ព័ត៌មានទាន់ហេតុការណ៍៖

តោខៀវហានចាយលុយ២៥លានផោនទិញAlex Oxlade-Chamberlain ពីកាំភ្លើងធំ

ក្រុមតោខៀវChelseaបានដាក់សំណើទិញកីឡាករអន្តរជាតិ អង់គ្លេស Alex Oxlade-Chamberlain ពីក្រុមកាំភ្លើងធំ Arsenal ក្នុងតម្លៃខ្លួន២៥លានផោន។

កីឡាករវ័យ២៤ឆ្នាំរូបនេះនៅសល់កិច្ចសន្យា១ឆ្នាំទៀតជាមួយនឹងកាំភ្លើងធំ មានន័យថា គាត់នឹងចាកចេញដោយគ្នាតម្លៃខ្លួនផ្ទេរឡើយពេលចប់រដូវកាលនេះ។

ក្រុមកាំភ្លើងធំហាក់បីដូចជានឹងទទួលយកសំណើនេះ ប្រសិនបើមិនលក់ Alex Oxlade-Chamberlainពេលនេះ ពួកគេនឹងបាត់បង់ ឱកាសចំណេញប្រាក់នៅចុងរដូវកាលហើយ។

Alex Oxlade-Chamberlain អាចលេងបានល្អក្នុងតំណែងជាខ្សែបម្រើស្លាបនិងការពារ ហើយរូបគេក៏នឹងអាចលេងស៊ីសង្វាក់គ្នានៅ ក្នុងប្រព័ន្ធ 4-3-3 របស់ក្រុមតោខៀវក្រោមការ ដឹកនាំរបស់លោក Conte ៕ ដេវីត

NKD-36x6_outline