ព័ត៌មានទាន់ហេតុការណ៍៖

តំណាងកម្ពុជានៅ UN ទាត់ចោលសេចក្តីថ្លែងការណ៍របស់ក្រុមសិទ្ធិមនុស្សនិងថាលម្អៀង

ភ្នំពេញ ៖ តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការ សហប្រជាជាតិ (UN) និងអង្គការអន្តរជាតិ នានានៅទីក្រុងហ្សឺណែវ ប្រទេសស្វុីសបានចេញមកទាត់ចោលរាល់សេចក្តីថ្លែងការណ៍របស់ក្រុមជំនាញសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិដែលបានចេញផ្សាយកាល ពីថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ព្រមទាំង ចាត់ទុកសេចក្តីថ្លែងការណ៍មានទស្សនៈដោយលម្អៀងទៅលើក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោតដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។

តំណាងរបស់កម្ពុជានៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា ការបកស្រាយ របស់ក្រុមជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះបានបកស្រាយច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រខុសថែមទៀតផង ។

ក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅបានចេញសេចក្តីថ្លែងការណ៍ បង្ហាញក្តីព្រួយបារម្ភមួយចំពោះក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលចេញដោយ គ.ជ.ប. ហើយបានចាត់ទុក ការចេញក្រមសីលធម៌នេះជាការធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពព័ត៌មាន និងរាំង ខ្ទប់សិទ្ធិបញ្ចេញមតិជាដើម ។

ឆ្លើយតបក្តីបារម្ភរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះតាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីព្រឹកថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៨ តំណាងស្ថាន បេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានាបានបញ្ជាក់ថា ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោតដែលចេញដោយ គ.ជ.ប. មិនមានបញ្ញត្តិណាមួយដែលហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយមិនឲ្យបំពេញកិច្ចការរបស់ខ្លួនស្របតាមច្បាប់ជាធរមាននោះឡើយ ។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ក្រមសីលធម៌នេះមានគោលបំណង បង្កើតបរិយាកាសអំណោយផលដល់ការបោះឆ្នោតឲ្យដំណើរការទៅដោយរលូន និងមានសណ្តាប់ធ្នាប់។ ទោះនៅក្នុងសង្គមប្រជាធិបតេយ្យក៏ដោយប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានត្រូវប្រតិបត្តិវិជ្ជាជីវៈរបស់ខ្លួនដោយស្ថិតនៅក្រោមច្បាប់ និងបទបញ្ញត្តិដែល ពាក់ព័ន្ធ ដែលដូចគ្នាទៅនឹងអ្នកជំនាញ សិទ្ធិមនុស្សអាណត្តិរបស់ខ្លួនត្រូវស្ថិតនៅក្រោមក្រមសីលធម៌អ្នករាយការណ៍ពិសេស លក្ខខណ្ឌយោង និងសៀវភៅប្រតិបត្តិ ការងារ ។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះបាន លើកឡើងទៀតថា អ្វីដែល គ.ជ.ប.មាន បំណងហាមឃាត់នោះគឺការផ្សព្វផ្សាយ ដែលញុះញង់ឲ្យមានកំហឹង និងការរើសអើងជាតិសាសន៍តាមគ្រប់រូបភាព មិនមាន គោលបំណងគាបសង្កត់សេរីភាពសមា គម និងការប្រមូលដោយសន្តិវិធីនោះ ឡើយ ។

សេចក្តីប្រកាសព័ត៌មានបានបន្តថា វា ជារឿងដែលចម្លែកនិងធ្វើឲ្យមានការភាន់ ច្រឡំយ៉ាងខ្លាំង មិនចំពោះតែសាធារណ ជននិងរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែចំពោះសហគមន៍អន្តរជាតិផងដែរ ដែលអ្នកជំនាញសិទ្ធិមនុស្សបានចោទ ប្រកាន់ថា វិធានការបច្ចុប្បន្នរបស់ គ.ជ.ប. អាចមានផលប៉ះពាល់អវិជ្ជមានទៅដល់ សិទ្ធិសេរីភាពសមាគម និងការប្រមូលផ្តុំ ដោយសន្តិវិធីសម្រាប់ការបោះឆ្នោតនេះ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍សូមរំលឹកអ្នក ជំនាញសិទ្ធិមនុស្សថា វិធានការទាំងនេះ ដែលដូចគ្នាទៅនឹងវិធានការដែលអនុវត្ត នៅអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ២០១៧ត្រូវបាន សហគមន៍អន្តរជាតិស្វាគមន៍ និងសាទរ ដោយហេតុថា វិធានការទាំងនេះអនុញ្ញាត ឲ្យការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយ សណ្តាប់ធ្នាប់ ដែលអាចជាគំរូសម្រាប់ការ បោះឆ្នោតនាពេលអនាគត។ តាមការណ៍ ពិតអ្វីដែល គ.ជ.ប.មានបំណងហាមឃាត់ នោះគឺការផ្សព្វផ្សាយដែលញុះញង់ឲ្យ មានកំហឹងនិងការរើសអើងជាតិសាសន៍ តាមគ្រប់រូបភាព។ មិនមានវិធានការណា មួយរបស់ គ.ជ.ប.មានគោលបំណងគាប សង្កត់សេរីភាពសមាគមនិងការប្រមូលផ្តុំ ដោយសន្តិវិធីឡើយ ។

