ព័ត៌មានទាន់ហេតុការណ៍៖

តោខៀវទិញបានខ្សែការពារអាល្លឺម៉ង់ Rudigerពី Roma

ក្លិបតោខៀវ Chelseaបានសម្រេចជោគជ័យក្នុងការទិញខ្សែ ការពារជម្រើសជាតិ អាល្លឺម៉ង់ Antonio Rudigerពីក្លិបRomaក្នុងតម្លៃខ្លួន៣១លានផោន។

ខ្សែការពារវ័យ២៤ឆ្នាំរូបនេះបានចុះហត្ថលេខាលេងឲ្យ ក្លិបតោខៀវរយៈពេល៥ឆ្នាំ ដោយគាត់ទើបតែជួយក្រុម ជម្រើសជាតិអាល្លឺម៉ង់ឈ្នះពានរង្វាន់ Confederations Cup នៅក្នុងប្រទេសរុស្ស៊ី ។

កីឡាករ Rudigerបានថ្លែងថា “វាគឺជាកិត្តិយសណាស់សម្រាប់ខ្ញុំដោយសារតែ មិនមានកីឡាករច្រើនទេដែលមានឱកាសមកចូលរួមក្លិបធំដូចជាតោខៀវនេះ។ ខ្ញុំអន្ទះសា ចង់ជួបមិត្តរួមក្រុមថ្មី ហើយខ្ញុំពិតជាមោទនភាពក្នុងនាមជាកីឡាករផ្លូវការរបស់ Chelsea” ៕ ដេវីត

NKD-36x6_outline