielefeld 1 – 1 Union Berlin View events More info
Germany – Regionalliga
  Hessen Kassel PSTP Kickers Offenbach  
Greece – Super League
FT Platanias 1 – 1 Apollon Smirnis View events More info
Greece – Football League
FT Kallithea 0 – 0 Aiginiakos More info
FT Karaiskakis 2 – 0 Panegialios
Italy – Serie B
FT Virtus Entella 0 – 1 Spezia View events More info
Italy – Serie C
FT Triestina 0 – 0 Mestre
Netherlands – Eerste Divisie
FT PSV II 1 – 0 MVV View events More info
FT Ajax II 2 – 0 Helmond Sport View events More info
FT AZ II 3 – 1 Oss

 

Portugal – Primeira Liga
FT Marítimo 0 – 3 Portimonense View events More info
FT Vitória Setúbal 3 – 0 Belenenses View events More info
Romania – Liga I
FT CFR Cluj 2 – 0 Concordia Chiajna
Switzerland – Challenge League
FT Aarau 2 – 1 FC Schaffhausen
Turkey – Süper Lig
FT Trabzonspor 0 – 0 Göztepe More info
Turkey – 1. Lig
FT Altınordu 2 – 1 Balıkesirspor