ពាក់ព័ន្ធនឹងការអំពាវនាវមិនឲ្យប្រជាពល រដ្ឋទៅបោះឆ្នោត ឬការរារាំងមិនឲ្យទៅ បោះឆ្នោត ស្ថានបេសកកម្មអចិន្ត្រៃយ៍មាន ការភ្ញាក់ផ្អើលដែលអ្នកជំនាញសិទ្ធិមនុស្ស មិនយោងមាត្រាណាមួយនៃច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឲ្យបាន ច្បាស់ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ចោទ ប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាអំពីការ រំលោភបំពានសិទ្ធិប្រជាពលរដ្ឋក្នុងការ បោះឆ្នោតឬមិនបោះឆ្នោត ។

សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋត្រូវ បានធានាដោយច្បាប់ និងមានចែងក្នុងរដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយ ត្រូវផ្តន្ទាទោសចំពោះជនទាំងឡាយណា ដែលបំពានសិទ្ធិរបស់អ្នកដទៃ ឬបំផ្លាញ ទំនុកចិត្តសាធារណជនមកលើការបោះ ឆ្នោត។ មាត្រា១៤២នៃច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រចែងថា ជន ទាំងឡាយណាដែលតាមគ្រប់មធ្យោបាយ ទុច្ចរិត រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិ បោះឆ្នោតមិនឲ្យទៅបោះឆ្នោត ឬធ្វើឲ្យ មានការភាន់ច្រឡំនាំឲ្យបាត់បង់ទំនុកចិត្ត លើការបោះឆ្នោតត្រូវទទួលការផាកពិន័យ ពី៥លានរៀល ទៅ២០លានរៀល ដោយ មិនទាន់គិតដល់បណ្តឹងអាជ្ញាដែលអាច កើតមាន ។

គួរឲ្យកត់សម្គាល់ដែរថា សិទ្ធិរបស់ប្រជាពលរដ្ឋមិនមែនជាសិទ្ធិអត្តនោម័តិ នោះទេ។ មាត្រា១៩នៃមាតិកាសញ្ញាអន្តរ ជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ចែងថា ការប្រើប្រាស់សេរីភាពនៃការ បញ្ចេញមតិតម្រូវឲ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេសដោយពិចារណា ទៅលើសិទ្ធិរបស់អ្នកដទៃ សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។ បន្ថែមលើ នេះទៀតករណីយកិច្ចរបស់រូបវន្តបុគ្គល និង នីតិបុគ្គលក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនដោយ ការទទួលខុសត្រូវគឺជាលក្ខខណ្ឌតម្រូវ ដែលមានចែងក្នុងវិធាន និងបទដ្ឋានអន្តរ ជាតិស្តីពីសិទ្ធិមនុស្ស ។

ដូចនេះការផ្តន្ទាទោសអ្នកប្រព្រឹត្តបទ ល្មើសដោយអាជ្ញាធរដែលត្រូវបានទទួល ស្គាល់តាមផ្លូវច្បាប់ដើម្បីជាប្រយោជន៍នៃ សាធារណជន មិនគួរត្រូវបានបកស្រាយ ថា ជាការគំរាមកំហែងសិទ្ធិមនុស្ស សេរី ភាពនៃការបញ្ចេញមតិ ឬទស្សនៈ ឬគំនិត នយោបាយទេ ប៉ុន្តែគួរតែជាការអនុវត្ត នីតិរដ្ឋ ។

ជាចុងក្រោយពាក់ព័ន្ធនឹងការអំពាវនាវ របស់អ្នករាយការណ៍ពិសេសសឲ្យដោះ លែងអ្នកជាប់ឃុំ ស្ថានបេសកកម្មអចិន្ត្រៃយ៍ យល់ឃើញថា អាណត្តិរបស់អ្នករាយការណ៍ពិសេសគឺជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស មិនមែនចេញសេចក្តីថ្លែងការណ៍ដែល ជ្រៀតជ្រែកដំណើរការនីតិវិធីតុលាការ ដែលកំពុងប្រព្រឹត្តទៅនៃរដ្ឋអធិបតេយ្យ មួយឡើយ ៕ ហេង សូរិយា