ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្រ្តគណបក្សប្រឆាំងជិត២០នាក់នាំគ្នាសម្រុកចេញក្រៅប្រទេស

ភ្នំពេញ ៖ ថ្នាក់ដឹកនាំសំខាន់ៗដែលក្នុង នោះមានអនុប្រធានទាំង៣នាក់ផងនៅ គណបក្សសង្គ្រោះជាតិ និងតំណាងរាស្រ្តគណបក្សនេះជិតពាក់កណ្តាលបានចាកចេញពីកម្ពុជាជាបន្តបន្ទាប់ស្របពេលដែលរាជរដ្ឋាភិបាលបើកការស៊ើបអង្កេតលើអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណ បក្សសង្គ្រោះជាតិដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែមុន ។

ក្នុងចំណោមតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិទាំង៥៥នាក់មានតែជាង២០នាក់ប៉ុណ្ណោះដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ខណៈដែលមួយចំនួនធំ បានចាកចេញទៅក្រៅប្រទេស ។

ប្រភពបានបញ្ជាក់ថា តំណាងរាស្រ្តនិងក្បាលម៉ាស៊ីនសំខាន់ដែលបានចាកចេញពីកម្ពុជានោះរួមមាន លោក ប៉ុល ហំម, លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង, លោក យឹម សុវណ្ណ, លោក យ៉ែម បុញ្ញឫទ្ធិ, លោកស្រី ជូឡុង សូមូរ៉ា, លោក ឡុង រី, លោក អ៊ូ ចាន់ឫទ្ធិ, លោក កែវ ភិរម្យ, លោក ហេង ដាណារ៉ូ, លោក ងឹម ញេង, លោក ឡាត លីតី, លោក រៀល ខេមរិន្ទ្រ លោក គង់ សុភា, លោក ឡុង ប៊ុននី, លោក វណ្ណ ណារិទ្ធ, លោក ញ៉យ ចំរើន ជាដើម ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមិនអាចសុំការបំភ្លឺបាននៅឡើយទេ។ ប៉ុន្តែបើ តាមការបង្ហើបពីតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិម្នាក់សុំមិនបញ្ចេញឈ្មោះដែល កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា ការចាកចេញទៅក្រៅប្រទេស របស់មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនេះធ្វើឡើងក្នុងគោលបំណងបេសកកម្ម ខណៈមួយចំនួនទៀតបានចាកចេញដោយ សារការភ័យខ្លាចពាក់ព័ន្ធនឹងសំណុំរឿង លោក កឹម សុខា ។

សូមបញ្ជាក់ថា ការសម្រុកចេញទៅ ក្រៅប្រទេសរបស់ក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សំណុំ រឿងក្បត់ជាតិនៅកម្ពុជានឹងមិនបញ្ចប់ត្រឹម ការចាប់ខ្លួនលោក កឹម សុខា នោះឡើយ។ សម្តេចតេជោបានថ្លែងបញ្ជាក់ថា សំណុំ រឿងគឺមានការរៀបចំឡើងជាប្រព័ន្ធដែលមានមនុស្សជាប់ពាក់ព័ន្ធជាច្រើនទៀត។ សម្តេចបានប្តេជ្ញាបន្តវិធានការកម្ចាត់ក្រុមជនក្បត់ជាតិដោយមិនរាថយឡើយ។ សម្តេចតេជោមិនអនុញ្ញាតឲ្យមានក្រុម ឧទ្ទាមនៅក្នុងទីក្រុងនោះឡើយ ។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីលោក ផៃ ស៊ីផាន បានលើកឡើងថា ចំពោះ ការចាកចេញរបស់លោកស្រី មូរ សុខហួរ ជាជម្រើសរបស់លោកស្រី ហើយវាមិន ពាក់ព័ន្ធនឹងការដាក់សម្ពាធរបស់រាជរដ្ឋា ភិបាលនោះទេ ។

លោក ផៃ ស៊ីផាន បានបន្តថា ការចាក ចេញរបស់លោកស្រី មូរ សុខហួរ នាពេលនេះគឺជាការសម្រេចចិត្តផ្ទាល់របស់លោកស្រី។ ការចាកចេញនេះបានឲ្យលោកមានអារម្មណ៍ប្រាកដច្បាស់ណាស់ចំពោះសកម្មភាពពាក់ព័ន្ធរបស់លោកស្រី មូរ សុហួរ ទៅ នឹងអំពើក្បត់ជាតិនេះជាការក្បត់ជាតិជា ប្រព័ន្ធក្នុងកិច្ចរកគ្រប់មធ្យោបាយផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

