ព័ត៌មានទាន់ហេតុការណ៍៖

ត្រីមាស​ទី​១​ឆ្នាំ​២០១៥​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា​-​ថៃ​មាន​ទឹកប្រាក់​ប្រមាណ​១៥៩៦​លាន​ដុល្លារ​

​ភ្នំពេញ​ ៖​ លោក​ណាត់​ថា​វុ​ឍ្ឍ​ ពោធិ​ សារ៉ូ​ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​ មាន​ប្រសា​ស​ន៏​ថា​ នៅ​ត្រីមាស​ទី​១​ ឆ្នាំ​២០១៥​នេះ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ ទាំង​២​កម្ពុជា​-​ថៃ​មាន​ចំនួន​ជាង​១៥៩៦​ លាន​ដុល្លារ​កើនឡើង​២៤​ភាគរយ​ បើ​ ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤​ដែល​មាន​ត្រឹមតែ​ជាង​ ១២៨៤​លាន​ដុល្លារ​ប៉ុណ្ណោះ​ ។​

​តួលេខ​នេះ​គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ ពី​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​ពិតជា​កំពុង​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សំគាល់​ហើយ​តួលេខ​នេះ​ពិតជា​បាន​ឆ្លុះ​ បញ្ចាំង​ឱ្យ​ឃើញ​ពី​កិច្ច​សហប្រតិបត្ដិការ​ពាណិជ្ជកម្ម​ទ្វេភាគី​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​កាន់តែ​ល្អ​ប្រសើរ​ ។​

​លោក​ឯកអគ្គរាជទូត​បាន​បញ្ជាក់​ទៀត​ថា​ ការ​រីក​ចំរើន​នៃ​ទំហំ​ពាណិជ្ជកម្ម​របស់​ ប្រទេស​ទាំង​ពីរ​ ដោយសារ​តែ​ស្ថានភាព​ សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន​កើនឡើង​គួរ​ឱ្យ​កត់សំគាល់​ ដោយ​ជា​មធ្យម​ កើន​ក្នុង​រង្វង់​៧​ភាគរយ​ ក្នុង​មួយ​ឆ្នាំៗ​ ។​ លោក​ណាត់​ថា​វុ​ឍ្ឍ​ ពោធិ​សារ៉ូ​ មាន​ ប្រសាសន៍​លើក​ឡើង​ដូចនេះ​នៅ​ក្នុង​ពិធី​សម្ពោធ​កម្មវិធី​ ផ្សព្វផ្សាយ​ផ្លែ​ឈើ​ថៃ​ ២០១៥​ នា​ល្ងាច​ថ្ងៃ​ទី​២៨​ ខែឧសភា​នេះ​ នៅ​ផ្សារ​ទំនើប​ផា​រ៉ា​ហ្គ​ន​ ។​

​លោកស្រី​ ជី​រ៉ា​ណា​ន់​ វង្ស​មង្គល​ អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ អគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​មាន​ ប្រសាសន៍​ដែរ​ថា​ ការ​រៀបចំ​កម្មវិធី​ ផ្សព្វផ្សាយ​ផ្លែ​ឈើ​ថៃ​នេះ​ មាន​គោល​ បំណង​ ដើម្បី​បង្កើន​ការ​និយម​ចូល​ចិត្ដ​ បរិភោគ​ផ្លែ​ឈើ​ថៃ​នៅ​ប្រទេស​កម្ពុជា​ ដែល​ជា​មធ្យោបាយ​ដើម្បី​ពង្រីក​ការ​ធ្វើ​ ពាណិជ្ជកម្ម​ ការ​វិនិយោគទុន​ និង​បង្កើន​ សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំង​២​ ។​

​បច្ចុប្បន្ន​ប្រទេស​ថៃ​បាន​នាំ​ចូល​ផ្លែ​ ឈើ​មក​កាន់​ប្រទេស​កម្ពុ​ជាមួយ​ឆ្នាំៗ​មាន​ទឹកប្រាក់​ប្រហែល​២​ពាន់​លាន​បាត​ ដែល​ មានការ​កើនឡើង​ប្រហែល​២០​ភាគរយ​ ក្នុង​មួយ​ឆ្នាំៗ​ ដែល​ផ្លែ​ឈើ​ទាំងនោះ​ មាន​ដូច​ជា​ ក្រូច​ខ្វិច​ ឡង់​កង់​ មង្ឃុត​ សាវម៉ាវ​ ទុរេន​ អំពិលផ្អែម​ ផ្លែ​សា​ឡាក់​ និង​ផ្លែស្វាយ​ជាដើម​ដែល​នាំ​យក​ពី​ខេត្ដ​ចាន់​ថៈ​បុរី​ ខេត្ដ​ត្រា​ត់​ ខេ​ត្ដរៈ​យ៉ង​ និង​ខេត្ដ​ ប្រា​ជី​ន​បុរី​។​

​លោកស្រី​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ ក្នុង​កម្មវិធី​នេះ​នឹង​មាន​ដាក់​បង្ហាញ​ការ​ លក់​ផ្លែ​ឈើ​ថៃ​ ផលិតផល​កែ​ច្នៃ​ពី​ផ្លែ​ឈើ​ ទំនិញ​ភូមិ​មួយ​ផលិតផល​មួយ​OTOP​ និង​SME​ របស់​ថៃ​ ។​ លើស​ពី​នេះ​ក្នុង​រយៈ​ ពេល​៤​ថ្ងៃ​នៃ​កម្មវិធី​ផ្សព្វផ្សាយ​ផ្លែ​ឈើ​ ក៏​មានការ​រៀបចំ​លក់​បូ​ហ្វេ​ ផ្លែ​ឈើ​ថៃ​ មួយ​នាក់​មួយ​ម៉ឺន​រៀល​ ចាប់ពី​ម៉ោង​១៨​ ដល់​ម៉ោង​១៩​ ព្រមទាំង​មានការ​ប្រគុំ​ តន្ដ្រី​និង​ការ​សំដែង​សិល្បៈ​ជូន​ភ្ញៀវ​ និង​ អតិថិជន​ទស្សនា​ទៀត​ផង​ ៕​ វ​ឌ្ឍ​នា​

Eco-(2)

Eco

Eco-(1)