ព័ត៌មានទាន់ហេតុការណ៍៖

តោខៀវChelseaនាំយកខ្សែការពារNathan Akeពីក្លិបBournemouthមកវិញ

ខ្សែការពារ Nathan Akeត្រូវបានក្លិប តោខៀវ Chelsea កោះហៅឲ្យវិលត្រឡប់ ពីក្លិបBournemouth មកវិញទាំងកិច្ចសន្យាខ្ចីជើងមិនទាន់បញ្ចប់។

កីឡាករវ័យ២១ឆ្នាំនេះត្រូវបានក្លិប Bournemouth ខ្ចីជើងពេញមួយរដូវកាល ប៉ុន្តែដោយឃើញ Ake លេងបានល្អ ទើបគ្រូបង្វឹក Antonio Conte ហៅត្រឡប់ មកជួយក្រុមវិញសម្រាប់ពាក់កណ្តាលចុងក្រោយនៃរដូវកាល ។

NKD-36x6_outline

ក្លិប Chelsea និង Bournemouth បាន បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្លិបទាំងពីរពិតជាឈានដល់កិច្ចព្រមព្រៀងឲ្យ Nathan Ake វិលត្រឡប់ទៅកាន់ទឹកដី Stamford Bridgeប្រាកដមែន ។
ខ្សែការពារសញ្ជាតិហុល្លង់ Nathan Ake បានលេង២៤ប្រកួតឲ្យក្លិប Watford នៅ ក្របខ័ណ្ឌអង់គ្លេស Premier League ក្នុង រដូវកាលមុន ហើយរដូវកាលថ្មីនេះបង្ហាញខ្លួន១០ប្រកួតឲ្យ Bournemouth នៅក្រប ខ័ណ្ឌកំពូលរបស់អង់គ្លេសទៀត ។

ចំណែកក្លិប Bournemouth វិញកំពុង តែសម្លឹងឃើញកីឡាករចំនួន២រូបរបស់ក្លិបហង្សក្រហម Liverpool គឺកីឡាករ Mamadou Sakho និង Joe Gomez ដើម្បីយក មកជំនួសតំណែងរបស់កីឡាករ Nathan Ake វិញ៕ ដេវីត

sew

13413928_1105772689483917_530224842_n