លោកបានអះអាងដូច្នេះថា «ប៉ុន្តែលោកជំទាវតំណាងរាស្ត្ររូបនេះប្រសិនបើប្រកាន់ ថាខ្លួនជាប្រជាពលរដ្ឋខ្មែរ និងអ្នកនយោ បាយខ្មែរពិតប្រាកដនោះ (ដូចដែលបានប្រកាសប្រាប់ស្ថាប័នសាមីដោយស្ម័គ្រថា

លោកជំទាវជាជនជាតិខ្មែរ) រដ្ឋាភិបាលនឹងអាចមានលទ្ធភាពស្នើឲ្យរដ្ឋាភិបាលអាមេរិកចាប់ប្រគល់ខ្លួនមកវិញដូចអនុស្សរណៈយោគយល់គ្នារវាងកម្ពុជានឹងសហរដ្ឋ អាមេរិកក្នុងការបញ្ចូនអ្នកទោសត្រលប់ មកកម្ពុជាដែលជាហេតុផលនៃបដិការតែប៉ុណ្ណោះ» ។

លោក ផៃ ស៊ីផាន ក៏បានរំលឹកថា តាម រយៈការលើកឡើងរបស់សម្តេចតេជោ នៅឱកាសសម្ពោធបើកដំណើរការរមណីយ ដ្ឋានសុខា ក្នុងខេត្តសៀមរាបកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នោះបានបង្ហាញជាសាធារណៈរួចជាស្រេចហើយ «ដោយ សកម្មភាពក្បត់ជាតិនោះមានការរៀបចំ សកម្មភាពជាប្រព័ន្ធដើម្បីរំលំរដ្ឋាភិបាលស្របច្បាប់» ។

ចំណាត់ការនេះគឺម៉ឺងម៉ាត់ឥតអនុគ្រោះដ្បិតរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតមានកាតព្វកិច្ចក្នុងកិច្ចអនុវត្ត ឆ្លើយតប និងរដ្ឋធម្មនុញ្ញក៏ដូចជាច្បាប់ នានាដែលមានធរមានស្រាប់។ ក្រៅពីការ អនុវត្តច្បាប់នៃស្មារតីរដ្ឋធម្មនុញ្ញខ្មែរដែលចែងថា «ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនា នៃប្រទេសជាតិរបស់ខ្លួន» រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី…រាជរដ្ឋាភិបាលកម្ពុជាត្រូវការពារនីត្យានុកូលភាព និងធានាសណ្តាប់ធ្នាប់សន្តិសុខសាធារណៈ។ រដ្ឋាភិបាល បានពុះពាររាល់ឧបសគ្គដើម្បីធានាសន្តិភាព តុល្យភាព និងប្រជាធិបតេយ្យសេរី ពហុបក្ស ដោយគ្មានការជ្រៀតជ្រែកនៃការ សម្រេចចិត្តទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនទោះតម្លៃណាមួយក៏ដោយ ។

NKD-36x6_outline

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានចោទជាសំណួរថា តើរាជរដ្ឋាភិបាលកម្ពុជា រំលោភលើគោលការណ៍ប្រជាធិបតេយ្យ ដែរឬទេ? លោកក៏បានបកស្រាយដូច្នេះ វិញថា កម្ពុជាយល់ឃើញថាប្រជាធិបតេយ្យ របស់ខ្លួនជាប្រជាធិបតេយ្យប្រជាជនកម្ពុជា សុទ្ធសាធដែលមិនចម្លង ឬក្រោមឥទ្ធិពល បរទេសណាមួយឡើយ។ នេះជាលក្ខណៈ ឯករាជ្យដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាសុពលភាពនៃអធិបតេយ្យភាពរបស់ខ្លួនដែលត្រូវបានការពារក្នុងទិសដៅផលប្រយោជន៍ កម្ពុជាជាធំ ។

លោកបានបន្ថែមថា នៅក្នុងន័យនេះ ការសម្រេចចិត្តរបស់ពលរដ្ឋកម្ពុជាតាម ឆន្ទៈនៃលទ្ធផលបោះឆ្នោតមិនតម្រូវទាមទារពីការវាយតម្លៃ ឬទទួលស្គាល់ពីបុគ្គល ឬស្ថាប័នបរទេសណាមួយឡើយដោយឡែកពីតម្លៃនៃការអនុវត្តច្បាប់បោះឆ្នោត ការបោះឆ្នោត និងសេចក្តីសម្រេចដោយ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាតែប៉ុណ្ណោះ។ ការ ប៉ុនប៉ងធ្វើអន្តរជាតិវូបនីយកម្មដែលមាន ឥទ្ធិពលលើការបោះឆ្នោតគឺពុំអនុញ្ញាតឲ្យកើតមានបានដូចរយៈកន្លង ដែលគណ បក្សភាគតិច(CNRP) តែងតែអូសទាញ ឬស្តាប់បង្គាប់បរទេសដែលមានចរិតឈ្លាន ពាន លួចប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលពង្វៀងពីសិទ្ធិសេរីភាពនៃការជ្រើសរើសទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ អង្គការសហប្រជាជាតិ (មាត្រា១) ។

