ព័ត៌មានទាន់ហេតុការណ៍៖

ត្រីគល់រាំងដ៏កម្រ១ក្បាលទម្ងន់ជាង១៣០គីឡូក្រាមត្រូវបានសង្រ្គោះ

ខេត្តពោធិ៍សាត់៖ ត្រីគល់រាំង១ក្បាលធំជាប្រភេទត្រីដ៍កម្រស្ទើរតែនឹងផុតពូជទៅហើយ ត្រូវបានប្រជានេសាទនិងមន្រ្តីជំនាញធ្វើការសង្រ្គោះទាន់ពេលបានមួយក្បាលទៀតហើយ បន្ទាប់ពីត្រីជាប់មងប្រជានេសាទនៅបឹងទន្លេសាប។
ហេតុការណ៍ភ្ញាក់ផ្អើលខណៈប្រទះឃើញត្រី១ក្បាលធំ ជាប់មងអ្នកនេសាទហើយត្រូវបានសង្រ្គោះទាន់ពេលខាងលើនេះ កាលពីព្រឹកថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០១៦ នៅបឹងទន្លេសាប ត្រង់ចំណុចមុខកំពុងឃ្នាស ស្ថិតភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលក្រគរបានឲ្យថាត្រី១ក្បាលធំនេះ ជាប្រភេទត្រីដ៍កម្រស្ទើរតែនឹងផុតពូជ(គល់រាំង) ត្រូវប្រជានេសាទប្រទះឃើញត្រង់ចំណុចខាងលើដែលបានជាប់មង ហើយក៍បានរាយការណ៍ប្រាប់មកសមត្តកិច្ចជំនាញ ខណៈនោះយើងក៍បានសហការគ្នាទៅដោះដើម្បីធ្វើការសង្រ្កោះ ហើយបានលេងវាឲ្យមានសេរីភាពក្នុងទឹកបឹងទន្លេសាបវិញបើទោះជាវារៀងង៉លបន្តិចក្តី។

លោកនាយសង្កាត់បន្តថាត្រីគល់រាំងជាភេទត្រីដ៍កម្រស្ទើរតែផុតពូជនេះ មានទម្ងន់ជាង១៣០គីក្រាមឯណោះ។ លោក បន្តទៀតថា នេះជាលើកទី២ហើយដែលយើងបានសង្រ្គោះ ត្រីដ៍កម្រគល់រាំងដោយសារតែជាប់មងប្រជានេសាទ វាប្រកាច់ខំរើបម្រាសអស់ច្រើនម៉ោងតែវាមិនងាប់នោះទេ។

លោក រំលឹកថា កាលពីព្រឹកថ្ងៃទី២៧ ខែកក្កញ្ញា ឆ្នាំ២០១៦កន្លងមកនេះ នៅចំណុចក្បែគ្នានេះដែរ ស្ថិយក្នុងភូមិ-ឃុំ-ស្រែកដដែលនេះ បានសង្រ្គោះត្រីកម្រគល់រាំងនេះ១ក្បាលដែរ ដែលមានទម្ងន់ប្រមាណជាង ១១៥គីឡូក្រាម ហើយលោកបានបញ្ជាក់យ៉ាងច្បាស់ទៀតថា ត្រីនេះមិនមែនត្រីដែលបានសង្រ្គោះកាលពីលើកមុននោះទេ ព្រោះសម្បុលវាក៍ខុសគ្នា ទម្រង់ដងខ្លួនវាក៍ខុសឆ្ងាយពីគ្នា(លើកមុនវារៀងតូចបន្តិចមូលវែង) ម្យាងទៀតទម្ងន់វាធ្ងន់ខុសគ្នាដែរ នេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាសថាត្រីដ៍កម្រស្ទើរតែផុតពូជទៅហើយនោះ ឆ្នាំនេះប្រទះឃើញជាញឹកញាប់ដែរ ដូច្នេះហើយសូមប្រជានេសាទពលរដ្ឋទាំងជួយរក្សាគ្នាបន្តទៀតឲ្យខានតែបាន៕ ប៉ឹម ពិន

NKD-36x6_outline

7 1 2 3 4 5 6