អាស្រ័យដោយស្ដង់ដារអន្តរជាតិពិបាកនឹងជ្រើសរើសយកជាគោលនៃតម្លៃប្រជាធិបតេយ្យដែលគេទាំងនោះមានរបៀប របបនយោបាយ វប្បធម៌ខុសគ្នានោះទើបកម្ពុជាអនុវត្តតែលើច្បាប់ និងស្ថាប័នរដ្ឋ កម្ពុជាតែមួយគត់នេះជាអធិបតេយ្យ និង ឯករាជ្យរបស់ខ្លួន។ ការបោះឆ្នោតនៅកម្ពុជា មានទិសដៅពង្រឹងលទ្ធិប្រជាធិបតេយ្យនៃការចូលរួមរបស់ពលរដ្ឋខ្មែរដែលជាសិទ្ធិផ្តាច់មុខមិនមែនប្រជាធិបតេយ្យជាយុទ្ធសាស្រ្ត សម្រាប់ភូមិសាស្រ្តនយោបាយនោះ ឡើយក៏ដូចគ្នាជាមួយប្រជាជាតិនៅក្នុង តំបន់អាស៊ានទិដ្ឋភាពគ្រប់គ្រងរដ្ឋក្នុងកាតព្វកិច្ចការពារឯករាជ្យនិងអធិបតេយ្យភាពដូចជា មិត្តថៃ មិត្តហ្វុីលីពីន មិត្តសិង្ហបុរី ជាដើម ។

«ខ្ញុំចាំបានថាអ្នកនយោបាយថៃបាន ចោទប្រកាន់គណបក្សលោក ថាក់ ស៊ីន ឬក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីថៃ ថាក់ ស៊ីន ក៏ដូចជាលោកស្រី យីង ឡាក់ មានការ ពាក់ព័ន្ធនឹងនយោបាយសហរដ្ឋអាមេរិក។ រហូតដល់លោកស្រីអតីតនាយករដ្ឋមន្រ្តី យីង ឡាក់ លោកមិនហ៊ានស្វាគមន៍ដល់ កងទ័ពជើងទឹកអាមេរិកប្រតិបត្តិការជួយសង្គ្រោះប្រជាជនដែលប៉ះពាល់ទឹកជំនន់ ក៏ដូចជាការផ្តល់ជំនួយក្នុងការជួសជុលស្តារឡើងវិញព្រលានយន្តហោះយោធាជាដើម។ នេះជាការសម្អាត ពង្រឹងស្ថានភាពនយោបាយឯករាជ្យនិងអធិបតេយ្យភាព របស់ប្រទេសថៃ» ។

សកម្មភាពរាជរដ្ឋាភិបាលឆ្លើយតបចំពោះ «អំពើក្បត់ជាតិជាប្រព័ន្ធគឺដើម្បីប្រជា ពលរដ្ឋកម្ពុជានិងលទ្ធិប្រជាធិបតេយ្យពិតប្រាកដដែលយកមូលដ្ឋានសន្តិភាព ស្ថិរ ភាពនយោបាយដើម្បីពង្រឹងនិងពង្រីក វិសាលភាពនៃការបញ្ចេញមតិដោយសេរី និងឯករាជ្យពីខ្សែបន្ទាត់បរទេសជាមួយនឹង ការអនុវត្តដាច់ខាតនៅឯករាជ្យ និងអព្យា ក្រឹតរបស់ខ្លួនប្រាសចាកនឹងការលូកលាន់ផ្ទៃក្នុងកម្ពុជាដែលអាចធ្វើឲ្យកម្ពុជាធ្លាក់ ត្រឡប់ទៅកាន់អតីតកាលរបស់កម្ពុជាក៏ ដូចដែលបានចែងក្នុងបុព្វកថារដ្ឋធម្មនុញ្ញ និងបំណងរបស់យើងជាប្រជារាស្រ្តខ្មែរ សុទ្ធសាធ»។

កាតព្វកិច្ចក្នុងការពង្រឹងសណ្តាប់ធ្នាប់នយោបាយក៏ជាកាតព្វកិច្ចស្នូលគឺនយោបាយខ្មែរដើម្បីផលប្រយោជន៍ខ្មែរជាក់ស្តែង ជាអាទិភាពក៏ដូចជាបំណងរបស់ថ្នាក់ដឹកនាំបរទេសនានាដែលឲ្យតម្លៃទៅលើការសម្រេចចិត្តប្រជាពលរដ្ឋរបស់ខ្លួនតាម រយៈការបោះឆ្នោតប្រាសចាកពីការជ្រៀតជ្រែករបស់បរទេស ៕ ហេង សូរិយា